សមាជិកគ្រួសារខ្ញំដែលបាត់ខ្លួនក្នុងសម័យខ្មែរក្រហម (លន់ ប៊ុនណាត)

បាទឈ្មោះ លន់ ប៊ុនណាត មានសមាជិកគ្រួសារបីនាក់ដែលត្រូវជា (បងប្រុស បងស្រី និង ក្មួយស្រី) ដែលបានបាត់ខ្លួនដូចមានរៀបរាប់ខាងក្រោម៖ ១) រស់ ធីគី ៖​ រស់ ធីគី​ ភេទប្រុស កើតនៅឆ្នាំ១៩៤៩​ (ឆ្នាំឆ្លូវ) នៅស្រុកកោះធំ ខេត្តកណ្តាល តែគាត់ធំដឹងក្ដីក្នុងវត្តមួយនៅក្រុងភ្នំពេញ។ គាត់មានឪពុកឈ្មោះ រស់ ឃង់​ (​កើតនៅឆ្នាំ១៩២៧ ហើយស្លាប់នៅឆ្នាំ១៩៦០) និង ផុង ងូ (​កើតនៅឆ្នាំ១៩២៩​ ហើយស្លាប់នៅឆ្នាំ១៩៨៣)។ គាត់មានមុខងារមន្ដ្រីប៉ូលីស នៅខេត្តកំពង់ស្ពឺ (ពីចុងទសវត្សរ៍ទី៦០ ដល់ឆ្នាំ១៩៧៥)។ គាត់កំពុងធ្វើការ នៅពេលដែលគ្រួសារខ្ញុំត្រូវបានខ្មែរក្រហមបង្ខំឲ្យចេញពីក្រុងភ្នំពេញទៅកោះធំ។ សូម្បីតែគ្រួសារខ្ញុំនៅស្រុកកោះធំ ក៏យើងមិនដែលជួបគាត់ដែរ។ ២)រស់ សុខន ៖​ រស់ សុខន ភេទស្រី កើតនៅឆ្នាំ១៩៥៣ (ឆ្នាំម្សាញ់) នៅស្រុកកោះធំ ខេត្តកណ្តាល ប៉ុន្តែគាត់បានធំដឹងក្ដីក្នុងក្រុងភ្នំពេញ។ គាត់មានឪពុកឈ្មោះ រស់ ឃង់ (​កើតនៅឆ្នាំ១៩២៧ ហើយស្លាប់នៅឆ្នាំ១៩៦០) […]

ស្វែងរកបងប្អូនដែលបានបាត់ខ្លួន (រស់ ប៊ុណ្ណារិទ្ធិ)

ខ្ញុំឈ្មោះ រស់ ប៊ុណ្ណារិទ្ធិ បច្ចុប្បន្នរស់នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក។ នៅថ្ងៃ​ទី១៣ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំមានអាយុប្រហែល១៥ឆ្នាំ។ ខ្ញុំបានចាកចេញពីប្រទេសកម្ពុជា ជា​មួយគ្រួសារមិត្តភក្តិរបស់ខ្ញុំម្នាក់ ដែលមានឪពុកជាអ្នកបម្រើការងារនៅស្ថានទូតអាមេរិកក្នុងទី​ក្រុង​ភ្នំពេញ។ ខ្ញុំជាកូនប្រុសច្បងក្នុងចំណោមបងប្អូនបង្កើត៥នាក់ដែលរស់នៅសង្កាត់ទួលគោក ស្ថិតនៅកាច់ជ្រុងមហាវិថីម៉ៅសេទុង និងផ្លូវរថភ្លើង មុនពេលទៅដល់រង្វង់មូលទួលគោក។ ឆ្លងពី​ផ្ទះរបស់ខ្ញុំ មានសាកលវិទ្យាល័យ២ឬ៣កន្លែងទៀត។ ខ្ញុំនិងគ្រួសាររបស់មិត្តភក្តិរបស់ខ្ញុំ បានធ្វើដំណើតាមយន្តហោះដែលចុះចតនៅព្រលាន​យន្តហោះអូរតាប៉ៅ (Utapao) ព្រំដែនប្រទេសថៃ ហើយគឺជាកន្លែងដែលយើងបានស្នាក់នៅក្នុង​ជំរំនៅទីនោះអស់រយៈពេល២ខែ មុនពេលទទួលបានការជួយឧបត្ថម្ភឲ្យចាកចេញទៅកាន់​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ យើងបានស្នាក់នៅ សាន អូនូហ្រ្វី រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិកអស់រយៈពេលប្រហែល១ខែ ហើយក៏បានផ្លាស់ទៅរស់នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី វិញ។ ក្រោយមកទៀត យើងបានផ្លាស់ប្តូរទៅរស់នៅក្នុងរដ្ឋហ្លរីដា ក្នុងទីក្រុងលែកម៉ារី ហ្លរីដា (រដ្ឋហ្លរីដា​​កណ្តាល) ចាប់តាំងពីឆ្នាំ១៩៩៦។ ខ្ញុំកើតនៅអង្គស្នួល ខេត្តកណ្តាល។ កាលពីនៅវ័យកុមារ ខ្ញុំបានរស់នៅ និងចូលរៀននៅ​សាលា ក្នុងស្រុកអង្គស្នួល រហូតដល់វ័យប្រហែល១១ទៅ១២ឆ្នាំ ទើបខ្ញុំផ្លាស់ទៅរស់នៅសង្កាត់​ទួលគោក ក្នុងក្រុងភ្នំពេញ។ ខ្ញុំធ្លាប់បានជិះកង់ទៅលេងសាលារបស់ខ្ញុំ នៅស្រុកអង្គស្នួល។ ខ្ញុំមានឪពុកឈ្មោះ រស់ ហួន កើតនៅឆ្នាំ១៩៣៣ […]

ដំណឹងស្វែងរកកូនប្រុស ផាន់ សុធា ដែលបាត់ខ្លួននៅសម័យខ្មែរក្រហម

ខ្ញុំបាទឈ្មោះ ផាន់ សុខុម មានទីកន្លែងកំណើតនៅខាងជើង​វត្តទួលទំពូង ក្នុងក្រុង​ភ្នំពេញ។ ពីមុនសម័យខ្មែរក្រហម ខ្ញុំមានតួនាទីជាទាហានជើង​ទឹកនៅជ្រោយចង្វារ។​ នៅ​ពេល​ដែលខ្មែរក្រហមចូលមកទីក្រុងភំ្នពេញ ឆ្នាំ១៩៧៥ ​ ខ្មែរក្រហមបានជម្លៀសក្រុមគ្រួសារ​របស់​ខ្ញុំទៅព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ខ្ញុំបានរស់នៅខេត្តតាកែវបានមួយរយៈ ទើប​ខ្មែរ​ក្រហមបាន​បញ្ជូនគ្រួសារ​ខ្ញុំឲ្យទៅរស់នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​ ជាមួយប្រពន្ធ​របស់ខ្ញុំ​ឈ្មោះ សុផាវី ពីមុនជាគ្រូបង្រៀននៅជ្រោយចង្វារ និងម្តាយ​ឈ្មោះ ញឹម យ៉ា ព្រមទាំងកូន​ប្រុស​របស់ខ្ញុំម្នាក់ឈ្មោះ ផាន់ សុធា អាយុ៣ឆ្នាំ។ កូនខ្ញុំ ផាន់ សុធា កើតថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៧៣។ ក្រោយមក ប្រពន្ធរបស់ខ្ញុំបានកើតពិស និងបានស្លាប់នៅពេលខ្មែរក្រហមចាត់​តាំងគាត់​ឲ្យ​ទៅធ្វើការនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ខណៈដែលខ្ញុំត្រូវបានខ្មែរក្រហមបំបែក​ចេញ​ពីគ្រួសារឲ្យទៅ​នេសាទត្រី នៅ​ខាងស្ទឹងសង្កែ ខេត្តបាត់ដំបង។ ចំណែកកូនប្រុសរបស់​ខ្ញុំ ដោយសារ​នៅក្មេងពេកមិនដឹងថា​​ម្តាយស្លាប់​ទេ គឺនៅ​យំឱ​បសាកសពម្តាយ។ នៅពេលវៀតណាមវាយចូលប្រទេសកម្ពុជាឆ្នាំ១៩៧៩ ខ្ញុំបានទទួលដំណឹងថា មាន តាចាស់ម្នាក់បានយកកូនរបស់ខ្ញុំទៅចិញ្ចឹម។ នៅឆ្នាំ១៩៨០ ខ្ញុំបានភៀសខ្លួនទៅនៅជំរំខាវអ៊ីដាង ក្នុងទឹកដីថៃ។ ក្រោយមក ខ្ញុំបានចេញទៅរស់នៅសហរដ្ឋអាមេរិក ប៉ុន្តែមិនដែលបានទទួល​ដំណឹង​ពី​កូន​ប្រុស​របស់ខ្ញុំឡើយ។ ដូច្នេះ ប្រសិនបើបងប្អូនណាបានដឹងដំណឹង ឬស្គាល់កូនប្រុសរបស់ខ្ញុំ […]

សំបុត្រពីមិត្តភក្តិរបស់ខ្ញុំដែលបានបាត់ខ្លួន (ជេន វេគនើរ)

ខ្ញុំសរសេរសារអេឡិចត្រូនិចនេះទៅកាន់អ្នកដោយមានសំណើមួយ។ វាហាក់បីដូចជាសំណើមួយដែលប្លែក។ ដំបូងខ្ញុំនឹងផ្តល់ជូនអ្នកនូវប្រវត្តិសង្ខេបខ្លះៗដូចខាងក្រោម៖ ខ្ញុំធ្លាប់បានមកប្រទេសកម្ពុជា នៅក្នុងឆ្នាំ១៩៧០។ ខណៈពេលនោះ ខ្ញុំមានអាយុ២០ឆ្នាំ។ ខ្ញុំត្រូវបានពន្យារពេលឲ្យចូលធ្វើជាយោធា ដោយសារខ្ញុំមានបញ្ហាសុខភាពកាលពីកុមារភាព ដែលនេះជាមូលហេតុធ្វើឲ្យខ្ញុំ មិនត្រូវបានអនុញ្ញាតឲ្យចូលបម្រើការងារជាកងទ័ពសហរដ្ឋអាមេរិក និងបញ្ជូនទៅប្រទេសវៀតណាម ដូចជាមិត្តភក្តិប្រុសៗដែលខ្ញុំបានស្គាល់នៅក្រៅសាលានៅក្នុងគ្រានោះ។ ហេតុដូច្នេះ ខ្ញុំបានប្រើប្រាស់ពេលវេលាចេញពីស្ថានការណ៍របស់ខ្ញុំឲ្យមានសារ ប្រយោជន៍ ដោយបានធ្វើជាអ្នកទេសចរណ៍ផ្សងព្រេង ដោយធ្វើដំណើរជុំវិញពិភពលោក។ បន្ទាប់ពីបានធ្វើដំណើរទៅកាន់ប្រទេសអឺរ៉ុប និងអាហ្រ្វិកខាងជើងអស់រយៈពេលប្រហែល៣ខែរួចមក ខ្ញុំក៏បានបញ្ចប់ការធ្វើដំណើររបស់ខ្ញុំនៅតំបន់អាស៊ីអាគ្នេយ៍។ ខណៈពេលដែលខ្ញុំកំពុងធ្វើដំណើរនៅក្នុងប្រទេសថៃ ខ្ញុំបានជួបគ្រូជនជាតិថៃស្រីម្នាក់ដែលបានឲ្យយោបល់ខ្ញុំមកទស្សនាប្រទេសកម្ពុជា។ នាងមានមិត្តភកិ្ត២នាក់នៅក្នុងប្រទេសកម្ពុជា គឺ វណ្ណី និង កាន់យ៉ា ដែលជាគ្រូបង្រៀនភាសាអង់គ្លេសដល់ក្មេងៗនៅសាលាមួយក្នុងទីក្រុងភ្នំពេញ។ វណ្ណី និង កាន់យ៉ា បានរស់នៅរួមគ្នានៅទីក្រុងភ្នំពេញ។ សរុបសេចក្តីមក ខ្ញុំគ្រាន់តែចង់និយាយថា ខ្ញុំបានបញ្ចប់ការធ្វើដំណើររបស់ខ្ញុំនៅក្នុងទីក្រុងភ្នំពេញ ដោយបានស្នាក់នៅជាមួយ វណ្ណី និង កាន់យ៉ា មួយរយៈពេលក្នុងកំឡុងឆ្នាំ១៩៧០។ យើងបានក្លាយជាមិត្តភកិ្តជិតស្និទ្ធនឹងគ្នា។ នៅក្នុងឆ្នាំនោះ មានរឿងរ៉ាវចម្លែកៗ ប៉ុន្តែវាពិតជារឿងរ៉ាវដែលគួរឲ្យចាប់អារម្មណ៍ បានកើតឡើងនៅក្នុង និងជុំវិញទីក្រុងភ្នំពេញ។ ខ្ញុំបានទៅជាមួយ វណ្ណី នៅពេលដែលនាងទៅបង្រៀនសិស្សនៅក្នុងថ្នាក់របស់នាង។ ខ្ញុំចូលចិត្តប្រជាជននៅក្នុងប្រទេសកម្ពុជាណាស់។ ខ្ញុំបានជួបមិត្តភកិ្តជាច្រើននាក់របស់នាង។ ខ្ញុំបានទៅចូលរួមពិធីអាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាតផងដែរ។ វណ្ណី បានជួយបង្រៀនខ្ញុំអំពីប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា […]

គ្រួសាររបស់ខ្ញុំដែលបាត់ខ្លួនក្នុងរបបខ្មែរក្រហម

ដោយ ៖ គ្រីស្ទីន ឡោ​ អ៊ីម៉ែល nycristinelao@gmail.com ខ្ញុំបាទឈ្មោះ គ្រីស្ទីន ឡោ។ ខ្ញុំបានបាត់មីងរបស់ខ្ញុំដែលមានឈ្មោះ សុខ អៀងលីម ឬអាចហៅឈ្មោះម្យ៉ាងទៀតថា មួយ ស៊ុយ ដែលគិតមកដល់បច្ចុប្បន្នគាត់មានអាយុ ៧៧ឆ្នាំ និង ពូរបស់ខ្ញុំឈ្មោះ វីយ៉ាន ចាន់ត្រាន រួមជាមួយនឹងកូនរបស់គាត់ ៖ ១. ស៊ូ ហ្វាន ឥឡូវមានអាយុប្រហែល ៥៤ឆ្នាំ​ ២.​ ប៉ែន បេនកៀង ឥឡូវមានអាយុប្រហែល ៥២ឆ្នាំ ៣. ប៉ែន បេនណាំ ឥឡូវមានអាយុប្រហែល ៤៨ឆ្នាំ ខ្ញុំមិនដឹងថាអ្នកដែលបានរៀបរាប់ខាងលើនៅរស់ឬយ៉ាងណាទេ ហើយក៏មិនមាននរណាម្នាក់ធ្លាប់បានឃើញ ឮដំណឹងពីគាត់ដែរ។ ក្រោយឆ្នាំ១៩៧៩ មានសាច់ញាតិបានវិលត្រឡប់មកផ្ទះនោះវិញដែរ ប៉ុន្ដែផ្ទះនោះមិនមានមនុស្សរស់នៅទេ។ ក្នុងចំណោមក្មេងៗទាំងបីនាក់នោះ មានក្មេងស្រីម្នាក់ដែលបច្ចុប្បន្នរស់នៅប្រទេសអាមេរិក។ ខ្ញុំមិនមានព័ត៌មានច្រើនទេទាក់ទងនឹងមីងពូរបស់ខ្ញុំ ហើយវាពិតជាពិបាកណាស់សម្រាប់គ្រួសាររបស់ខ្ញុំនៅពេលដែលនិយាយពីហេតុការណ៍បែកបាក់ដែលបានកើតឡើង ។ អ្នកដែលខ្ញុំបានសួរទាំងអស់ មិនចង់រំឭក ឬចងចាំរឿងទាំងនេះទេ។ ខ្ញុំបានស្វែងរកតាមរយៈការពិនិត្យ និងផ្ទៀងផ្ទាត់រូបថតគ្រួសារមីងរបស់ខ្ញុំដែលថតនៅក្នុងអំឡុងពីឆ្នាំ១៩៧១​ ទៅ […]

ប្រវត្តិរូបរបស់ ខៀវ សេងវ៉ា

ប្រវត្តិរូបរបស់ ខៀវ សេងវ៉ា និងរូបថតនៅទួលស្លែង ខៀវ សេងវ៉ា កើតក្នុងឆ្នាំ ១៩៥៦ នៅសង្កាត់លេខ១ ភូមិឫស្សីកែវ គីឡូម៉ែត្រលេខ៣ ក្រុងភ្នំពេញ។ ខៀវ សេងវ៉ា ជាអ្នកទោសនៅមន្ទីរស-២១។ នៅក្នុងប្រព័ន្ធទិន្នន័យឯកសាររូបថត លេខ១៨៨៥ របស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលខ្ញុំបានរកឃើញ ខៀវ សេងវ៉ា ត្រូវបានថតរូប និងពាក់ស្លាកសម្គាល់លេខ ១២៦។ ខាងក្រោមនេះជាប្រវត្តិរូបសង្ខេបរបស់ ខៀវ សេងវ៉ា ៖ សមាជិកគ្រួសារ៖ – ឪពុកឈ្មោះ ខៀវ សេង (ស្លាប់ដោយសារអត់ឃ្លាននិងជំងឺ ក្នុងឆ្នាំ១៩៧៨)។ – ម្ដាយឈ្មោះ គាន (ខ្មែរក្រហមសម្លាប់នៅ ស្រុកតាំងគោក ខេត្តកំពង់ធំ ក្នុងឆ្នាំ១៩៧៨)។ – បងប្រុសឈ្មោះ ខៀវ សេងងួន (ខ្មែរក្រហមសម្លាប់ចុងឆ្នាំ១៩៧៥ នៅភូមិត្នោត ស្រុកកំពង់ថ្ម ខេត្តកំពង់ធំ)។ – បងស្រីឈ្មោះ ខៀវ ថុងស៊ុយ (បែកគ្នា […]