Ambassador Julio A. Jeldres, the High Privy Counsellor to His Majesty the King of Cambodia (King Norodom Sihamoni) and Prominent Historian and Biographer of the Cambodian Royal Family.
ទស្សនកិច្ច ឯកអគ្គរាជទូត Julio A. Jeldres នៅមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម
កាលបរិច្ឆេទ៖ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦
រូបថត៖ ផាត ពន្លក
នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឯកអគ្គរាជទូត Julio A. Jeldres, PhD, KC ទីប្រឹក្សាជាន់ខ្ពស់នៃព្រះមហាក្សត្រកម្ពុជា ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងជាបណ្ឌិតផ្នែកប្រវត្តិសាស្ត្រ ព្រមទាំងជាអ្នកនិពន្ធជីវប្រវត្តិនៃព្រះរាជវង្សានុវង្សនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម ដែលស្ថិតនៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។
ដំណើរទស្សនកិច្ចនេះ ឯកឧត្តម ឯកអគ្គរាជទូត បានអញ្ជើញមកជាមួយថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានរួមដំណើរជាមួយ លោកនាយកប្រតិបត្តិ និងលោកស្រីនាយករង ព្រមទាំងបុគ្គលិកក្រុមការងារនៃមជ្ឈមណ្ឌលទៀតផង។ ដំណើរទស្សនកិច្ចនេះ ឯកឧត្តម ឯកអគ្គរាជទូត បានស្វែងយល់ដោយផ្ទាល់អំពីសកម្មភាពការងារ ទីតាំងភូមិសាស្រ្ត និងតួនាទីជាចំបងរបស់មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម ជាពិសេសគឺសកម្មភាពការងារមួយចាំបាច់ ដែលបានផ្តោតយកចិត្តទុកដាក់ជាចំបងក្នុងការគាំទ្រសម្រាប់ថែទាំសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ការលើកកម្ពស់ការចងចាំ ការសិក្សាអប់រំ និងការផ្សះផ្សានៅក្នុងសហគមន៍៕
__________________
On November 3, 2026, in the morning, His Excellency Ambassador Julio A. Jeldres, PhD, KC, Senior Advisor to His Majesty of the King Norodom Sihamoni of the Kingdom of Cambodia, historian, and official royal biographer, visited to the Bak Nim Community Healing Center, located in Bak Nim Village, Chres Commune, Chum Kiri District, Kampot Province.
During this visit, the Ambassador was accompanied by the leadership of the Documentation Center of Cambodia (DC-Cam), including the Executive Director, Deputy Director, and center staff members. His Excellency gained direct insight into the center’s geographic location and core operational mission, highlighting its vital focus on providing healthcare support for Khmer Rouge survivors, preserving memory and advancing education and community reconciliation.
November 3, 2026
Photo by Phat Punlork
Documentation Center of Cambodia Archives
https://photos.app.goo.gl/KgMuyf5abUS9cBh17