Home / Post

Veal Veng Reconciliation Center: Film Screening «The First Witness.» November 5, 2026.

Photos by Thy Kimhong and Chan Narith
Documentation Center of Cambodia Archieves
November 5, 2026

នៅវេលាម៉ោង១០:០០នាទីព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ មានសិស្សានុសិស្សចំនួន៦នាក់(ស្រី៥នាក់) នៃសាលាវិទ្យាល័យហ៊ុនសែនប្រម៉ោយបានមកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង ក្នុងគោលបំណងទស្សនាខ្សែភាពយន្តឯកសារ ក្រោមចំណងជើងថា «The First Witness.» ។
មុនពេលចាក់បញ្ចាំងខ្សែភាពយន្ត ក្រុមការរបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែង បាននិយាយណែនាំអំពីសៀវភៅ និងខ្សែភាពយន្តឯកសារប្រវត្តិសាស្រ្ត។ បន្ទាប់មកក្រុមការងារបាននិយាយសង្ខេបអំពីសាច់រឿងក្នុងខ្សែភាពយន្ត«The First Witness.» ប្រាប់ដល់សិស្សានុសិស្សដូចខាងក្រោម៖
ខ្សែភាពយន្តនេះបានរៀបរាប់ដោយលោក ហូ វ៉ាន់តៃ (Ho Van Tay) ដែលជាអតីតអ្នកថតរូប និងជាអ្នកកាសែតយោធាវៀតណាមម្នាក់។ លោក គឺជាមនុស្សដំបូងគេបង្អស់ដែលបានចូលទៅថត និងចងក្រងទិដ្ឋភាពដ៏សាហាវឃោរឃៅនៅក្នុងមន្ទីរស-២១ (គុកទួលស្លែង)នៅថ្ងៃទី១០ ខែមករា ឆ្នាំ១៩៧៩ ភ្លាមៗបន្ទាប់ពីកងទ័ពខ្មែរក្រហមបានរត់ភៀសខ្លួនចេញ។ បន្ទាប់មក ខ្សែភាពយន្តបានបង្ហាញពីដំណើររឿងរបស់លោក យិន នាន ដែលជាអ្នកចងក្រងសាឯកសារម្នាក់ចំណោមអ្នកកងច្រងឯកសារដំបូងបង្អស់របស់កម្ពុជាក្នុងការប្រមែរប្រមូល និងថែរក្សាទុកឯកសារភស្តុតាងរបស់ខ្មែរក្រហមសម្រាប់ក្មេងៗជំនាន់ក្រោយឲ្យបានដឹង និងសិក្សាស្រាវជ្រាវ។
ចុងក្រោយសិស្សានុសិស្សបានបង្ហាញចំណាប់អារម្មណ៍បន្ទាប់ពីទស្សនាខ្សែភាពយន្តឯកសារ
ចំណាប់អារម្មណ៍៖
១/ ណំ រ៉ាទី ភេទប្រុស ជាសិស្សថ្នាក់ទី១០ មកពីវិទ្យាល័យហ៊ុនសែនប្រម៉ោយ។ បន្ទាប់ពីខ្ញុំបានទស្សនាខ្សែភាពយន្ត «The First Witness.» ខ្ញុំពិតជាមានចិត្តអាណិតអាសូរទៅដល់ជនរងគ្រោះដែលត្រូវបានខ្មែរក្រហមចោទប្រកាន់ រួចបញ្ជូនយកទៅធ្វើទារុណកម្ម និងសួរចម្លើយនៅមន្ទីរស ២១ ហៅគុកទួលស្លែង។ តាមរូបភាពដែលខ្ញុំបានឃើញអ្នកទោសខ្លះត្រូវបានធ្វើទារុណកម្មរហូតដល់ស្លាប់។ ចំណែកអ្នកទោសខ្លះត្រូវបានសម្លាប់ដោយអាក និងវះពោះ។
២/ ណំ រក្សា ភេទស្រី ជាសិស្សថ្នាក់ទី១១ មកពីវិទ្យាល័យហ៊ុនសែនប្រម៉ោយ។ ក្រោយពេលបានទស្សនា រឿង«The First Witness.» ខ្ញុំមានអារម្មណ៍ថាប្លែកខ្លាំងមិនដែលដឹងថាក្នុងរបបប៉ុល ពត មានសកម្មភាពសាហាវបែបនេះនោះទេ ដូចជាវះពោះមនុស្ស អារក និងធ្វើទារុណកម្ម យ៉ាងព្រៃផ្សៃដោយ ដាក់ខ្នោះជើង ដកក្រចក ជាដើម។ ខ្ញុំធ្លាប់តែឮលោកយាយលោកតាប្រាប់ថាខ្មែរក្រហមបង្អត់អាហារដល់ពេលបានមើលវីដេអូ នេះហើយពិតជាតក់ស្លុតចិត្តយ៉ាងខ្លាំង។
៣/ សៅ ចរិយា ភេទស្រី ជាសិស្សថ្នាក់ទី១១ មកពីវិទ្យាល័យហ៊ុនសែនប្រម៉ោយ។ បន្ទាប់ពីទស្សនាខ្សែភាពយន្តឯកសារ«The First Witness.» ខ្ញុំមានអារម្មណ៍អាណិតអាសូរដល់អ្នកដែលបានជាប់ទោសនៅក្នុងមន្ទីរស-២១ (គុកទួលស្លែង)។ ក្នុងខ្សែភាពយន្តបានបង្ហាញរូបអ្នកទោសដែលត្រូវបានធ្វើទារុណកម្មដោយការដាក់ច្រវ៉ាក់ វះពោះ និងអារក។ កន្លងមកខ្ញុំធ្លាប់បានមកទស្សនាខ្សែភាពយន្តឯកសារអ្នករស់រានមានជីវិតឈ្មោះ តាំង គីម រួចម្ដងហើយ។ ប៉ុន្តែក្នុងថ្ងៃនេះ ខ្ញុំកាន់តែបានដឹង និងចង់សិក្សាស្វែងយល់បន្ថែមទៀតអំពីរឿងរ៉ាវក្នុងរបបខ្មែរក្រហម។

អង្កេតការណ៍៖
• សិស្សានុសិស្សមានឥរិយាបទ និងមានសីលធម៌ល្អ។
• សិស្សានុសិស្សមានភាពក្លាហានក្នុងការផ្ដល់មតិយោបល់។
• សិស្សានុសិស្សចូលចិត្តការទស្សនាខ្សែភាពយន្តឯកសារប្រវត្តិសាស្រ្ត។
• សិស្សានុសិស្សរក្សាបាននូវភាពស្ងៀមស្ងាត់ និងយកចិត្តទុកដាក់អំឡុងពេលទស្សនាខ្សែភាពយន្ត។
• ក្នុងពេលទស្សនាសិស្សមានអារម្មណ៍ក្រៀមក្រំ និងភ័យរន្ធត់នៅពេលបានឃើញរូបភាពមួយចំនួន។
• សិស្សានុសិស្សមានអារម្មណ៍ប្លែកបន្ទាប់ពីបានទស្សនាខ្សែភាពយន្ត«The First Witness.»។

At 10:00 AM on November 5, 2026, six students (five females) from Hun Sen Pramaoy High School visited the Veal Veng Reconciliation Center to watch a documentary film titled “The First Witness.”

Prior to the screening, the team at the Veal Veng Reconciliation Center gave an introductory presentation on historical books and documentary films. Following that, the team provided a summary of the storyline of “The First Witness.” to the students as follows:
The film is narrated by Mr. Ho Van Tay, a former Vietnamese military photographer and journalist. He was the very first person to enter, photograph, and document the horrific scenes inside S-21 (Tuol Sleng Prison) on January 10, 1979, immediately after the Khmer Rouge forces fled. The documentary then presents the story of Mr. Yin Nean, one of Cambodia’s earliest archivists who collected and preserved Khmer Rouge evidentiary records so that future generations could learn and conduct research.

After the screening, the students shared their impressions:

Nom Raty, male, 10th-grade student from Hun Sen Pramaoy High School:
“After watching ‘The First Witness.’ I felt deep sympathy for the victims who were accused by the Khmer Rouge and sent to be tortured and interrogated at S-21 (Tuol Sleng Prison). From the footage I saw, some prisoners were tortured to death, while others were executed by throat slitting and disembowelment.”

Nom Raksa, female, 11th-grade student from Hun Sen Pramaoy High School:
“After watching ‘The First Witness.’ I felt very shaken; I had never known that such brutal acts took place during the Pol Pot regime—such as disembowelment, slitting throats, and savage torture like shackling legs and pulling out fingernails. I had only ever heard my grandparents talk about starvation under the Khmer Rouge, but seeing this video left me in complete shock.”

Sao Chariya, female, 11th-grade student from Hun Sen Pramaoy High School:
“After watching the documentary ‘The First Witness.’ I felt profound sympathy for those imprisoned in S-21 (Tuol Sleng Prison). The film showed images of prisoners being tortured with chains, disembowelment, and throat slitting. In the past, I had already visited once to watch a documentary about a survivor named Tang Kim. But today, I learned even more and became eager to study and understand more about history under the Khmer Rouge regime.”

Observations:

• The students demonstrated good behavior and discipline.
• The students showed courage and confidence in expressing their opinions.
• The students expressed an interest in watching historical documentaries.
• The students maintained quietness and paid close attention during the screening.
• While watching, the students felt saddened and horrified upon seeing certain graphic images.
• The students felt profoundly impacted after watching “The First Witness.”
[END]

https://photos.app.goo.gl/S7DuDv81Eov39N5x5