នៅល្ងាច ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២៦ មជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង បានទទួលស្វាគមន៍ ភ្ញៀវចំនួន ៦ នាក់ (ស្រី ៣ នាក់) មកពីសាលាវិទ្យាល័យព្រះអង្គឌួង សាលាបឋមសិក្សាព្រៃវែងក្រុង និង មកពីភូមិលេខ ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ អ្នកទាំងអស់គ្នា បានអញ្ជើញមក ក្នុងគោលបំណង ទស្សនាផ្ទាំងរូបភាពពិព័រណ៍អចិន្ត្រៃយ៍ និង អានសៀវភៅ ស្តីពីប្រវត្តិសាស្ត្រខ្មែរក្រហម។
ក្រុមការងារបានណែនាំភ្ញៀវឱ្យដើរទស្សនាផ្ទាំងរូបភាពពិព័រណ៍ទាំងក្នុងនិងក្រៅការិយាល័យ។ សិស្សស្រីចំនួន ២ នាក់ ឈ្មោះ មួន ចន្ទរស្មី និង ដួង ដារារស្មី រៀននៅសាលាបឋមសិក្សាព្រៃវែងក្រុង បាននិយាយថា គាត់ពុំធ្លាប់បានដឹងពីរបបខ្មែរក្រហម ពីមុនមកទេ ប៉ុន្តែ គាត់បានចងចាំឈ្មោះ របស់ ប៉ុល ពត តាមរយៈធ្លាប់ឮលោកយាយរបស់គាត់ ធ្លាប់និយាយពីមុន។ បន្ទាប់ពីបានមកទស្សនានៅទីនេះ បានធ្វើឱ្យគាត់មានចំណេះដឹងជាងមុន ជាពិសេសបានស្គាល់ពីជីវិត និង ការងាររបស់ប្រជាជននៅក្នុងរបបខ្មែរក្រហម តាមរយៈទស្សនារូបភាពនៅក្នុងការិយាល័យនេះ។ ចំណែក សិស្សឈ្មោះ សុវណ្ណ មុន្នីបញ្ញា ភេទប្រុស អាយុ ១៧ ឆ្នាំ រៀននៅវិទ្យាល័យព្រះអង្គឌួង បាននិយាយថា គាត់ធ្លាប់ដឹងពីរបបខ្មែរក្រហម បានសម្លាប់មនុស្សអស់ជាច្រើន។ គាត់ក៏ចូលចិត្តរៀនពីប្រវត្តិសាស្ត្ររបស់ខ្មែរដែរ ព្រោះនៅពេលនេះ គាត់រៀននៅថ្នាក់ទី ១២ ហើយគាត់រៀងខាងសង្គម។
អ្នកទាំងអស់គ្នា បានចំណាយពេលដើរ ទស្សនាផ្ទាំងរូបភាពពិព័រណ៍អចិន្ត្រៃយ៍ នៅជុំវិញ ការិយាល័យ និង អានសៀវភៅ ចំនួន ១០ នាទី ទើបត្រលប់ទៅវិញ។
https://photos.app.goo.gl/2v8sfMa353p8y9vS6