នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៦ សិស្សានុសិស្សភេទស្រី ចំនួន ៥ នាក់ មកពីសាលាអនុវិទ្យាល័យ អនុវត្ត បានមកទស្សនានៅមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង ក្នុងគោលបំណង ទស្សនាខ្សែភាពយន្តឯកសារ ចំនួន ២ គឺ «កុមារកម្ពុជា» និង «នៅពីក្រោយជញ្ជាំងនៃមន្ទីរស-២១»។
ខ្សែភាពយន្តឯកសារ «កុមារកម្ពុជា» ដែលមានរយៈពេល ៦ នាទី និង ២២ វិនាទី បានបង្ហាញសិស្សានុសិស្សឱ្យស្វែងយល់ពីជីវិតតែលតោលគ្មានគោលដៅរបស់កុមារតូចៗ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅដើមឆ្នាំ ១៩៧៩។ ក្រោយពីសិស្សានុសិស្សបានទស្សនាខ្សែភាពយន្តនេះរួច សិស្សានុសិស្សបានស្វែងយល់ពីទុក្ខលំបាករបស់កុមារកម្ពុជា ប្រៀបធៀបជាមួយកុមារបច្ចុប្បន្ន។ សិស្សស្រី អាយុ ១៣ ឆ្នាំ ឈ្មោះ ថើន កញ្ញា បានសួរមកកាន់ក្រុមការងារថា «តើហេតុអ្វីបានជាក្មេងៗទាំងនោះមានពោះធំ ទាំងដែលគាត់ពុំមានអ្វីហូប?» ក្រុមការងារបានពន្យល់ថា មូលហេតុដែលក្មេងទាំងអស់នោះមានពោះធំ ឬ ធំតែពោះ គឺដោយសារតែពួកគេហើមពោះ និងខ្វះអាហារូបត្ថម្ភ ដូចជាខ្វះសារជាតិអំបិលក្នុងខ្លួន។
ចូលមកដល់ខ្សែភាពយន្តបន្ទាប់មកទៀត គឺជាខ្សែភាពយន្តឯកសារ«នៅក្រោយជញ្ជាំងនៃមន្ទីរស-២១» ដែល មានរយៈពេល ២៩ នាទី និង ៤៥ វិនាទី បានធ្វើឱ្យសិស្សានុសិស្ស ស្វែងយល់ពីសក្ខីកម្មរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រៀបរាប់ពី ការសម្លាប់ ការឃុំឃាំង ការធ្វើទារុណកម្ម និង ការសួរចម្លើយ ទៅលើអ្នកទោស នៅមន្ទីរស-២១។ តាមរយៈសក្ខីកម្មរបស់អ្នករស់រានមានជីវិត ឆ្លងកាត់ក្នុងរបបខ្មែរក្រហម បាននិយាយរៀបរាប់ ពីទិដ្ឋភាពនិងសាច់រឿងនីមួយៗ បានធ្វើឱ្យ សិស្សានុសិស្សបានស្វែងយល់ បានចាប់អារម្មណ៍ និង បានបញ្ចេញមតិ ដូចខាងក្រោម៖
រឿន រក្សា ភេទស្រី អាយុ ១៣ ឆ្នាំ បានស្វែងយល់ និង ចាប់អារម្មណ៍នៅត្រង់ ការយកកូនក្មេងទៅបោកនឹងគល់ឈើ និង ការនាំអ្នកទោសយកទៅសម្លាប់។ រក្សា បានបន្ថែមថា ចំពោះអ្នកដែលបាននាំអ្នកទោសយកទៅឱ្យគេសម្លាប់ គឺអ្នកនោះពុំគួរមានទោសទេ ដោយសារតែគាត់ បានធ្វើទៅតាមការបញ្ជារបស់ថ្នាក់លើប៉ុណ្ណោះ។
រ៉ន រចនា ភេទស្រី អាយុ១១ ឆ្នាំ បានមានមតិយោបល់ថា ចំពោះអ្នកដែលនាំប្រជាជនយកទៅឱ្យគេសម្លាប់ គឺគួរតែត្រូវមានទោស ព្រោះគាត់គឺជាអ្នកនាំមនុស្សយកទៅឱ្យគេសម្លាប់។
នាង សុខថានេត្រ ភេទស្រី អាយុ ១៣ ឆ្នាំ បានស្វែងយល់ និង ចាប់អារម្មណ៍ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រៀបរាប់ ពីមន្ទីរស-២១ ឬគុកទួលស្លែង ដែលបានឃុំអ្នកទោសនៅក្នុងបន្ទប់តូចៗ។ សុខថានេត្រ បានចាប់អារម្មណ៍ទៀតថា នៅពេលអ្នកទោសងូតទឹកម្តងៗ គឺតម្រូវឱ្យអ្នកទោសដោះអាវ និង បន្ទាប់មក ខ្មែរក្រហម បាញ់ទឹកពីខាងក្រៅមក ហើយរយៈពេលពី ៥ ទៅ ៦ ថ្ងៃ ទើបខ្មែរក្រហម បាញ់ទឹកមកកាន់អ្នកទោសម្តង។
ថើន កញ្ញា ភេទស្រី អាយុ ១៣ ឆ្នាំ៖ បាននិយាយបន្តថា នៅពេលមានមនុស្សស្លាប់នៅក្នុងគុកទួលស្លែងម្តងៗ ទម្រាំតែគេយក សាកសពចេញ គឺទុករហូតដល់ធំក្លិនស្អុយ។ កញ្ញា បានបន្តថា ជាងជួសជុលឡាន ដែលជាប់នៅគុកទួលស្លែង ត្រូវខ្មែរក្រហម ធ្វើទារុណកម្មចំនួន ១២យប់ ១២ថ្ងៃ ដើម្បីសួរចម្លើយគាត់។ នៅអំឡុងពេលសួរចម្លើយ ទោះបីជាគាត់ឆ្លើយក៏ខ្មែរក្រហមវាយ មិនឆ្លើយក៏ខ្មែរក្រហមវាយ។ ចំណែកឯដៃរបស់គាត់ត្រូវជាប់ខ្នោះទាំងសងខាង។
On May 19, 2026, five female students from Aknukwat Secondary School visited the Prey Veng Documentation Center. The purpose of their visit was to watch two documentary films: “Children of Cambodia” and “Behind the Walls of S-21.”
The documentary film“ Children of Cambodia,” which lasts 6 minutes and 22 seconds, showed the students the aimless and difficult lives of young children after the fall of the Khmer Rouge regime in early 1979. After watching this film, the students gained a better understanding of the hardships faced by Cambodian children at that time. They were able to compare those conditions with the present and felt sympathy for the children who lived through that period, when they lacked sufficient food, clothing, and parental care.
During the screening of “Children of Cambodia,” a student named Thoeun Kanhya, a 13-year-old girl, noticed that children after the Khmer Rouge period appeared skinny but had swollen bellies. She wondered and asked the staff, “Why do those children have bloated stomachs even though they do not have anything to eat?” The staff explained that the cause of the swollen bellies was malnutrition and a lack of nutrients, minerals, and salt in their bodies.
The next documentary film, “Behind the Walls of S-21,” which lasts 29 minutes and 45 seconds, helped students understand testimonies from survivors of the Khmer Rouge regime. These testimonies described killings, imprisonment, torture, and interrogations of prisoners at S-21 prison. Through these accounts, students gained deeper insight and expressed their thoughts as follows:
• Roeun Raksa, a 13-year-old girl, was particularly struck by the killing of children by smashing them against trees and by the execution of prisoners. She added that those who transported prisoners to be killed should not be blamed, as they were only following orders from their superiors.
• Rorn Rachana, an 11-year-old girl, expressed the opinion that those who led people to be executed should be held responsible, because they were directly involved in sending people to their deaths.
• Neang Sokthanet, a 13-year-old girl, was interested in the survivors’ descriptions of S-21 (Tuol Sleng prison), where prisoners were kept in small rooms. She also noted that prisoners were required to undress when bathing, and Khmer Rouge guards sprayed water at them from outside. This happened only once every 5 to 6 days.
• Thoeun Kanhya, age 13, further explained that when prisoners died at Tuol Sleng, their bodies were often left for a long time before being removed, causing a strong odor. She added that a mechanic imprisoned there was tortured for 12 days and 12 nights during interrogation. Regardless of whether he answered or not, he was beaten. His hands were shackled together throughout.
https://photos.app.goo.gl/JwRoN5BtBLP5hdno8