On the afternoon of November 18, 2026, youth volunteers from the National Social Assistance Fund (NSAF) in Veal Veng District visited and requested to read books at the Veal Veng Reconciliation Center. The team at the Veal Veng Reconciliation Center warmly welcomed them and provided an overview of the various books available at the center. After touring the center and reading, Mr. Thy Kimhong and Mr. Ponlok Pheaktra engaged in a conversation regarding history during the Khmer Rouge regime and shared information about the work of the National Social Assistance Fund as follows:
1) Supporting nutrition as well as maternal and infant health for impoverished households (IDPoor cardholders).
2) Providing cash allowances to impoverished households, focusing on vulnerable members including pregnant women and young children, primary and secondary school students, persons with disabilities, elderly individuals aged 60 and above, and people living with HIV.
3) Managing and disbursing retirement pensions, disability allowances, and other benefits to former civil servants and veterans.
4) Emergency Social Assistance Programs: Intervening to provide financial assistance to vulnerable families during economic crises, natural disasters, or periods of high inflation.
5) Main Objective: The establishment of the National Social Assistance Fund aims to modernize and unify the social assistance management system to ensure transparency, efficiency, and speed through the use of digital technology (such as disbursing funds via banking systems or money transfer agents), guaranteeing that state assistance funds reach the rightful beneficiaries, among other goals.
នៅរសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ មានយុវជនស្ម័គ្រចិត្តរបស់មូលនិធិជាតិជំនួយសង្គមប្រចាំស្រុកវាលវែង បានមកទស្សនកិច្ច និងស្នើសុំអានសៀវភៅ ដែលមានតម្កល់នៅក្នុងមជ្ឈមណ្ឌលផ្សះផ្សាវាលវែង។ ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ និងបានរៀបរាប់អំពីសៀវភៅនានានៅក្នុងមជ្ឈមណ្ឌលផ្សះផ្សាវាលវែង។ ក្រោយពេលទស្សនា និងអានសៀវភៅរួច លោកធី គឹមហុង និងលោក ពន្លក ភក្រ្តា បានសំណេះសំណាលគ្នាអំពីរឿងរ៉ាវនៅក្នុងរបបខ្មែរក្រហម និងការចែករំលែកអំពីការងារមូលនិធិជាតិជំនួយសង្គមដូចខាងក្រោម៖
១/ ជួយគាំទ្រផ្នែកអាហារូបត្ថម្ភ និងសុខភាពមាតា និងទារកក្នុងគ្រួសារក្រីក្រ (មានបណ្ណសមធម៌)។
២ /ផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារក្រីក្រ ដោយផ្តោតលើសមាជិកងាយរងគ្រោះ រួមមាន ស្ត្រីមានផ្ទៃពោះ និងកុមារ កុមារនៅបឋមសិក្សា និងមធ្យមសិក្សា ជនមានពិការភាព ជនចាស់ជរាអាយុ ៦០ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍។
៣/ គ្រប់គ្រង និងបើកផ្តល់ប្រាក់សោធននិវត្តន៍ ប្រាក់ឧបត្ថម្ភបាត់បង់សមត្ថភាពការងារ ឬប្រាក់ឧបត្ថម្ភផ្សេងៗជូនអតីតមន្ត្រីរាជការ និងអតីតយុទ្ធជន។
៤ / កម្មវិធីជំនួយសង្គមបន្ទាន់៖ អន្តរាគមន៍ផ្តល់ជំនួយហិរញ្ញវត្ថុដល់គ្រួសារងាយរងគ្រោះ នៅពេលមានវិបត្តិសេដ្ឋកិច្ច គ្រោះមហន្តរាយធម្មជាតិ ឬអតិផរណាខ្ពស់។
គោលបំណងចម្បង។
៥ ការបង្កើតមូលនិធិជាតិជំនួយសង្គម គឺដើម្បីធ្វើទំនើបកម្ម និងបង្រួបបង្រួមប្រព័ន្ធគ្រប់គ្រងជំនួយសង្គមឱ្យមានតម្លាភាព ប្រសិទ្ធភាព និងឆាប់រហ័ស តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល (ដូចជាការបើកប្រាក់តាមប្រព័ន្ធធនាគារ ឬភ្នាក់ងារវេរប្រាក់) ដើម្បីធានាថាថវិកាជំនួយរបស់រដ្ឋទៅដល់ដៃអ្នកទទួលផលពិតប្រាកដ។ល។
Photos by Chan Narith
Documentation Center of Cambodia Archieves
November 18, 2026.
https://photos.app.goo.gl/mGRCMZhbGFi6aTPt6