Home / Post

Koh Thma Documentation Center: Two Healthcare Workers from Sla Health Center Visit to View Exhibition Posters and Read Books at the Praying House of The S’tieng Ethnic Village. November 18,2026.

Two Healthcare Workers from Sla Health Center Visit to View Exhibition Posters and Read Books at the Praying House of The S’tieng Ethnic Village.

On the morning of November 18, 2026, Dr. Tang Kimmy, Deputy Chief of the Sla Health Center, and Miss Kun Kim, a team member, visited Kdol Leu Village, Tonloung Commune, Memot District, Tboung Khmum Province, to administer childhood vaccinations. These vaccines help strengthen infants’ immune systems to protect them against severe infectious diseases such as tuberculosis, polio, and measles.

Before returning to the Sla Health Center, the two healthcare workers visited the Kdol Leu Community House–Stieng Ethnic Learning Center. On this occasion, the Koh Thma Documentation Center team welcomed them and gave a presentation on four historical posters:

1. The Journey to Overthrow the Pol Pot Genocidal Regime on June 20, 1977
2. Peace Negotiations
3. Peace Agreements
4. Humanitarian Work

Finally, the Koh Thma Documentation Center team presented the book Witness to History and the magazine Searching for the Truth to both healthcare workers as souvenirs and for further study.

គ្រូពេទ្យមកពីមណ្ឌលសុខភាពស្លាចំនួន ២រូប អញ្ជើញមកទស្សនាផ្ទាំងរូបភាព និងអានសៀវភៅនៅផ្ទះសហគមន៍ក្តុលលើ-សាលាគរុភណ្ឌស្ទៀង

នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកគ្រូពេទ្យ តាំង គឹមមី អនុប្រធានមណ្ឌលសុខភាពស្លា និងកញ្ញា គុណ គីម សមាជិកក្រុមការងារ បានចុះមកមូលដ្ឋានភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីផ្តល់ថ្នាំបង្ការជំងឺដល់កុមារ។ ថ្នាំបង្ការទាំងនេះជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់ទារកឱ្យរឹងមាំ ដើម្បីប្រឆាំងនឹងជំងឺឆ្លងកាចសាហាវជាច្រើនមុខ ដូចជាជំងឺរបេង គ្រុនស្វិតដៃជើង និងកញ្ជ្រឹលជាដើម។

មុនពេលត្រឡប់ទៅមណ្ឌលសុខភាពស្លាវិញ គ្រូពេទ្យទាំងពីររូបបានអញ្ជើញមកទស្សនានៅផ្ទះសហគមន៍ក្តុលលើ-សាលាគរុភណ្ឌស្ទៀង។ ក្នុងឱកាសនោះ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បានទទួលស្វាគមន៍និងធ្វើបទបង្ហាញអំពីផ្ទាំងរូបភាពប្រវត្តិសាស្ត្រចំនួន៤ផ្ទាំងរួមមាន៖
១)ដំណើរឆ្ពោះទៅរកការផ្ដួលរលំរបបប្រល័យពូជសាសន៍ប៉ុលពតនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧
២)កិច្ចចរចាសន្តិភាព
៣)កិច្ចព្រមព្រៀងសន្តិភាព
៤) ការងារមនុស្សធម៌។

ជាចុងក្រោយ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បានប្រគល់ជូនសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» និងទស្សនាវដ្តី «ស្វែងរកការពិត» ដល់គ្រូពេទ្យទាំងពីររូបទុកជាអនុស្សាវរីយ៍ និងសម្រាប់ការសិក្សាស្វែងយល់បន្ថែម។

THE FUTURE OF CAMBODIA WITHOUT GENOCIDE.
THE COMMUNITY HEALING CENTER, KDOL LEU VILLAGE:
Koh Thma Documentation Center & Praying House of The S’tieng Ethnic Village.

Text by Chham Ra
Photos by Vy Sitha and Vorn Bopha
November 18, 2026
Documentation Center of Cambodia Archives

https://photos.app.goo.gl/eHzFAsUH1NHqmGmFA