Play highlights
Stung Treng Documentation Center: “Together for Plastic-free Mekong” Campaign Organized by Stung Treng Provincial Department of Environment.
May 22
·
Shared
Documentation Center of Cambodia (Owner)
“Together for Plastic-free Mekong” Campaign
Organized by Stung Treng Provincial Department of Environment
Venue: The physical Legacy of Sangkum Reastr Niyum King Father-Queen Mother (Borei O’Svay-Sen Chey)
Date: May 22, 2026
Report by Sreng Lyda, Staff at Stung Treng Documentation Center
Documentation Center of Cambodia Archives
មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង រៀបចំយុទ្ធនាការ «រួមគ្នាដើម្បីទន្លេមេគង្គគ្មានប្លាស្ទិក» ក្នុងស្រុកបុរីអូរស្វាយសែនជ័យ
នាថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៦ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានរៀបចំកម្មវិធីអប់រំបរិស្ថានមួយក្រោមប្រធានបទ «រួមគ្នាដើម្បីទន្លេមេគង្គគ្មានប្លាស្ទិក»។ កម្មវិធីនេះបានប្រព្រឹត្តទៅនៅលើខ្សែផ្លូវបេតុងដែលទើបនឹងសាងសង់រួចថ្មីៗ ជាប់នឹងអគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) ដោយមានការចូលរួមពីសិស្សានុសិស្សមកពីអនុវិទ្យាល័យអូរស្វាយ សរុបចំនួន ១៧០ នាក់។
ពិធីនេះត្រូវបានផ្តល់កិត្តិយសដោយមានការអញ្ជើញចូលរួមពី លោក ភោគ សុវិសិដ្ឋ អភិបាលរងស្រុកបុរីអូរស្វាយសែនជ័យ និង លោក យេន រុន អនុប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ព្រមទាំងលោកគ្រូ អ្នកគ្រូ និងយុវជនក្នុងសហគមន៍យ៉ាងច្រើនកុះករ។
លោកមានប្រសាសន៍ទៅកាន់ក្មួយៗសិស្សានុសិស្សនាឱកាសនោះ លោក ភោគ សុវិសិដ្ឋ អភិបាលរងស្រុកបុរីអូរស្វាយសែនជ័យ បានគូសបញ្ជាក់ថា៖
«ការចូលរួមថែរក្សាអនាម័យ ក៏ដូចជាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ឬការមិនបោះបង់ចោលសំរាមពាសវាលពាសកាល គឺជាការរួមចំណែកដ៏សំខាន់ធ្វើឱ្យសហគមន៍របស់យើងមានភាពស្អាត និងមានភាពទាក់ទាញខ្លាំងចំពោះភ្ញៀវទេសចរដែលមកកម្សាន្តនៅក្នុងតំបន់របស់យើង»។
លោកអភិបាលរងស្រុក ក៏បានផ្ទាំផ្ញើនិងដាស់តឿនដល់សិស្សានុសិស្សទាំងអស់ ឱ្យបន្តអនុវត្តការគ្រប់គ្រងកាកសំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ និងជួយចែកចាយព័ត៌មានអប់រំនេះបន្តទៅកាន់មិត្តភក្តិ បងប្អូន និងសាច់ញាតិ ដើម្បីរួមគ្នាថែរក្សាអនាម័យ មិនបោះចោលថង់ប្លាស្ទិកចូលទៅក្នុងទន្លេមេគង្គ ក៏ដូចជានៅលើដីគោក។ ទន្ទឹមនឹងនេះដែរ លោក យេន រុន អនុប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានមានប្រសាសន៍សង្កត់ធ្ងន់លើការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់សុខភាព ដោយលោកបានលើកឡើងថា បច្ចុប្បន្នយើងសង្កេតឃើញមានការប្រែប្រួលអាកាសធាតុខ្លាំង (ពេលខ្លះត្រជាក់ខ្លាំង ពេលខ្លះក្តៅខ្លាំង) និងមានជំងឺរាតត្បាតផ្សេងៗ កើតឡើង។ ហេតុដូចនេះ យើងទាំងអស់គ្នាដាច់ខាតត្រូវតែរួមគ្នាថែរក្សាអនាម័យខ្លួនប្រាណ អនាម័យជុំវិញផ្ទះ និងសហគមន៍ទាំងមូល។ លោកអនុប្រធានមន្ទីរ បានលើកឡើងនូវពាក្យស្លោក «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងបានពន្យល់ពីចំណុចគន្លឹះសំខាន់ៗដែលយើងត្រូវធ្វើ រួមមាន៖
– ការរួមគ្នាសម្អាតតាមដងផ្លូវជាតិ ការទុកដាក់សំរាម និងកាកសំណល់ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស
– ការរួមកម្លាំងគ្នាចូលរួមសម្អាតបរិស្ថានទាំងក្នុងទឹក លើគោក និងក្នុងបរិយាកាស លោក យេន រុន ក៏បានចែករំលែកនូវមោទនភាពជាតិផងដែរថា ថ្មីៗនេះ ប្រទេសកម្ពុជារបស់យើងទើបតែទទួលបាន ជ័យលាភីលេខ ១ ទូទាំងអាស៊ាន ផ្នែកបរិស្ថានស្អាត។ ដើម្បីរក្សាកិត្តិយសនិងភាពស្រស់ស្អាតនេះឱ្យបានគង់វង្សទៅមុខទៀត យើងទាំងអស់គ្នា ជាពិសេសស្រទាប់យុវជន និងសិស្សានុសិស្ស ត្រូវតែបន្តប្តេជ្ញាចិត្តថែរក្សាបរិស្ថានឱ្យបានស្អាតជានិច្ច ចាប់ពីពេលនេះតទៅ។
យុទ្ធនាការនេះ បានបញ្ចប់ទៅក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត ដោយសិស្សានុសិស្សទាំងអស់បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើជាគំរូ លែងបោះចោលប្លាស្ទិកពាសវាលពាសកាល ដើម្បីទន្លេមេគង្គ និងដើម្បីសហគមន៍ស្រុកបុរីអូរស្វាយសែនជ័យមានភាពបៃតង និងស្រស់ស្អាតជានិរន្តរ៍៕
https://photos.app.goo.gl/zubNVhPgaxHHX8Cm7