Home / Post

Anlong Veng Pace Center: Students Reading KR-Related Archives

Classroom on “A History of Democratic Kampuchea (1975-1979)

On May 21, 2026 Anlong Veng Peace Center welcomes four students to see our exhibitions, read documents and study the history of DK. The classroom is intended to raise awareness about the DK history and to prevent genocide from happening again.
At 2:30 P.M the students arrived, while the Center’s colleagues offered a guidance. They started with the view of the Center’s photos on the walls: Chhit Choeun’s funeral procession, Khmer Rouge cadres and members on the Dangrek mountain, reintegration ceremony in Anlong Veng in 1999, the repatriation of refugees by train during the UNTAC supervision, map of mass killings (1975-1979), and portraits of five top KR leaders who were prosecuted at the Extraordinary Chambers in the Courts of Cambodia, better known as Khmer Rouge Tribunal.

Then, the students gathered at a long table to get a first view of how a confession document left behind by the KR’s security centers looked like and thus read some of them. The Center’s colleagues explained to them about the Center’s activities.
The students were touched by the confession documents, the tortures on KR’s alleged enemies, and the captures of people. They expressed their emphatic feelings toward how each of the alleged prisoners were tortured to confess.

Sok Ly, 15 years old, a ninth grader of Trapeang Prey Secondary School, said: “I am glad to participate in this study activity. I can understand what was happening at that time. I read the confession of Sak Man Voeun. I am impressed by his family’s daily life with parents, ranging from tending cows to rice field work before the war. I can get a sense of how hard it was for him and his family. Learning about DK history is personally important. As a youth, we must learn about it and find ways to prevent it from happening again.”

Dom Dalin, 17 years old, of the same school said: “after reading Tim Sit’s confession, I could understand how more people would be targeted and captured. Torture would be made to those whose names were implicated. I remembered a point where the confessor revealed the plan to attack the Angkar. Another point was the treacherous activities to cause confusion, to stir up issues, to destroy the economy, and collectivize private properties. Studying history is very important for our country. Students could gain new experiences.”

Sim Sreylen, 15 years old, said: “After reading DK textbook, I could learn about the daily life under the KR regime. People faced such hardships as starvation, overwork and family separation. Hundreds of thousands of people were starved to death and overwork. My strong impression was the restoration of peace and independence. As a youth, I must learn and contribute to the genocide prevention efforts. Now, the people have had a better knowledge and hoped that such a brutality should be preventable.”

Sean Sovannit, 15 years old, said: “after reading the DK textbook, I could get a sense of how the KR took over Phnom Penh in 1975. The regime created cooperative and eliminated private properties. The people were forced to work, live and eat in cooperative. My most memorable point was the emergence of Communist movement in Cambodia. Studying history is good for students and generations to come. Our new human capitals should be equipped with historical knowledge. It is a foundation for a stronger and more considerate leadership.”

វេទិកាថ្នាក់រៀន ស្ដីពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)»

នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ផ្ដើមថ្មីជាមួយនឹងការបង្រៀនសិស្សានុសិស្សអនុវិទ្យាល័យត្រពាំងប្រិយ៍ ពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យឆ្នាំ (១៩៧៥-១៩៧៩)។ មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងបានទទួលស្វាគមន៍សិស្សចំនួន៤នាក់ ដើម្បីទស្សនាពិព័រណ៍រូបថត និងសិក្សាស្វែងយល់អំពីឯកសារ និងប្រវត្តិសាស្ត្រខ្មែរក្រហម។ វេទិកាថ្នាក់រៀននេះមានគោលបំណងលើកកម្ពស់ការអប់រំពីប្រវត្ដិសាស្ដ្រកម្ពុជាប្រជាធិបតេយ្យ និងទប់ស្កាត់អំពើប្រល័យពូជសាសន៍ នាពេលអនាគត។
នៅវេលាម៉ោង២.៣០នាទីរសៀល សិស្សានុសិស្សបានមកដល់ការិយាល័យមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង ដែលមានទីតាំងស្ថិតនៅជាប់នឹងបឹងអន្លង់វែងកណ្ដាលទីរួមស្រុកអន្លង់វែង។ ក្រុមការងារ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានទទួលស្វាគមន៍សិស្សានុសិស្សយ៉ាងយកចិត្តទុកដាក់។ បន្ទាប់មកទៀត សិស្សានុសិស្សបានទស្សនាពិព័រណ៍រូបថត រួមមាន៖ ការដង្ហែរសព ឈិត ជឿនហៅ តាម៉ុក,កម្មាភិបាលខ្មែរក្រហមរត់ឡើងភ្នំដងរែក, ពិធីសមាហរណកម្មរបស់កងទ័ពខ្មែរក្រហមចូលទៅក្នុងរាជរដ្ឋាភិបាលកម្ពុជានៅតំបន់អន្លង់វែងក្នុងឆ្នាំ១៩៩៩, ការធ្វើមាតុភូមិនិវត្ដន៍របស់ប្រជាជនកម្ពុជានៅក្នុងសម័យ អ៊ុនតាក់ ឆ្នាំ១៩៩២, ផែនទីវាលពិឃាតនៅកម្ពុជា (១៩៧៥-១៩៧៩) និងរូបថតមេដឹកនាំខ្មែរក្រហមចំនួន៥រូបដែលត្រូវបានជំនំជម្រះនៅក្នុងសាលាក្ដីខ្មែរក្រហម។ បន្ទាប់មក សិស្សានុសិស្សក៏បានចូលទៅអង្គុយនៅលើកៅអីជុំវិញតុវែងដើម្បីអានឯកសារចម្លើយសារភាពរបស់អ្នកទោសក្នុងរបបខ្មែរក្រហម និងសៀវភៅប្រវត្តិសាស្រ្ត។ បន្ទាប់ពីបានស្វែងយល់ឯកសារប្រវត្តិសាស្រ្តខ្មែរក្រហម តាមរយៈក្រុមការងារផ្ដល់ឲ្យ សិស្សទាំងអស់បានចែករំលែកចំណេះដឹងដល់គ្នាទៅវិញទៅមកតាមការចងចាំរបស់ខ្លួន និងការចាប់អារម្មណ៍របស់សិស្សម្នាក់ៗ។ ក្នុងចំណោមសិស្សទាំង៤នាក់ មានសិស្សម្នាក់ចាប់អារម្មណ៍ខ្លាំងទៅលើឯកសារចម្លើយសារភាព ដែលបានបង្ហាញឲ្យឃើញថាការធ្វើទារុណកម្មនៅក្នុងរបបខ្មែរក្រហម គឺមានភាពព្រៃផ្សៃ និងការចាប់ខ្លួនជាខ្សែ។ បន្ថែមពីនេះក្នុងចម្លើយសារភាព បាននិយាយរៀបរាប់យ៉ាងច្បាស់អំពីផែនការក្បត់ និងរឿងរ៉ាវដែលបានកើតឡើងនៅក្នុងពេលនោះ ធ្វើឲ្យអ្នកអានអាចស្រម៉ៃឃើញរូបភាពទាំងនោះបាន។

អន្លង់វែងជាតំបន់តស៊ូចុងក្រោយរបស់ចលនាខ្មែរក្រហម ដែលសេសសល់ស្លាកស្នាមសង្គ្រាម រួមមានទីតាំងប្រវត្ដិសាស្រ្ដ និងរឿងរ៉ាវដែលបន្ដនិយាយពីប្រភពឯកសាររស់ (អ្នករស់រានមានជីវិតពីសម័យខ្មែរក្រហម) ទៅកាន់មនុស្សជំនាន់ក្រោយដល់ពេលបច្ចុប្បន្ន។ បន្ថែមពីនេះ អន្លង់វែងត្រូវបានស្គាល់ថាជាទីកន្លែងប្រវត្តិសាស្រ្តដ៏សំខាន់មួយនៅប្រទេសកម្ពុជា។

នៅក្នុងវេទិកានេះ សិស្សានុសិស្សចាប់អារម្មណ៍ខ្លាំងទៅលើការធ្វើបទបង្ហាញអំពីពិព័រណ៍រូបថតមេដឹកនាំខ្មែរក្រហមចំនួនប្រាំរូប, រូបថតដង្ហែរសព តាម៉ុក នៅវត្តស្រះឈូក និងរូបថតសមាហរណកម្មបញ្ចប់សង្គ្រាមនៅអន្លង់វែង ក្នុងឆ្នាំ១៩៩៩។

នៅផ្នែកចុងក្រោយសិស្សានុសិស្សបានបង្ហាញនូវចំណាប់អារម្មណ៍ដូចតទៅ៖

សុខ លី ភេទស្រី អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី៩ នៃអនុវិទ្យាល័យត្រពាំងប្រិយ៍ បានបង្ហាញនូវចំណាប់អារម្មណ៍របស់ខ្លួនដូចតទៅ៖ « ខ្ញុំពិតជាសប្បាយចិត្តជាខ្លាំងដែលបានមកចូលរួមក្នុងវេទិកាថ្នាក់រៀននេះ វាបានធ្វើឲ្យយល់ដឹងពីប្រវត្តិសាស្រ្តខ្មែរដែលបានកើតឡើង។ វេទិកានេះ បានធ្វើឲ្យខ្ញុំដឹងពីប្រវត្តិចម្លើយសារភាពរបស់ សក់ម៉ាន វឿន ដែលបានឆ្លងកាត់នៅក្នុងរបបខ្មែរក្រហម។ ជាដំបូងខ្ញុំ ចាប់អារម្មណ៍ទៅលើខ្សែជីវិតរស់នៅប្រចាំថ្ងៃជាមួយឪពុកម្ដាយ ធ្វើស្រែ ចិញ្ចឹមគោក្របី របស់ វឿន នៅមុនពេលសង្គ្រាម។ តាមរយៈការអានឯកសារ ខ្ញុំបានដឹងពីទុក្ខលំបាកប្រជាជនក្នុងរបបខ្មែរក្រហម។ ការសិក្សាប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ខ្ញុំផ្ទាល់ ក៏ដូចជាយុវជនជំនាន់ក្រោយឲ្យបានដឹងពីផលលំបាកការកើតមានរបបប្រល័យពូជសាសន៍ និងចេះរកវិធីទប់ស្កាត់កុំឲ្យកើតមានទៀត»។

ដុម ដាលីន ភេទស្រី អាយុ១៧ឆ្នាំ បានលើកឡើងថា៖ «បន្ទាប់ពីអានឯកសារចម្លើយសារភាព ទឹម ស៊ីត រួចមកខ្ញុំបានយល់ដឹងអំពីកម្លាំងក្បត់ដែលបានស្រង់ចេញពីចម្លើយសារភាពរបស់អ្នកទោសម្នាក់ៗធ្វើឲ្យមានឈ្មោះកាន់តែច្រើនឡើងតាមរយៈការធ្វើទារុណកម្មសួរចម្លើយ។ ខ្ញុំចងចាំជាងគេនោះគឺ ការរៀបចំផែនការកម្ទេចអង្គការខ្មែរក្រហម។ ចំណុចមួយទៀត ការធ្វើឲ្យមានភាពច្របូកច្របល់ បង្កើតទៅជាទំនាស់ស្មុកស្មាញ បំផ្លាញ់សេដ្ឋកិច្ច ទ្រព្យសម្បត្តិរបស់សមូហភាព និងបំផ្លាស់កម្លាំងបដិវត្តន៍គ្រប់ផ្នែក។ ខ្ញុំ យល់ថាការសិក្សាប្រវត្តិសាស្រ្ត ពិតជាមានសារៈសំខាន់ណាស់ដល់ការរស់នៅក្នុងសង្គមជាតិ។ ការរៀនមិនបានធ្វើឲ្យយើងខាត់បង់នោះទេ ផ្ទុយទៅវិញបានបង្កើននូវចំណេះដឹង បទពិសោធន៍ថ្មី ដល់យើងជាអ្នកសិក្សា»។

ស៊ីម ស្រីឡែន អាយុ១៥ឆ្នាំ បន្ទាប់ពីបានអានសៀវភៅប្រវត្តិសាស្រ្តរួចមកយល់ឃើញថា៖ «ខ្ញុំបានសិក្សាយល់ដឹងពីជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅក្នុងរបបខ្មែរក្រហម។ ទុក្ខលំបាក ជាច្រើនដូចជាការបង្អត់អាហារ ការបង្ខំឲ្យធ្វើការងារធ្ងន់ បែកបាក់គ្រួសារ។ ទង្វើទាំងអស់នេះបានធ្វើឲ្យប្រជាជនរាប់សែននាក់បានស្លាប់ជាបន្តបន្ទាប់ដោយសារធ្វើការហួសកម្លាំង និងគ្មានអាហារហូបចុកគ្រប់គ្រាន់។ ក្នុងការអាននេះ ខ្ញុំចាប់អារម្មណ៍ជាងគេ គឺប្រជាជនមានភាពសាមគ្គីស្នេហាជាតិ និងការទទួលបានឯករាជ្យ សុខសន្តិភាពវិញ។ ចំពោះការសិក្សារៀនពីប្រវត្តិសាស្រ្ត គឺសំខាន់ណាស់ដល់ខ្ញុំផ្ទាល់ និងយុវជនជំនាន់ក្រោយៗទៀត។ នៅពេលមានចំណេះដឹង ខ្ញុំអាចយកទៅបង្រៀនក្មេងៗជំនាន់ក្រោយបាន មិនបំភ្លេចប្រវត្តិសាស្រ្តដ៏ឈឺចាប់មួយនេះ។ ក្នុងនាមយើង ជាសិស្សានុសិស្ស យើងត្រូវខិតខំស្វែងយល់រៀនសូត្រឲ្យបានជ្រៅជ្រះ ដើម្បីមានចំណេះដឹងជួយផ្សព្វផ្សាយដល់អ្នកដទៃក្នុងការទប់ស្កាត់កុំឲ្យកើតមានរបបប្រល័យពូជសាសន៍កើតឡើងម្ដងទៀត។ បច្ចុប្បន្ននេះ មនុស្សមានការយល់ដឹងច្រើន ខ្ញុំមិនជឿថារបបព្រៃផ្សៃនេះកើតមានម្ដងទៀតនោះទេ»។

ស៊ាន សុវណ្ណនីត ភេទស្រី អាយុ១៥ឆ្នាំ បានលើកឡើងដូចតទៅ៖ «បន្ទាប់ពីខ្ញុំបានអានសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) រួចមក បានធ្វើឲ្យខ្ញុំយល់ដឹងកាន់តែច្បាស់អំពីការដណ្ដើមអំណាចកាន់កាប់ទីក្រុងភ្នំពេញដោយខ្មែរក្រហម ក្នុងឆ្នាំ១៩៧៥។ ការបង្កើតឲ្យមានសហករណ៍ លុបបំបាត់របស់ឯកជន។ ប្រជាជន ត្រូវធ្វើការរួម ហូបរួម និងរស់នៅរួមគ្នា។ ខ្ញុំ ចងចាំបំផុតនោះ គឺការកើតឡើងចលនាបក្សកុម្មុនីស្តខ្មែរក្រហមក្នុងប្រទេសកម្ពុជា។ ការសិក្សារៀនពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ គឺពិតជាល្អសម្រាប់សិស្សានុសិស្ស និងយុវជនជំនាន់ក្រោយ ដែលជាកម្លាំងកសាងប្រទេសថ្មីៗឲ្យមានចំណេះដឹង។ បន្ថែមពីនេះ បានធ្វើឲ្យយើងរឹងមុំា ក្នុងការគិតពិចារណាធ្វើអ្វីមួយត្រូវ។

https://photos.app.goo.gl/vHKBzudAbveNKKsH9