Home / Post

Veal Veng Reconciliation Center: Students visit and read A History of Democratic Kampuchea (1975-1979). August 5, 2026.

នៅវេលាម៉ោង៤:០០នាទីល្ងាច ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ មានសិស្សានុសិស្សមកពីវិទ្យាល័យហ៊ុនសែនប្រម៉ោយ ចំនួន៧នាក់(ស្រី៧នាក់) និងសិស្សមកពីបឋមសិក្សាហ៊ុនសែនប្រម៉ោយចំនួន១នាក់(ប្រុស) បានមកមជ្ឈមណ្ឌលផ្សាះផ្សាវាលវែងដើម្បីចូលទស្សនា និងស្នើសុំអានសៀវភៅប្រវត្តិសាស្រ្តខ្មែរក្រហម (១៩៧៥ – ១៩៧៩) ដែលមានតម្កល់នៅក្នុងមជ្ឈមណ្ឌលផ្សះផ្សាវាលវែង។ សិស្សានុសិស្សឆ្លៀតពេលទំនេរពីការសិក្សាក្នុងសាលា បានបបួលគ្នាមកអានសៀវភៅប្រវត្តិសាស្ត្រកម្ពុជា ជាពិសេសប្រវត្តិសាស្ត្រខ្មែរក្រហម។ ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងបានទទួលស្វាគមន៍សិស្សានុសិស្ស រៀបរាប់អំពីសៀវភៅ និងខ្សែភាពយន្តឯកសារប្រវត្តិសាស្រ្ត។
បន្ទាប់ ក្រុមការងារបានសួរនាំទៅកាន់សិស្សានុសិស្សទាំងអស់ថា តើប្អូនៗមានឪពុកម្ដាយ យាយតា និងសាច់ញាត្តិធ្លាប់បានឆ្លងកាត់ និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែរឬទេ?

សិស្សានុសិស្សបានឆ្លើយដូចខាងក្រោម៖
– យាយរបស់ខ្ញុំធ្លាប់និយាយប្រាប់ថា ក្នុងរបបខ្មែរក្រហមគាត់ត្រូវបានធ្វើទារុណកម្មស្ទើរតែបាត់បង់ជីវិត។
– យាយរបស់ខ្ញុំបាននិយាយថា គាត់ត្រូវបានប្រើឲ្យធ្វើការងារច្រើន និងមិនមានពេលវេលាសម្រាកគ្រប់គ្រាន់នោះទេ។
– ជីតារបស់ខ្ញុំតែងតែនិយាយថា នៅក្នុងសម័យ ប៉ុល ពត គាត់ត្រូវបានប្រើឲ្យភ្ជួរស្រែ និងមិនបានហូបឆ្អែតទេ។
– ឪពុកខ្ញុំបានប្រាប់ថា នៅក្នុងសម័យខ្មែរក្រហម គាត់ជាកងកុមារធ្វើការងាររែកជីដាក់ក្នុងស្រែ និងលើកភ្លឺស្រែ។
បន្ទាប់មក សិស្សានុសិស្សបានជ្រើសរើសសៀវភៅដែលខ្លួនចាប់អារម្មណ៍ដើម្បីអានរៀងៗខ្លួន ហើយក្រុមការងារបានជួយពន្យល់ចំណុចមួយចំនួននៅក្នុងសៀវភៅ។

ចំណាប់អារម្មណ៍៖
១/ រួន សុខជា ភេទស្រី ជាសិស្សថ្នាក់ទី៧នៃសាលាវិទ្យាល័យហ៊ុនសែនប្រម៉ោយ។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ដែលបានចូលទស្សនា និងអានសៀវភៅនៅមជ្ឈមណ្ឌលផ្សះផ្សាវាលវែង។ បន្ទាប់ពីខ្ញុំបានចូលទស្សនាខ្ញុំបានចាប់អារម្មណ៍សៀវភៅមួយចំនួនដូចជា សៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) សៀវភៅរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះនៃរបបខ្មែរក្រហម(១៩៧៥-១៩៧៩) ទស្សានាវដ្ដីស្វែងរកការពិត និងសៀវភៅមួយចំនួនទៀត។ នៅពេលខ្ញុំទំនេរពីការសិក្សានៅសាលារៀន ខ្ញុំចង់មកអានសៀវភៅបន្តបន្ទាប់ទៀត។
២/ អ៊ិន ចន្ធូ ជាសិស្សថ្នាក់ទី៧ មកពីវិទ្យាល័យហ៊ុន សែនប្រម៉ោយ។ បន្ទាប់ពីនាងខ្ញុំបានអានសៀវភៅប្រវត្តិសាស្រ្ត«កម្ពុជាប្រជាធិបតេយ្យ ១៩៧៥-១៩៧៩» នាងខ្ញុំបានទទួលចំណេះដឹងជាច្រើនដូចជា ការជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ ការធ្វើដំណើរដោយថ្មើរជើង ការបែកបាក់ពីគ្រួសារ ការបង្ខំឲ្យធ្វើការងារហួសកម្លាំង វាយធ្វើបាបធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃនៅក្នុងរបបខ្មែរក្រហម។
៣/ ជន ដាណែត ជាសិស្សថ្នាក់ទី៧ មកពីវិទ្យាល័យហ៊ុន សែនប្រម៉ោយ។ បន្ទាប់ពីខ្ញុំបានអានសៀវភៅប្រវត្តិសាស្រ្ត«កម្ពុជាប្រជាធិបតេយ្យ ១៩៧៥-១៩៧៩» នាងខ្ញុំបានយល់ដឹងកាន់តែច្រើនអំពីប្រវត្តិរូបថ្នាក់ដឹកនាំធំៗនៅក្នុងរបបខ្មែរក្រហមមានដូចជា ប៉ុល ពត(ឈ្មោះ ដើម សាឡុត ស), នួន ជា (ឈ្មោះ ដើម ឡុង ប៊ុនរួត) , ខៀវ សំផន(ហៅសមមិត្ត ហែម)។ ហើយនាងខ្ញុំបានដឹងបន្ថែមទៀតអំពីការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ។

At 4:00 PM on August 5, 2026, seven students (all female) from Hun Sen Pramaoy High School and one student (male) from Hun Sen Pramaoy Primary School visited the Veal Veng Reconciliation Center to tour the facility and request to read books on Khmer Rouge history (1975–1979) kept at the center. Taking advantage of their free time after school, the students gathered to read about Cambodian history, particularly the Khmer Rouge era. The team at the Veal Veng Reconciliation Center welcomed the students, presented an overview of the books, and introduced historical documentary films.

Next, the team asked the students whether their parents, grandparents, or relatives had lived through and survived the Khmer Rouge regime.

The students shared the following:

“My grandmother told me that during the Khmer Rouge regime, she was tortured almost to the point of losing her life.”
“My grandmother said she was forced to work excessively with insufficient rest.”
“My grandfather always told me that during the Pol Pot era, he was forced to plow rice fields and never had enough to eat.”
“My father told me that during the Khmer Rouge era, he was part of the children’s mobile unit, carrying fertilizer to the fields and building dikes.”

Afterward, the students selected books of interest to read individually, and the team assisted by explaining various points in the texts.

Impressions:

1) Roun Sokchea (Female, Grade 7 student at Hun Sen Pramaoy High School): “I am very happy to have visited and read books at the Veal Veng Reconciliation Center. During my visit, several books caught my interest, including A History of Democratic Kampuchea (1975–1979), the memorial book honoring the victims of the Khmer Rouge regime (1975–1979), Searching for the Truth magazine, and several others. In my free time from school, I want to return and continue reading.”

2) In Chanthou (Female, Grade 7 student at Hun Sen Pramaoy High School): “After reading the history book Democratic Kampuchea (1975–1979), I gained a lot of knowledge about the forced evacuation of people from Phnom Penh, long journeys on foot, family separations, forced labor, and the brutal torture inflicted during the Khmer Rouge regime.”

3) Chhon Danet (Female, Grade 7 student at Hun Sen Pramaoy High School): “After reading the history book Democratic Kampuchea (1975–1979), I gained a deeper understanding of the biographies of key Khmer Rouge leaders, such as Pol Pot (original name: Saloth Sar), Nuon Chea (original name: Long Bunruot), and Khieu Samphan (alias Comrade Hem). I also learned more details about the evacuation of people from Phnom Penh.”

Photos by Chan Narith
Documentation Center of Cambodia Archieves
August 5, 2026

https://photos.app.goo.gl/SPid94n23M2Njyt4A