Home / Post

Takeo Documentation Center: Study Tour for Students at KR Killing Field and Photo Exhibition – November 2026

[English below]

ទស្សនកិច្ចសិក្សាស្តីពីប្រវត្តិសាស្ត្រខ្មែរក្រហម
ជាមួយសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ជាស៊ីម តាកែវ

នាពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៦ សិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ជាស៊ីម តាកែវ ចំនួន ៨នាក់ បានមកចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សាមួយ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលឯកសារខេត្តតាកែវ។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងផ្តល់ចំណេះដឹងបន្ថែមអំពីប្រវត្តិសាស្ត្រខ្មែរក្រហម ដោយអនុវត្តតាមវិធីសាស្ត្រសិក្សាថ្មី គឺផ្លាស់ប្តូរបរិយាកាសសិក្សាពីក្នុងថ្នាក់រៀន មកជាការសិក្សាស្វែងយល់ដោយផ្ទាល់ តាមរយៈការទស្សនាពិព័រណ៍រូបថតអចិន្ត្រៃយ៍នៅក្នុងបរិវេណមជ្ឈមណ្ឌលឯកសារខេត្តតាកែវ និងការចុះពិនិត្យភស្តុតាងជាក់ស្តែងនៃការសម្លាប់រង្គាលនៅក្នុងឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។

១) ការទស្សនាពិព័រណ៍រូបថតអចិន្ត្រៃយ៍ស្តីពីរបបខ្មែរក្រហម
ជីម សុខគា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានទទួលស្វាគមន៍សិស្សានុសិស្សទាំង ៨នាក់ និងបានណែនាំអំពីផ្ទាំងពិព័រណ៍រូបថតអចិន្ត្រៃយ៍ដែលដាក់តាំងបង្ហាញនៅក្នុងបរិវេណមជ្ឈមណ្ឌល។ ពីមួយផ្ទាំងទៅមួយផ្ទាំង ក្រៅពីស្តាប់ការពន្យល់បន្ថែម សិស្សានុសិស្សបានចំណាយពេលប្រហែល ៥នាទី ដើម្បីពិនិត្យមើល អានចំណងជើងរូបថត សួរសំណួរ និងពិភាក្សាគ្នា។ ផ្ទាំងពិព័រណ៍ដំបូងដែលសិស្សបានសិក្សាគឺផ្ទាំងស្តីពី «ប៉ុល ពត និងបក្ខពួក» រួចបន្តទៅផ្ទាំងដទៃទៀតដែលបង្ហាញពី៖ ទិដ្ឋភាពថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥, ឈិត ជឿន ហៅ តាម៉ុក, ការវិលត្រឡប់ទៅកាន់ស្រុកកំណើត និងការស្វែងរកសមាជិកគ្រួសាររបស់អ្នករស់រានមានជីវិត, សំណង់សាកលវិទ្យាល័យវេជ្ជសាស្ត្រដែលត្រូវបានបិទទ្វារចោល, ការបំផ្លិចបំផ្លាញស្ពានជ្រោយចង្វារក្នុងពេលសង្គ្រាម និងផ្ទះល្វែងដែលគ្មានមនុស្សរស់នៅក្នុងទីក្រុងភ្នំពេញ។
បន្ទាប់មក សិស្សានុសិស្សបានចំណាយពេលប្រហែលកន្លះម៉ោងទៀត ដើម្បីអានសៀវភៅ និងឯកសារផ្សេងៗដែលដាក់តម្កល់នៅលើតុវែងក្នុងការិយាល័យ ព្រមទាំងបានទស្សនាផ្ទាំងពិព័រណ៍រូបថតជាច្រើនទៀត ដូចជា ផ្ទាំងគម្របសៀវភៅបោះពុម្ពដោយមជ្ឈមណ្ឌលឯកសារកម្ពុជា, ផ្ទាំងរូបថតអ្នកទោសដែលជាប់ឃុំឃាំងក្នុងមន្ទីរ ស-២១ និងផ្ទាំងរូបថតយុវជនស្ម័គ្រចិត្ត ដោយមានការណែនាំពន្យល់ពី ជីម សុខគា ដើម្បីឱ្យសិស្សងាយយល់បន្ថែមទៀត។

២) ការទស្សនាទីតាំងវាលពិឃាតខ្មែរក្រហម និងមន្ទីរបូជនីយដ្ឋានតម្កល់អដ្ឋិធាតុជនរងគ្រោះ
បន្ទាប់ពីបញ្ចប់ការទស្សនានៅការិយាល័យ ក្រុមសិស្សទាំង ៨នាក់ បានបន្តដំណើរទៅកាន់ វត្តព្រៃផ្អាវ (ឃុំរនាម ស្រុកទ្រាំង) ដើម្បីពិនិត្យមើលមន្ទីរបូជនីយដ្ឋានមួយកន្លែងដែលស្ថិតនៅក្បែរបរិវេណវត្ត។ មន្ទីរបូជនីយដ្ឋាននេះមានតម្កល់លលាដ៍ក្បាលជនរងគ្រោះប្រហែល ៥០ និងឆ្អឹងស្មងដៃស្មងជើងមួយចំនួន ដែលប្រឡាក់ដីស្ទើរតែមើលមិនស្គាល់។ ជាដំបូង សិស្សានុសិស្សបានពិនិត្យមើលអដ្ឋិធាតុទាំងនោះតាមទ្វារកញ្ចក់ខាងមុខ រួចដើរពិនិត្យមើលជុំវិញទីតាំងអមដោយការពិភាក្សាគ្នា។ ប្រហែល ២០នាទីក្រោយមក លោក ផេង ពង្សរ៉ាស៊ី បានប្រមូលផ្តុំសិស្សទាំងអស់ដើម្បីពន្យល់បន្ថែមអំពីប្រវត្តិនៃទីតាំងតម្កល់អដ្ឋិធាតុព្រៃផ្អាវនេះ។ លោកបានបកស្រាយពីប្រព័ន្ធនៃការឃុំឃាំង ការសួរចម្លើយ និងការសម្លាប់អ្នកទោស ព្រមទាំងដំណើរការនៃការគាស់រណ្តៅសាកសព និងការជញ្ជូនអដ្ឋិធាតុមកតម្កល់ទុកក្នុងមន្ទីរបូជនីយដ្ឋាន។ លោកក៏បានរំឭកសិស្សានុសិស្សអំពីសារៈសំខាន់នៃការថែរក្សាភស្តុតាង និងការចងចាំព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលជាមាគ៌ាដ៏ចម្បងក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នាពេលអនាគត។ ក្រុមការងារ និងសិស្សបានចំណាយពេលជិត ១ម៉ោងនៅទីតាំងនេះ។
បន្ទាប់មក ក្រុមទស្សនកិច្ចបានបន្តដំណើរប្រហែល ២គីឡូម៉ែត្រទៀត ឆ្ពោះទៅកាន់ វត្តជើងចាប ដែលជាអតីតទីតាំងឃុំឃាំងបណ្តោះអាសន្ន និងជាកន្លែងសម្លាប់មនុស្សប្រមាណ ៥០០នាក់ ក្នុងរបបខ្មែរក្រហម។ លោក ផេង ពង្សរ៉ាស៊ី បានដឹកនាំសិស្សទៅឈរលើទីតាំងអតីតមន្ទីរឃុំឃាំងបណ្តោះអាសន្ន និងបានពន្យល់ឱ្យសិស្សយល់ដឹងពីវិធីធ្វើទារុណកម្ម និងការសម្លាប់មនុស្សនាសម័យនោះ។ ក្រុមទស្សនកិច្ចបានដើរពិនិត្យមើលជុំវិញទីតាំងយ៉ាងលម្អិត ដោយវាលស្មៅទ្រុពទ្រុលកាលពីមុនត្រូវបានកាប់ឆ្ការយ៉ាងស្រឡះ ដែលផ្តល់ភាពងាយស្រួលក្នុងការពិនិត្យមើលបង្គោលដែកដែលខ្មែរក្រហមប្រើប្រាស់សម្រាប់ចាក់សោខ្នោះអ្នកទោស។ បន្ទាប់ពីចំណាយពេលប្រហែល ១ម៉ោងនៅទីនោះ ក្រុមទស្សនកិច្ចបានចាកចេញនៅវេលាម៉ោងជិត ៤រសៀល ដើម្បីត្រឡប់មកកាន់ការិយាល័យមជ្ឈមណ្ឌលឯកសារខេត្តតាកែវវិញ។
__________________________

Study Tour on Khmer Rouge History  with Grade 12 Students from Chea Sim Takeo High School

In mid-November 2026, eight Grade 12 students from Chea Sim Takeo High School participated in a study tour organized by the Takeo Documentation Center. The program was designed to enrich their knowledge of Khmer Rouge history by shifting the learning environment from the traditional classroom to direct, experiential inquiry. This involved viewing the permanent photo exhibition at the Takeo Documentation Center compound and examining physical evidence of mass atrocities in Roneam Commune, Tram Kak District, Takeo Province.

1) Viewing the Permanent Photo Exhibition on the Khmer Rouge Regime
Chhim Sokhea, a staff member at the Takeo Documentation Center, welcomed the eighth Grade 12 students and guided them through the permanent photo exhibition boards displayed within the center’s compound. Moving from board to board, in addition to listening to supplementary explanations, the students spent approximately five minutes at each display examining the images, reading captions, asking questions, and engaging in peer discussions. The first exhibition board they studied was titled “Pol Pot and His Associates,” followed by other displays depicting: scenes from April 17, 1975; Chhit Choeun, alias Ta Mok; survivors returning to their hometowns and searching for lost family members; the abandoned buildings of the University of Health Sciences; the wartime destruction of the Chroy Changvar Bridge; and deserted shophouses in Phnom Penh.

Subsequently, the students spent another 15 minutes reading books and historical documents arranged on a long table inside the office. They also viewed additional photo exhibitions—including book covers published by the Documentation Center of Cambodia (DC-Cam), portraits of prisoners detained at S-21 Security Center, and photographs of youth volunteers—with clear, thorough guidance from Chhim Sokhea to ensure easy comprehension.

2) Visiting a Khmer Rouge Killing Field and Victim Memorial Stupa After concluding their visit to the Takeo Documentation Center office, the eight students traveled to Wat Prey Ph’av (Roneam Commune, Tram Kak District) to inspect a memorial stupa located near the pagoda compound. The stupa houses approximately 50 human skulls along with numerous arm and leg bones, heavily stained with soil to the point of being barely recognizable. Initially, the students observed the remains through the front glass doors before walking around the perimeter to inspect the site while discussing their observations with classmates. About 20 minutes later, Pheng Pong-Rasy gathered the students to provide further historical context regarding the Prey Ph’av memorial site. He explained the Khmer Rouge system of detention, interrogation, and execution, as well as the process of exhuming mass graves and transferring the skulls and bones into the memorial stupa. He also reminded the students of the vital importance of preserving historical evidence and remembering the past as a primary safeguard against future genocide. The group spent nearly one hour at the memorial site.

Following this, the group traveled approximately two kilometers further to Wat Cheung Chap, a former temporary detention center and execution site where roughly 500 people were killed during the Khmer Rouge regime. Pheng Pong-Rasy led the students to stand on the grounds of the former temporary detention facility and explained the methods of torture and execution used during that era. The group walked around to thoroughly inspect the entire site; previously overgrown brush had been cleared away, allowing them to clearly see the iron stakes that the Khmer Rouge used to shackle prisoners. After spending about an hour at the site, the group departed at nearly 4:00 PM to return to the Takeo Documentation Center office.
___________________________
Report by Pheng Pong-Rasy
Photos by Pheng Pong-Rasy & Chhim Sokhea

https://photos.app.goo.gl/tLasT5oViUgGoGVt7