Home / Post

Takeo Documentation Center: Classroom Forum on a Study of A History of Democratic Kampuchea (1975-1979) – November 2026

របាយការណ៍
វេទិកាថ្នាក់រៀន ស្តីពីការសិក្សាប្រវត្តិសាស្ត្រខ្មែរក្រហម
ជាមួយ សិស្សថ្នាក់ទី ១២ នៃវិទ្យាល័យ ជាស៊ីម តាកែវ

នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ សិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ជាស៊ីម តាកែវ ចំនួន ១០នាក់ បានមកចូលរួមក្នុងវេទិកាថ្នាក់រៀនមួយ រៀបចំឡើងដោយមជ្ឈមណ្ឌលឯកសារខេត្តតាកែវ។ ការរៀបចំវេទិកានេះឡើង គឺដើម្បីឆ្លើយតបទៅនឹងការស្នើសុំរបស់សិស្សផ្ទាល់ ក្នុងគោលបំណងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅលើខ្លឹមសារប្រវត្តិសាស្ត្រចំនួន ៤ សំខាន់ៗ រួមមាន៖ ១) ការបែងចែកភូមិសាស្ត្ររដ្ឋបាលកម្ពុជាប្រជាធិបតេយ្យ ២) ការសម្លាប់រង្គាល និងតួលេខអ្នកស្លាប់ក្នុងរបបខ្មែរក្រហម ៣) មូលហេតុនៃការដួលរលំរបបខ្មែរក្រហម និង ៤) ផែនការបួនឆ្នាំរបស់កម្ពុជាប្រជាធិបតេយ្យ។
គ្រូឧទ្ទេស ផេង ពង្សរ៉ាស៊ី បានបែងចែកកិច្ចដំណើរការបង្រៀនជាពីរវគ្គ៖ វគ្គទីមួយ ជាការពន្យល់សង្ខេបពីចំណុចទី១ ដល់ទី៣ និងវគ្គទីពីរ ជាការផ្តល់ពេលវេលាឱ្យសិស្សស្រាវជ្រាវដោយខ្លួនឯងលើចំណុចទី៤ តាមរយៈការអាន គិត និងកត់ត្រាឆ្លើយតបនឹងសំណួរ។

១. ការបែងចែកភូមិសាស្ត្ររដ្ឋបាលកម្ពុជាប្រជាធិបតេយ្យ
លោក ផេង ពង្សរ៉ាស៊ី បានបង្ហាញផែនទីប្រទេសកម្ពុជាដែលបោះពុម្ពដោយខ្មែរក្រហមក្នុងឆ្នាំ១៩៧៦ ដោយបានពន្យល់ពីភូមិភាគ និងតំបន់ស្វយ័តនីមួយៗ ព្រមទាំងបកស្រាយឱ្យដាច់ពីគ្នារវាង «តំបន់ស្វយ័ត» និង «តំបន់ចំណុះក្នុងភូមិភាគ»។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងឆ្នាំ១៩៧៦ ខ្មែរក្រហមបានបែងចែកទឹកដីកម្ពុជាជា ៦ភូមិភាគ និង ៤តំបន់ស្វយ័ត ហើយបានពង្រីកបន្ថែម ១ភូមិភាគទៀត គឺ «ភូមិភាគកណ្តាល» ក្នុងឆ្នាំ១៩៧៧។

២. ការសម្លាប់រង្គាល និងតួលេខអ្នកស្លាប់ក្នុងរបបខ្មែរក្រហម
គ្រូឧទ្ទេសបានពន្យល់លម្អិតអំពីតួលេខអ្នកស្លាប់ក្នុងរបបខ្មែរក្រហម ព្រមទាំងមូលហេតុដែលនាំឱ្យមានការប្រែប្រួលនៃតួលេខទាំងនោះ។ ជាលទ្ធផល លោកបានបញ្ជាក់ពីតួលេខផ្លូវការ ពី ១.៧លាន ទៅ ២.២លាននាក់ ដែលសិស្សអាចយកទៅប្រើប្រាស់ជាចម្លើយសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបាន។ បន្ទាប់មក លោកបានបង្ហាញរូបភាពពីរណ្តៅសាកសព មន្ទីរបូជនីយដ្ឋាន និងមន្ទីរសន្តិសុខផ្សេងៗ ដែលដកស្រង់ពីប្រភពសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងប្រភពផ្សេងទៀតតាមអ៊ីនធឺណិត ដើម្បីឱ្យសិស្សបានយល់ដឹងពីទិដ្ឋភាពនៃការសម្លាប់រង្គាល។ លោកបានពន្យល់ពីដំណើរការចាប់ខ្លួន ការបញ្ជូនមកកាន់មន្ទីរឃុំឃាំង ការធ្វើទារុណកម្ម និងការសម្លាប់រង្គាល ដែលជាមូលហេតុបណ្តាលឱ្យមនុស្សបាត់បង់ជីវិតជាង ២លាននាក់។

៣. មូលហេតុនៃការដួលរលំរបបខ្មែរក្រហម
លោក ផេង ពង្សរ៉ាស៊ី បានពន្យល់ពីមូលហេតុចម្បងចំនួន ៣ ដែលនាំឱ្យរបបខ្មែរក្រហមដួលរលំ រួមមាន៖
• ភាពទ្រុឌទ្រោម និងការអត់ឃ្លានរបស់ប្រជាជន
• ការធ្វើបន្សុទ្ធកម្ម (ការសម្លាប់រង្គាលផ្ទៃក្នុង) និង
• ការប៉ះទង្គិចប្រដាប់អាវុធជាមួយវៀតណាម។
មូលហេតុនីមួយៗត្រូវបានបកស្រាយអមដោយឧទាហរណ៍ជាក់ស្តែង ព្រមទាំងបានបញ្ជាក់បន្ថែមថា ការអនុវត្តគោលនយោបាយ «ផែនការបួនឆ្នាំ មហាលោតផ្លោះមហាអស្ចារ្យ» ក៏ជាកត្តារួមផ្សំដ៏សំខាន់ដែលធ្វើឱ្យរបបនេះដួលរលំដោយមិនអាចរារាំងបាន។

៤. ផែនការបួនឆ្នាំ (១៩៧៧-១៩៨០) របស់ខ្មែរក្រហម
តភ្ជាប់ពីមូលហេតុនៃការដួលរលំ គ្រូឧទ្ទេសបានតម្រូវឱ្យសិស្សអានជំពូកទី៧ ស្ដីពី «គម្រោងផែនការបួនឆ្នាំ» ក្នុងសៀវភៅ ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ បន្ទាប់មក លោកបានបែងចែកសិស្សជា ២ក្រុម (១ក្រុម មានសមាជិក ៥នាក់) ដោយដាក់សំណួរស្រាវជ្រាវថា៖ «តើការអនុវត្តផែនការបួនឆ្នាំ បានផ្តល់នូវភាពវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះដល់ប្រជាជនកម្ពុជា?»។
ក្រោយពេលស្រាវជ្រាវរយៈពេល ៣០នាទី តំណាងក្រុមទាំងពីរបានឡើងធ្វើបទបង្ហាញ៖
• ក្រុមទី១៖ បានឡើងបង្ហាញពីភាពវិជ្ជមាន និងអវិជ្ជមាននៃការអនុវត្តផែនការ។ ពេលបញ្ចប់ការបង្ហាញ សិស្សម្នាក់ពីក្រុមទី២ បានសួរដេញដោលថា៖ «ហេតុអ្វីបានជាភាពវិជ្ជមានមានតិចជាងភាពអវិជ្ជមានទៅវិញ?» ដែលសិស្សក្រុមទី២ បានឆ្លើយតបយ៉ាងសាមញ្ញថា មកពីផែនការនេះបានធ្វើឱ្យប្រជាជនជួបការលំបាកវេទនាខ្លាំងបំផុត។
• ក្រុមទី២៖ បានឡើងធ្វើបទបង្ហាញបន្ត ប៉ុន្តែគ្មានសិស្សពីក្រុមទី១ លើកសំណួរសួរដេញដោលឡើយ។
នៅចុងបញ្ចប់នៃវេទិកា លោក ផេង ពង្សរ៉ាស៊ី បានធ្វើការសំយោគឡើងវិញនូវមាតិកាប្រវត្តិសាស្ត្រសរុប និងបានសួរសំណួរវាស់ស្ទង់ការយល់ដឹងរបស់សិស្សានុសិស្ស បន្ទាប់ពីបានបញ្ចប់ការសិក្សានៅក្នុងវេទិកានេះ។
____________________________________________

Report
Classroom Forum on the History of the Khmer Rouge
with Grade 12 Students from Chea Sim Takeo High School

On November 17, 2026, ten Grade 12 students from Chea Sim Takeo High School participated in a classroom forum organized by the Takeo Documentation Center. This forum was organized in response to the students’ direct request with the objective of gaining a deeper understanding of four key historical topics:

1. The administrative geography of Democratic Kampuchea,
2. Mass atrocities and death tolls under the Khmer Rouge regime,
3. The causes of the collapse of the Khmer Rouge regime, and
4. The Four-Year Plan of Democratic Kampuchea.

Instructor Pheng Pong-Rasy divided the teaching process into two sessions: the first session provided a brief overview of historical topics 1 through 3, while the second session dedicated time for students to conduct independent research on the historical topic 4 through reading, critical thinking, and note-taking to answer specific questions.

1. Administrative Geography of Democratic Kampuchea
Mr. Pheng Pong-Rasy presented a map of Cambodia published by the Khmer Rouge in 1976, explaining the various zones and autonomous regions, while clarifying the distinction between “autonomous regions” and “subordinate regions within zones.” He explicitly pointed out that in 1976, the Khmer Rouge divided Cambodia’s territory into 6 zones and 4 autonomous regions, and subsequently added a 7th zone—the “Central Zone”—in 1977.

2. Mass Atrocities and Death Tolls Under the Khmer Rouge Regime
The instructor provided a detailed explanation of the death toll under the Khmer Rouge regime, along with the reasons for discrepancies among various figures. As a result, he established the official figure of 1.7 million to 2.2 million deaths, which students can use as a reliable answer for their high school diploma examinations.

Following this, he displayed photographs of mass graves, memorial sites, and security centers—sourced from A History of Democratic Kampuchea (1975–1979) and other internet sources—to give students a visual understanding of the atrocities. He explained the processes of arrest, transfer to detention facilities, interrogation, torture, and mass execution, which altogether led to the loss of over 2 million lives during the regime.

3. Causes of the Collapse of the Khmer Rouge Regime
Mr. Pheng Pong-Rasy explained the three main causes that led to the collapse of the Khmer Rouge regime:

• Severe exhaustion and starvation of the population,
• Purges (internal mass atrocities), and
• Armed clashes with Vietnam.

Each cause was elaborated with concrete examples. He further emphasized that the implementation of the policy known as the “Four-Year Plan of the Great Leap Forward” was also a critical contributing factor that made the regime’s collapse inevitable.

4. The Khmer Rouge Four-Year Plan (1977–1980)
Building upon the causes of the collapse, the instructor required the students to read Chapter 7 on “The Four-Year Plan Project” from A History of Democratic Kampuchea (1975–1979). Afterward, he divided the students into two groups (with 5 members each) and assigned them a research question: “What positive and negative impacts did the implementation of the Four-Year Plan have on the Cambodian people?”

Following 30 minutes of research, representatives from both groups presented their findings:
• Group 1: Presented the positive and negative aspects of the plan’s implementation. Upon concluding their presentation, a student from Group 2 raised a critical question: “Why are there far fewer positive outcomes than negative ones?” A member of Group 1 simply replied that it was because the plan subjected the population to extreme hardship and suffering.
• Group 2: Proceeded with their presentation, during which no students from Group 1 raised any challenging questions.

At the end of the forum, Mr. Pheng Pong-Rasy synthesized the comprehensive historical contents covered and asked several assessment questions to measure the students’ understanding following the completion of the classroom forum.
____________________________

Report by Pheng Pong-Rasy
Student’s Reflection by Chhim Sokhea

https://photos.app.goo.gl/MFGopbWCsi23XgdX6