[សប្តាហ៍ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦]
អត្ថបទខាងក្រោម ជាសំណេររបស់យុវជនស្ម័គ្រចិត្តកម្ពុជា បន្ទាប់ពីអ្នកទាំងនោះបានជួបសម្ភាស និងសំណេះសំណាលជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលស្ថិតនៅក្នុងភូមិឃុំរបស់ខ្លួន។ ស្នាដៃទាំងនេះ គឺជាលទ្ធផលសកម្មភាពមួយនៃគម្រោងស្តីពី ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម។ រាល់អត្ថបទខាងក្រោម ចម្លងចេញពីកម្រងសំណួរដោយ ថុន ស្រីពេជ្រ, ជឹម សុខគា និង ធឹប ស្រីនិច្ច និងស្ថិតក្រោមការកែសម្រួលអក្ខរាវិរុទ្ធ និងឃ្លោងឃ្លារដោយ ដារ៉ារដ្ឋ មេត្តា និង ផេង ពង្សរ៉ាស៊ី។ បន្ទាប់មកអត្ថបទទាំងនេះត្រូវបានចុះផ្សាយជារៀងរាល់ថ្ងៃនៅលើទំព័រហ្វេសប៊ុក របស់មជ្ឈមណ្ឌលឯកសារកម្ពុជា មានឈ្មោះ ជាភាសា អង់គ្លេស Genocide Education in cambodia ។
These articles were authored by Cambodian youth volunteers following interviews with Khmer Rouge survivors in their local communities. This initiative is a result of the “Promoting Democracy and Good Governance Through Youth Leadership in Volunteer Civil Action” project. Originally compiled from questionnaires by Thon Sreypich, Chhim Sokkea, and Thib Srey Nich, these works were edited by Dararoth Meta and Pheng Pong-Rasy. Prey Veng Documentation Center published such stories on the Facebook page everyday under the English name: Genocide Education in Cambodia.
[ENGLISH BELOW]
ឈែល សាម៉ុន៖ ខ្ញុំបានឃើញឈ្លបខ្មែរក្រហមបណ្ដើរមេភូមិ៣នាក់ យកទៅបាញ់សម្លាប់ចោលនៅដំបូងខាងកើតផ្ទះខ្ញុំ
នាងខ្ញុំឈ្មោះ ឈែល សាម៉ុន អាយុ ៥៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិកណ្ដាល ឃុំក្រញូង ស្រុកកំចាយមារ ខេត្ដព្រៃវែង។ នាងខ្ញុំគឺជាស្រ្តីមេម៉ាយ (ស្វាមីឈ្មោះ ខិន ខេង បានទទួលមរណភាពដោយសារជំងឺ) និងមានកូនចំនួន ៣នាក់ (ស្រី ១នាក់ និងប្រុស ២នាក់) ដែលបច្ចុប្បន្នពួកគេប្រកបរបរធ្វើស្រែ និងជាកម្មកររោងចក្រ។ នាងខ្ញុំមានពិការភាពបាក់ដៃម្ខាងដោយសារគ្រោះថ្នាក់គោជាន់ ហើយសព្វថ្ងៃរស់នៅដោយរបរធ្វើស្រែចម្ការ។
កាលពីរបបខ្មែរក្រហម នាងខ្ញុំនៅជាកុមារនៅឡើយ ប៉ុន្តែត្រូវបានអង្គការបង្ខំឱ្យចូលធ្វើការក្នុងកងកុមារ។ ភារកិច្ចចម្បងរបស់ខ្ញុំគឺដើររើសគួរស្រូវ ប្រសិនបើថ្ងៃណាទៅធ្វើការ ខ្មែរក្រហមនឹងផ្ដល់បាយដំណើបឱ្យមួយដុំ ប៉ុន្តែដោយសារនៅក្មេងពេក ពេលខ្លះខ្ញុំក៏បានគេចមកផ្ទះវិញ។ នៅពេលគេចពីការងារ ខ្ញុំតែងទៅស្នាក់នៅជាមួយយាយទួតរបស់ខ្ញុំ នៅភូមិអង្រ្គង ឃុំក្រញូង។ យាយទួតរបស់ខ្ញុំគឺជាអ្នកជំនាញចិញ្ចឹមដង្កូវនាងដើម្បីធ្វើអំបោះសូត្រ តាំងពីមុនសម័យ ប៉ុល ពត ម្ល៉េះ។ ក្នុងរបបនោះ អង្គការបានចាត់តាំងឱ្យគាត់បន្តចិញ្ចឹមដង្កូវនាងដដែល ដើម្បីយកសូត្រឱ្យពួកគេ។ ខ្ញុំតែងតែជួយមើលថែ និងបេះស្លឹកមននៅមុខផ្ទះយកមកឱ្យដង្កូវនាងស៊ី។ ប៉ុន្តែក្រោយមក ខ្មែរក្រហមបានជម្លៀសយាយទួតរបស់ខ្ញុំទៅកន្លែងផ្សេង ជាហេតុបណ្តាលឱ្យសត្វដង្កូវនាងទាំងនោះងាប់អស់គ្មានសល់។
រឿងរ៉ាវដែលលងបន្លាចក្នុងចិត្តខ្ញុំបំផុតនោះគឺ នៅល្ងាចថ្ងៃមួយ ខ្ញុំបានឃើញឈ្លបខ្មែរក្រហមបណ្ដើរមេភូមិចំនួន ៣នាក់ រួមមាន តាសារ៉ន តាមឿន និងតាកុយ យកទៅបាញ់សម្លាប់ចោលនៅដំបូកខាងកើតផ្ទះរបស់ខ្ញុំ ក្នុងភូមិអង្រ្គង។ រូបភាពដ៏ព្រៃផ្សៃនេះ នៅតែតាមលងបន្លាចខ្ញុំរហូតដល់សព្វថ្ងៃ ធ្វើឱ្យខ្ញុំតែងតែដេកយល់សប្តិអាក្រក់ឃើញគេដើរមកចាប់ខ្លួនឯង ដែលបង្កជាក្ដីភ័យខ្លាចយ៉ាងខ្លាំង។ ខ្ញុំមិនចង់ឱ្យក្មេងៗជំនាន់ក្រោយបានជួបប្រទះ ឬឆ្លងកាត់ការលំបាកវេទនាដូចសម័យនោះទៀតឡើយ។
បច្ចុប្បន្ន នាងខ្ញុំមានជំងឺលើសឈាម និងទឹកនោមផ្អែម ដែលត្រូវព្យាបាល និងពិគ្រោះជាមួយគ្រូពេទ្យជាប្រចាំ។ ចំពោះស្ថានភាពក្នុងភូមិឃុំវិញ ឃើញមានការអភិវឌ្ឍច្រើនដូចជាមានប្រឡាយទឹក និងផ្លូវថ្នល់ ប៉ុន្តែខ្ញុំសំណូមពរឱ្យមានការខិតខំពន្លឿនការធ្វើផ្លូវឱ្យបានឆាប់រួចរាល់ ព្រោះបច្ចុប្បន្នមានដីហុយខ្លាំង ប៉ះពាល់ដល់ការរស់នៅ។ គួរបញ្ជាក់ដែរថា ភូមិកណ្ដាលដែលខ្ញុំរស់នៅសព្វថ្ងៃ កាលពីមុនមានព្រៃដុះច្រើន និងមានមាន់ព្រៃមកពងដាក់សំបុកជាច្រើន ទើបអ្នកភូមិហៅថា «ភូមិសំបុកមាន់» មុននឹងប្តូរមកជាឈ្មោះភូមិកណ្ដាលវិញរហូតដល់សព្វថ្ងៃ។
ពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែន នាងខ្ញុំបានទទួលព័ត៌មានតាមរយៈទូរសព្ទដៃអំពីការបិទច្រកទ្វារព្រំដែនមិនឱ្យនាំចូលបន្លែ និងការរឹតត្បិតការចេញចូលរបស់មនុស្ស។ ទោះបីជាខ្ញុំមិនមានកូនចៅបម្រើក្នុងកងទ័ពក៏ដោយ ប៉ុន្តែការប្រយុទ្ធគ្នារវាងកងទ័ពខ្មែរ និងថៃ កាលពីចុងខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ បានធ្វើឱ្យខ្ញុំមានអារម្មណ៍ភ័យបារម្ភយ៉ាងខ្លាំង ព្រោះបងប្អូនខ្មែរនៅតាមព្រំដែន ក៏ប្រៀបដូចជាសាច់ឈាមរបស់ខ្ញុំដែរ ទោះបីជាខ្ញុំរស់នៅឆ្ងាយពីទីនោះក៏ដោយ។
សម្ភាស និងសរសេរដោយ វ៉ាត សំអូន យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តព្រៃវែង ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ កិច្ចសម្ភាសធ្វើឡើងនៅភូមិកណ្ដាល ឃុំក្រញូង ស្រុកកំចាយមារ ខេត្ដព្រៃវែង នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។ ត្រួតពិនិត្យឃ្លោងឃ្លា និងអក្ខរាវិរុទ្ធដោយ ដារ៉ារដ្ឋ មេត្តា និងផេង ពង្សរ៉ាស៊ី។
Chhel Samon: I Witnessed Khmer Rouge Militia Leading Three Village Chiefs to be Executed at a Mound East of My House
My name is Chhel Samon, 57 years old. I currently live in Kandal Village, Kra-Gnoung Commune, Kamchay Mear District, Prey Veng Province. I am a widow (my husband, Khin Kheng, passed away from illness) and I have three children, one daughter and two sons, who are currently working as rice farmers and factory workers. I have a physical disability, a broken arm resulting from a cattle-related accident, and I am currently making a living as a rice farmer.
During the Khmer Rouge regime, I was still a child, but the Angkar forced me to join a children’s work unit. My primary task was to glean leftover rice stalks from the fields. On days I worked, the Khmer Rouge would provide a small portion of sticky rice; however, being so young, I would sometimes sneak back home to avoid the labor. When I skipped work, I stayed with my great-grandmother in Angkrong Village, Kra-Gnoung Commune. My great-grandmother had been an expert in raising silkworms for silk production for many years before the Pol Pot era. During the regime, the Angkar assigned her to continue this work to provide silk for them. I used to help her tend to the silkworms and gather mulberry leaves from the front of the house to feed them. Later, however, the Khmer Rouge evacuated my great-grandmother to another location, which resulted in all the silkworms dying.
The memory that haunts me most occurred one evening when I saw Khmer Rouge militia leading three village chiefs—Ta Saran, Ta Moeun, and Ta Koy—to be shot and killed at a mound located to the east of my house in Angkrong Village. This brutal image haunts me to this day, often causing nightmares in which I see people coming to arrest me, leaving me in a state of extreme fear. I do not want the younger generation ever to experience or endure the hardships and suffering that my generation went through.
Currently, I suffer from hypertension and diabetes, which require regular medical consultation and treatment. Regarding the development in my commune, there has been significant progress, including the construction of irrigation canals and roads. However, I would like to request that the ongoing road construction be accelerated, as the current dust levels are very high and affect our daily lives. It is worth noting that Kandal Village, where I live now, was once a dense forest where many wild chickens came to nest; as a result, villagers originally called it “Sambok Moan” (Chicken Nest) Village before it was eventually renamed Kandal Village.
Regarding the border situation, I received news via my mobile phone about the closure of border gates, which restricted the import of vegetables and the movement of people. Although I do not have any children or grandchildren serving in the military, the clashes between Cambodian and Thai forces in late July 2025 caused me a great deal of anxiety. To me, the Cambodians living along the border are like my own kin, and I feel for them deeply, even though I live far away.
Interviewed and Written by: Vat Sam-Oun, a Cambodian youth volunteer from Prey Veng Province, under the project “Promoting Democracy and Good Governance through Youth Volunteer Leadership in Social Activities” of the Documentation Center of Cambodia (DC-Cam). Interview Date: October 20, 2025, in Kandal Village, Kra-Gnoung Commune, Kamchay Mear District, Prey Veng Province. Edited by: Dararoth Meta and Pheng Pong-Rasy.
[ENGLISH BELOW]
ជូ គឹមហុង៖ រូបភាពនៃការបាញ់ប្រហារគ្នាកាលនៅធ្វើកងទ័ព នៅតែតាមលងបន្លាចខ្ញុំរហូតដល់យល់សប្តិឃើញញឹកញាប់
ខ្ញុំឈ្មោះ ជូ គឹមហុង អាយុ៧២ឆ្នាំ បច្ចុប្បន្នជាកសិករ រស់នៅភូមិក្ដាញ់ ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ខ្ញុំមានភរិយាឈ្មោះ កែម ស្រឿន អាយុ៧០ឆ្នាំ ជាកសិករដូចគ្នា។ ពួកយើងមានកូនប្រុសចំនួន២នាក់ ដែលបច្ចុប្បន្នពួកគេមានសុខភាពល្អ និងប្រកបរបរជាកសិករដើម្បីចិញ្ចឹមជីវិត។
មុនរបបខ្មែរក្រហម ខ្ញុំគឺជាកសិករធ្វើស្រែចម្ការធម្មតា។ លុះដល់សម័យខ្មែរក្រហម ជីវិតខ្ញុំបានផ្លាស់ប្តូរ ដោយត្រូវចូលបម្រើជាកងទ័ពខ្មែរក្រហមអស់រយៈពេល២ឆ្នាំ។ អនុស្សាវរីយ៍ដែលខ្ញុំមិនអាចបំភ្លេចបាន គឺភាពអត់ឃ្លានដែលខ្មែរក្រហមបង្ខំឱ្យខ្ញុំហូបតែបបររាវ។ ក្រោយមក ដោយសារបញ្ហាសុខភាព ជំងឺបៀតបៀន និងមិនអាចធ្វើការងារធ្ងន់ៗបានទៀត ខ្ញុំក៏បានស្នើសុំឈប់ពីកងទ័ព ហើយបានវិលត្រឡប់មកផ្ទះវិញ។ ក្នុងរបបនោះ ខ្ញុំធ្លាប់បានឃើញខ្មែរក្រហមធ្វើបាបប្រជាជនយ៉ាងព្រៃផ្សៃ ទាំងអ្នកមូលដ្ឋាន និងប្រជាជនជម្លៀស។
ទោះបីជាពេលវេលាបានកន្លងផុតទៅច្រើនឆ្នាំក៏ដោយ ប៉ុន្តែរូបភាពនៃការបាញ់ប្រហារគ្នាកាលនៅធ្វើកងទ័ពខ្មែរក្រហម នៅតែតាមលងបន្លាចខ្ញុំរហូតដល់យល់សប្តិឃើញញឹកញាប់។ រាល់ពេលនឹកឃើញរឿងទាំងនេះ ខ្ញុំតែងមានអារម្មណ៍ភ័យខ្លាច និងសោកសៅជាខ្លាំង។ ព្រោះតែភាពលំបាកវេទនានេះហើយ ទើបខ្ញុំមិនចង់ឱ្យក្មេងៗជំនាន់ក្រោយត្រូវមកចងចាំ ឬឆ្លងកាត់រឿងរ៉ាវដ៏ជូរចត់ដូចជំនាន់ខ្ញុំទៀតនោះទេ។
សព្វថ្ងៃនេះ ភូមិឃុំរបស់ខ្ញុំមានការអភិវឌ្ឍខុសប្លែកពីមុនច្រើនណាស់ ជាពិសេសផ្លូវថ្នល់ខ្វាត់ខ្វែង ស្អាតល្អ និងងាយស្រួលក្នុងការធ្វើដំណើរ។ ចំពោះព័ត៌មានអំពីការបិទច្រកព្រំដែន ឬការបញ្ជូនកងទ័ពត្រឡប់មកវិញដោយយោធាថៃនោះ ខ្ញុំមិនបានដឹងព័ត៌មានលម្អិតឡើយ។
សម្ភាស និងសង្ខេបដោយ ឆុល គឹមឆែ យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តតាកែវ ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម។ បទសម្ភាសធ្វើឡើងនៅភូមិក្ដាញ់ ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។ សម្រួលឃ្លោងឃ្លា និងអក្ខរាវិរុទ្ធដោយ ដារ៉ារដ្ឋ មេត្តា និងផេង ពង្សរ៉ាស៊ី។
Chou Kimhong: The Images of Firefights from My Days as a Khmer Rouge Soldier Still Haunt My Frequent Dreams
My name is Chou Kimhong. I am 72 years old. I am currently a farmer living in Kdanh Village, Kdanh Commune, Prey Kabbas District, Takeo Province. My wife, Kem Sruon, is 70 years old and is also a farmer. We have two sons who are in good health and work as farmers to earn a living.
Before the Khmer Rouge regime, I was an ordinary farmer. During the Khmer Rouge era, my life changed as I was forced to serve as a soldier for two years. An unforgettable memory is the extreme hunger; the Khmer Rouge forced us to eat nothing but watery rice porridge. Later, due to health issues and an inability to perform heavy labor, I requested to leave the military and returned home. During that regime, I witnessed the Khmer Rouge cruelly mistreating people—both the “base people” and the “evacuated people” (17 April people).
Even though many years have passed, the images of the firefights from my time as a soldier continue to haunt me, frequently appearing in my dreams. Whenever I recall these events, I am overwhelmed with fear and deep sadness. Because of these hardships and suffering, I do not want the younger generation to have to remember or experience the same bitterness my generation endured.
Today, my village and commune have seen significant development, particularly the extensive and well-paved roads that make traveling much easier. Regarding the news about the border closure or the repatriation of troops by the Thai military, I do not have any detailed information.
Interviewed and summarized by: Chhul Kimchhae, a Cambodian youth volunteer from Takeo Province, under the project “Promoting Democracy and Good Governance through Youth Volunteer Leadership in Social Activities.” Interview Date: October 9, 2025, at Kdanh Village, Kdanh Commune, Prey Kabbas District, Takeo Province. Edited by: Dararoth Meta and Pheng Pong-Rasy.
[ENGLISH BELOW]
វណ្ណ ថេន៖ សំឡេងយំឡើងទ្រហឹងពេញខាងកើតភូមិ
ខ្ញុំឈ្មោះ វណ្ណ ថេន បច្ចុប្បន្នអាយុ ៧៤ ឆ្នាំ រស់នៅភូមិអង្គក្រសាំង ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ កាលពីមុនរបបខ្មែរក្រហម ខ្ញុំគឺជាកសិករម្នាក់។ សព្វថ្ងៃនេះ ដោយសារវ័យជរា ខ្ញុំមិនអាចធ្វើការធ្ងន់បានដូចមុនឡើយ គឺរស់នៅតែក្នុងផ្ទះជាមួយក្រុមគ្រួសារ។ ប្ដីរបស់ខ្ញុំឈ្មោះ ប៉ែន ញ៉ អាយុ ៨០ ឆ្នាំ ជាយោធិនចូលនិវត្តន៍។ យើងមានកូនចំនួន ២ នាក់ (ស្រីម្នាក់ ប្រុសម្នាក់) ដែលសព្វថ្ងៃពួកគេប្រកបរបរជាកសិករ និងជាកម្មកររោងចក្រ។
នៅក្នុងរបបខ្មែរក្រហម វិស័យសុខាភិបាលគឺសូន្យសុង គ្មានថ្នាំសង្កូវអ្វីក្រៅពីថ្នាំអាចម៍ទន្សាយ នោះទេ។ ខ្ញុំតែងគិតក្នុងចិត្តថា បើកូនខ្ញុំឈឺ ខ្ញុំដាច់ខាតមិនយកកូនទៅមន្ទីរពេទ្យឡើយ ព្រោះវាប្រៀបដូចជាការយកកូនទៅទុកចោលឱ្យស្លាប់អ៊ីចឹង។ ជាអកុសល ថ្ងៃមួយកូនខ្ញុំក៏បានឆ្លងជំងឺកញ្ជ្រិលពីក្មេងក្នុងភូមិ។ ទោះបីកម្មាភិបាលពេទ្យសហករណ៍បង្ខំឱ្យខ្ញុំបញ្ជូនកូនទៅពេទ្យយ៉ាងណា ក៏ខ្ញុំដាច់ចិត្តប្រកែក ហើយសុខចិត្តលួចព្យាបាលកូននៅផ្ទះវិញ។ សំណាងល្អ ខ្ញុំនឹកឃើញដល់អ៊ំប្រុសរបស់ខ្ញុំម្នាក់ដែលធ្លាប់ធ្វើជាគ្រូខ្មែរ។ ខ្ញុំបានឱ្យប្ដីទៅហៅគាត់ទាំងយប់ រហូតដល់ម៉ោង១យប់ ទើបគាត់មកដល់។ គាត់បានផ្សំថ្នាំខ្មែរពីឫសឈើឱ្យកូនខ្ញុំផឹក រហូតកម្ដៅបានថយចុះ និងជាសះស្បើយជាបន្តបន្ទាប់។ ចំណែកក្មេងៗប្រហែល១០នាក់ផ្សេងទៀតក្នុងភូមិ ដែលត្រូវគេយកទៅសម្រាកនៅមន្ទីរពេទ្យដោយ សារជំងឺកញ្ជ្រិលដូចកូនខ្ញុំ បានស្លាប់បាត់បង់ជីវិតទាំងអស់។ ក្នុងនោះមានជនជាតិចាមម្នាក់ឈ្មោះ រាម នៅភូមិព្រៃល្វា បានបាត់បង់កូនដល់ទៅ៣នាក់ក្នុងពេលតែមួយ។ ពេលនោះ ខ្ញុំឮសូរតែសំឡេងយំទ្រហឹងអឺងកងពេញភូមិផ្នែកខាងកើត ដែលជាទិដ្ឋភាពខ្លោចផ្សាបំផុត។
នៅក្នុងរបបខ្មែរក្រហម ដោយសារខ្ញុំមានបងថ្លៃម្នាក់ជាអ្នក១៧មេសា អង្គការក៏បានចាត់តាំងឱ្យខ្ញុំទៅធ្វើការជាមួយក្រុមអ្នក១៧មេសា ដែរ។ ក្រោយមក បងថ្លៃខ្ញុំត្រូវបានជម្លៀសបន្តទៅខេត្តបាត់ដំបង។ ចំណែករូបខ្ញុំត្រូវអង្គការបង្ខំឱ្យធ្វើការជាអ្នករែកអាចម៍គោ។ ជា រៀងរាល់ថ្ងៃ ខ្ញុំត្រូវក្រោកតាំងពីម៉ោង៤ទៀបភ្លឺ ដើម្បីដើរប្រមូលអាចម៍គោតាមផ្ទះអ្នកភូមិ ចាប់ពីភូមិអង្គប្រាសាទ រហូតដល់ភូមិកាន់ ទ្រង់។ ខ្ញុំត្រូវរែកអាចម៍គោឱ្យគ្រប់តាមផែនការគឺ៥០អម្រែក។ បើធ្វើមិនគ្រប់ទេ ខ្ញុំនឹងត្រូវអង្គការស្ដីបន្ទោស ឬយកទៅអប់រំ។ ខ្ញុំធ្លាប់ឃើញសមាជិកក្នុងក្រុមម្នាក់ ត្រូវគេហៅទៅអប់រំដោយសារធ្វើការមិនទាន់ចំនួនកំណត់ ដែលធ្វើឱ្យខ្ញុំភ័យខ្លាចយ៉ាងខ្លាំង ហើយខំធ្វើការទាំងបង្ខំមិនដែលហ៊ានឈប់សម្រាកឡើយ ទោះបីជាពេលនោះខ្ញុំទើបតែសម្រាលកូនខ្ចីក៏ដោយ។
រាល់ពេលនឹកឃើញដល់បទពិសោធន៍ក្នុងរបបខ្មែរក្រហម ខ្ញុំតែងតែមានអារម្មណ៍ខឹងសម្បារ និងគុំកួនចំពោះរបបដ៏ខ្មៅងងឹតនោះ។ ខ្ញុំចង់ឱ្យក្មេងៗជំនាន់ក្រោយចងចាំប្រវត្តិសាស្ត្រនេះឱ្យច្បាស់ ដើម្បីឱ្យពួកគេដឹងពីទុក្ខលំបាកដែលដូនតាបានឆ្លងកាត់។
ទាក់ទងនឹងស្ថានការណ៍បច្ចុប្បន្ន តាមរយៈការមើលទូរទស្សន៍ ខ្ញុំបានដឹងពីការប្រយុទ្ធគ្នារវាងកងទ័ពខ្មែរ និងយោធាថៃ កាលពីចុងខែកក្កដា ឆ្នាំ២០២៥ និងការបិទច្រកព្រំដែនជាដើម។ ថ្វីបើខ្ញុំជឿជាក់ថាខ្មែរអាចរស់បានដោយខ្លួនឯង ទោះគ្មានទំនិញពីថៃក៏ដោយ ប៉ុន្តែព្រឹត្តិការណ៍ទាំងនេះធ្វើឱ្យខ្ញុំមានអារម្មណ៍ភ័យខ្លាចជាខ្លាំង។ ខ្ញុំបារម្ភខ្លាចកើតមានសង្គ្រាមម្ដងទៀត ព្រោះវាជារឿងដ៏លំបាកវេទនាបំផុតសម្រាប់កូនចៅជំនាន់ក្រោយ។ ខ្ញុំចង់ឃើញប្រទេសជាតិមានសន្តិភាពជារៀងរហូត។
សម្ភាស និងសរសេរដោយ ទ្រី សុខហេង យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តតាកែវ ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ កិច្ចសម្ភាសធ្វើនៅភូមិអង្គក្រសាំង ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។ សម្រួលឃ្លោងឃ្លារ និងអក្ខរាវិរុទ្ធដោយ ដារ៉ារដ្ឋ មេត្តា និង ផេង ពង្សរ៉ាស៊ី។
Vann Then: The sound of crying echoed across the eastern side of the village
Vann Then, currently 74 years old, lives in Ang Krasang village, Prey Lvea commune, Prey Kabbas district, Takeo province. Before the Khmer Rouge regime, I was a farmer. Nowadays, due to my old age, I can no longer perform heavy labor as before and stay at home with my family. My husband’s name is Pen Nha, 80 years old; he is a retired soldier. We have two children (one daughter and one son) who currently work as farmers and factory workers.
During the Khmer Rouge regime, the healthcare sector was non-existent, with no medicine available except for “rabbit-dropping” medicine (traditional pellets). I always thought to myself that if my child ever fell ill, I would absolutely not take them to the hospital because it was no different from leaving a child to die. Unfortunately, one day my child caught measles from other children in the village. Despite the cooperative’s medical cadres forcing me to send my child to the hospital, I determinedly refused and chose to treat my child secretly at home. Fortunately, I remembered an uncle of mine who used to be a traditional healer (Kru Khmer). I told my husband to go and call him. In the middle of the night, he arrived at my place at 1:00 AM. He prepared traditional medicine made from tree roots for my child to drink until the fever subsided and the child gradually recovered. Meanwhile, about ten other children in the village who were sent to the hospital due to measles, like my child, all passed away. Among them was a Cham woman named Ream, living in Prey Lvea, who lost three children at once to the disease. At that time, I heard the sound of loud wailing and crying echoing throughout the eastern part of the village, which was a most heart-wrenching sight.
During the Khmer Rouge regime, because I had a brother-in-law who was a “April 17 Person,” the Angkar assigned me to work with the April 17 group as well. Later, he was evacuated to Battambang province. As for me, I was forced by the Angkar to work as a cow manure collector. Every day, I had to wake up at 4:00 AM to collect cow manure from Ang Prasat village, located south of Ang Krasang village, Prey Lvea commune, Prey Kabbas district, all the way to Kan Trong village. I was required to carry 50 loads of cow manure per day. If I failed to meet the Angkar’s requirement, I would be reprimanded or taken away for “education.” I once saw a member of my group being called for “education” because they could not complete the assigned amount of work. Seeing this, I worked tirelessly to ensure I met the requirements set by the Angkar and never failed once. I struggled to carry the manure even though I had just recently given birth.
Every time I recall my life experiences during the Khmer Rouge regime, I always feel angry, resentful, and bitter toward that dark regime. I truly want the younger generation to remember this history clearly so they may know the hardships and suffering their ancestors endured.
Regarding the current situation, through watching television, I learned about the fighting between the Cambodian army and the Thai military in late July 2025 and the closure of border gates. Although I believe that Cambodians can survive on their own without importing Thai products, these events make me feel very fearful. I worry that war might break out again, which would be extremely difficult and miserable for the next generation. I want to see the nation remain in peace forever.
Interviewed and summarized by Try Sokheng, a Cambodian youth volunteer from Takeo Province, under the project “Promoting Democracy and Good Governance through Youth Leadership in Volunteer Civil Action” of the Documentation Center of Cambodia (DC-Cam). Interviewed at Ang Krasang Village, Prey Lvea Commune, Prey Kabbas District, Takeo Province, on October 6, 2025. Editing and proofreading by: Dararoth Meta and Pheng Pong-Rasy.
[ENGLISH BELOW]
ជ័យ រឺន៖ អង្គការបានផ្លាស់ប្តូរខ្ញុំឱ្យទៅធ្វើការនៅក្នុងផ្នែកដេរស្លឹកត្នោត ជាកន្លែងដែលខ្ញុំបានជួបប្តីរបស់ខ្ញុំ
ខ្ញុំឈ្មោះ ជ័យ រឺន អាយុ ៧១ ឆ្នាំ ជាកសិកររស់នៅភូមិក្រាំងចោទ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ កាលពីមុនរបបខ្មែរក្រហម ខ្ញុំមានមុខរបរជាកសិករ ប៉ុន្តែក្នុងរបបនោះ ខ្ញុំត្រូវបានចាត់តាំងឱ្យនៅកងចល័តដើម្បីលើកទំនប់ និងជីកប្រឡាយ។ បច្ចុប្បន្ន ខ្ញុំរស់នៅជាមួយស្វាមីឈ្មោះ ឌុម ភាព អាយុ ៧៤ ឆ្នាំ ដែលគាត់មិនអាចបំពេញការងារធ្ងន់បានឡើយ ដោយសារពិការភ្នែកម្ខាង។ យើងមានកូនចំនួន ៨ នាក់ (ស្រី ៤ នាក់ និងប្រុស ៤ នាក់) ដែលសព្វថ្ងៃពួកគេនៅរស់រានមានជីវិតទាំងអស់ និងកំពុងប្រកបរបរជាកសិករ កម្មកររោងចក្រ និងកម្មករសំណង់។
ក្នុងរបបខ្មែរក្រហម រឿងរ៉ាវដែលខ្ញុំចងចាំបំផុតមិនអាចបំភ្លេចបានក្នុងឆាកជីវិត គឺការធ្វើការងារ ហួសកម្លាំង និងការហូបចុកមិនគ្រប់គ្រាន់។ ក្នុងមួយថ្ងៃៗ ខ្ញុំមានពេលសម្រាកតែមួយម៉ោងប៉ុណ្ណោះ ហើយរបបអាហារវិញគឺមានតែបបររាវៗ។ ក្នុងបបរមួយខ្ទះត្នោតធំ គេដាក់អង្ករតែ៣កំប៉ុងប៉ុណ្ណោះ រួចលាយជាមួយបន្លែព្រលិត ស្លឹកដំឡូង ឬពោត។ ទោះបីជាធ្វើស្រែបានផលក៏ដោយ ក៏អង្គការមិនទុកឱ្យយើងហូបដែរ គឺឱ្យហូបតែដំឡូង និងពោតជំនួសវិញ។
ជារៀងរាល់ថ្ងៃ នៅម៉ោង ៤ ទៀបភ្លឺ សំឡេងជួងដាស់តឿនបានបន្លឺឡើងឱ្យខ្ញុំក្រោកទៅគាស់ដីដាំដំណាំ។ លុះដល់ម៉ោង ១១ ថ្ងៃត្រង់ ទើបបានសម្រាកហូបបាយមួយសន្ទុះ ហើយនៅម៉ោង ១២ ថ្ងៃត្រង់ ត្រូវបន្តទៅគាស់គល់ឈើ និងលើកទំនប់នៅការដ្ឋានបរសេដ្ឋ រហូតដល់ម៉ោង ៥ ល្ងាច។ បន្ទាប់ពីសម្រាកបានបន្តិច យើងត្រូវបន្តធ្វើការងាររហូតដល់ម៉ោង ១០ យប់ទៀត ទើបត្រូវបានអនុញ្ញាតឱ្យទៅសម្រាកនៅឯកង។
ក្រោយមក អង្គការបានផ្លាស់ប្តូរខ្ញុំឱ្យទៅធ្វើការនៅក្នុងផ្នែកដេរស្លឹកត្នោត ជាកន្លែងដែលខ្ញុំបានជួបប្តីរបស់ខ្ញុំ។ កាលនោះ គាត់គឺជាអ្នកឡើងត្នោត។ គាត់បានស្នើសុំអង្គការ និងមេក្រុមដើម្បីបានរៀបការជាមួយខ្ញុំ។ នៅពេលអង្គការសួរមកខ្ញុំ ខ្ញុំក៏តបវិញថា «ស្រេចតែលើអង្គការ» ព្រោះកាលនោះ បើខាងស្រី ឬខាងប្រុសមិនព្រម នោះអង្គការនឹងសម្លាប់ចោល។ យើងបានរៀបការជាមួយគ្នានៅក្នុងរដូវប្រាំង នៅតំបន់ «ចាន់ជេ» ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយគ្មានវត្តមានមាតាបិតា ឬបងប្អូនដឹងឮឡើយ។ នៅក្នុងពិធីនោះ អង្គការបានបង្ខំឱ្យយើងធ្វើការប្តេជ្ញាចិត្តនៅចំពោះមុខគ្រាប់កាំភ្លើង។
រាល់ពេលនឹកដល់បទពិសោធន៍ដ៏ខ្លោចផ្សានោះ ខ្ញុំតែងតែមានអារម្មណ៍ខឹងសម្បារ គុំកួន ភ័យខ្លាច និងសោកសៅជាខ្លាំង។ សព្វថ្ងៃនេះ ខ្ញុំមានជំងឺប្រចាំកាយជាច្រើនដូចជា រលាកសន្លាក់ ញ័រដើមទ្រូង និងឈឺក្បាលរ៉ាំរ៉ៃ ដែលជំងឺទាំងនេះសុទ្ធតែជាផលវិបាកបណ្តាលមកពីការធ្វើការងារធ្ងន់ និងបង្អត់អាហារក្នុងរបបខ្មែរក្រហម។ ដើម្បីព្យាបាល ខ្ញុំត្រូវប្រើប្រាស់ទាំងថ្នាំពេទ្យ និងថ្នាំបុរាណខ្មែរលាយឡំគ្នា។ បច្ចុប្បន្ន នៅក្នុងភូមិក្រាំងចោទមានការអភិវឌ្ឍច្រើន ដូចជាមានផ្លូវថ្នល់ជាដើម ប៉ុន្តែខ្ញុំយល់ថាភូមិយើងនៅខ្វះសាលារៀនសម្រាប់ក្មេងៗ និងការរៀបចំបរិស្ថានឱ្យបានល្អ។ ចំពោះស្ថានការណ៍ប្រទេសជាតិ តាមរយៈការស្ដាប់វិទ្យុ ខ្ញុំបានដឹងពីជម្លោះព្រំដែនជាមួយយោធាថៃ នៅតំបន់ប្រាសាទតាមាន់ និងភ្នំខ្មោច។ ព័ត៌មាននៃការប្រយុទ្ធគ្នា កាលពីចុងខែកក្កដា ឆ្នាំ២០២៥ និងការបញ្ជូនកងទ័ពខ្មែរត្រឡប់មកវិញក្នុងសភាពមិនប្រក្រតី បានធ្វើឱ្យខ្ញុំមានអារម្មណ៍ភ័យខ្លាចជាខ្លាំង។
ខ្ញុំចង់ឱ្យក្មេងៗជំនាន់ក្រោយចងចាំរឿងរ៉ាវដែលបានកើតឡើងក្នុងសម័យខ្មែរក្រហម ដើម្បីឱ្យពួកគេមានស្មារតីរឹងមាំ និងរួមគ្នាការពារប្រទេសជាតិឱ្យមានសន្តិភាពជារៀងរហូត។
សម្ភាស និងសរសេរដោយ ជា វិច្ឆិកា យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តព្រៃវែង ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ សម្ភាស នៅភូមិក្រាំងចោទ ឃុំអូរ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ សម្រួលឃ្លោងឃ្លារ និងអក្ខរាវិរុទ្ធដោយ ដារ៉ារដ្ឋ មេត្តា និង ផេង ពង្សរ៉ាស៊ី
Chhey Ren: The Angkar transferred me to work in the palm leaf sewing unit, where I met my husband.
My name is Chhey Ren, 71 years old. I am a farmer living in Krang Chaot village, O commune, Phnom Sruoch district, Kampong Speu province. Before the Khmer Rouge regime, I worked as a farmer, but during that regime, I was assigned to a mobile Work Bridget unit to build dams and dig canals. Currently, I live with my husband, Dum Phiep, 74 years old, who is unable to perform heavy labor because he is blind in one eye. We have eight children (four daughters and four sons), all of whom are alive today and working as farmers, factory workers, and construction workers.
During the Khmer Rouge regime, the most unforgettable memories of my life were the forced overwork and the lack of food. Every day, I had only one hour of rest, and our diet consisted of nothing but watery porridge. In a large palm-sugar frying pan (Khtas Tnot), they would put only three small cans of rice, mixed with water lilies, potato leaves, or corn. Even when the rice harvest was successful, the Angkar would not let us eat it; instead, they gave us potatoes and corn to eat.
Every day at 4:00 AM, the warning bell would ring, signaling me to wake up and dig the soil to plant crops. It wasn’t until 11:00 AM that we could rest briefly for a meal, and by 12:00 PM, we had to continue digging up tree stumps and building dams at the Borsaeth worksite until 5:00 PM. After a short break, we had to continue working until 10:00 PM before being allowed to rest at our unit.
Later, the Angkar transferred me to work in the palm leaf sewing unit, which is where I met my husband. At that time, he was a palm tree climber. He requested permission from the Angkar and his unit chief to marry me. When the Angkar questioned me, I replied, “It is up to the Angkar,” because back then, if the bride or groom refused, the Angkar would kill them. We were married during the dry season in the “Chan Che” area of Borsaeth district, Kampong Speu province, without the presence or knowledge of our parents or relatives. During the ceremony, the Angkar forced us to pledge commitment in front of bullets.
Whenever I recall those heart-wrenching experiences, I always feel angry, resentful, fearful, and deeply sad. Today, I suffer from several chronic illnesses, including arthritis, chest tremors, and chronic headaches—all of which are consequences of the hard labor and starvation during the Khmer Rouge era. To treat these, I use a combination of modern medicine and traditional Khmer medicine. Currently, there is much development in Krang Chaot village, such as new roads, but I feel our village still lacks schools for the children and proper environmental management. Regarding the national situation, through listening to the radio, I learned about the border disputes with the Thai military at the Ta Moan Temple, Mom Bei, and Phnom Khmoch areas. News of the fighting in late July 2025 and the irregular return of Cambodian troops has made me feel very afraid.
I want the younger generation to remember the stories that happened during the Khmer Rouge era so that they will have a strong spirit and join together to protect the nation and maintain peace forever.
Interviewed and written by: Chea Vicheka, a Cambodian youth volunteer from Prey Veng province, under the project “Promoting Democracy and Good Governance through Youth Volunteer Leadership in Social Action” of the Documentation Center of Cambodia (DC-Cam). The interview was conducted in Krang Chaot village, Ou commune, Phnom Sruoch district, Kampong Speu province, on November 4, 2025. Editing and proofreading by: Dararoth Meta and Pheng Pong-Rasy.