Home / Post

Genocide Education in Cambodia: Students Conduct Study Tour at Prey Veng Documentation Center

[ENGLISH BELOW]

ទស្សនកិច្ចសិក្សា នាំយុវវ័យទៅរកភាពអាណិតអាសូរដល់កុមារក្នុងរបបខ្មែរក្រហម

នៅថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០២៦ សិស្សានុសិស្សថ្នាក់ទី ៧ ចំនួន ៣ នាក់(ស្រីទាំង ៣ នាក់) មកពីសាលាជំនាន់ថ្មី ព្រះអង្គឌួង បានមកកាន់មជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង ក្នុងគោលបំណង ទស្សនាផ្ទាំងរូបភាពពិព័រណ៍អចិន្ត្រៃយ៍ ស្តីពីរបបខ្មែរក្រហម។

តាមរយៈផ្ទាំងពិព័រណ៍អចិន្ត្រៃយ៍ទាំងនោះ សិស្សានុសិស្សទាំង ៣ នាក់ បានសិក្សាស្វែងយល់ពីប្រវត្តិមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម, ពីជីវិតរស់នៅរបស់ប្រជាជនក្នុងរបបខ្មែរក្រហម, ពីការដួលរលំរបស់ខ្មែរក្រហម, និងពីជីវិតរបស់កុមារនៅក្នុងសម័យខ្មែរក្រហម។

ស្ថិតក្នុងវ័យស្របាលគ្នានឹងក្មេងៗក្នុងរបបខ្មែរក្រហម សិស្សានុសិស្សបានចាប់អារម្មណ៍ខ្លាំងពីភាពខុសប្លែកគ្នារវាងវ័យកុមារនាពេលបច្ចុប្បន្ន និងវ័យកុមារក្នុងសម័យខ្មែរក្រហម។ សិស្សានុសិស្ស បានដឹងច្បាស់ថា កុមារក្នុងរបបខ្មែរក្រហមគឺពុំទទួលបានការអប់រំឡើយ ហើយអ្នកទាំងនោះត្រូវបានបង្ខំឱ្យធ្វើការងារជាទម្ងន់ជារៀងរាល់ថ្ងៃដោយមិនមានរបបអាហារគ្រប់គ្រាន់ដូចកុមារនាពេលបច្ចុប្បន្ន និងត្រូវរស់នៅបែកឆ្ងាយពីឪពុកម្តាយ។ អ្នកទាំងនោះ បានបង្ហាញពីអារម្មណ៍អាណិតអាសូរចំពោះក្មេងៗទាំងអស់ដែលរស់នៅឆ្លងកាត់របបខ្មែរក្រហម។

បន្ទាប់ពីបានទស្សនាផ្ទាំងពិព័រណ៍ទាំងនោះរួច សិស្សានុសិស្សទាំងអស់បានប្រាប់ក្រុមការងារថា ខ្លួនធ្លាប់បានដឹងពីរបបខ្មែរក្រហមខ្លះៗដែរ តាមរយៈការរៀបរាប់ប្រាប់ពីជីដូនជីតារបស់ខ្លួននៅឯផ្ទះ។ យុវសិស្សម្នាក់បាននិយាយតាមលោកតាខ្លួននិយាយប្រាប់ថា៖ «នៅសម័យខ្មែរក្រហម លោកតាខ្ញុំបានប្រាប់ថា ប្រជាជនពុំមានអាហារហូបចុកគ្រប់គ្រាន់ ប្រជាជនត្រូវស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅគ្រប់ៗគ្នា ហើយប្រជាជនត្រូវខ្មែរក្រហមសម្លាប់អស់រាប់លាននាក់។»
———————–

Study Tour Brings Youth to Empathize with Children in the Khmer Rouge Regime

On July 16, 2026, three 7th-grade students (all girls) from Preah Ang Duong New Generation School visited Prey Veng Documentation Center, with the purpose of viewing the permanent photo exhibition on the Khmer Rouge regime.

Through those permanent exhibition panels, the three students studied and learned about the background of Khmer Rouge leaders, the lives of people during the Khmer Rouge regime, the collapse of the Khmer Rouge, and the lives of children during the Khmer Rouge era.

Being around the same age as the children in the Khmer Rouge regime, the students were highly interested in the differences between childhood today and childhood during the Khmer Rouge era. The students learned clearly that children in the Khmer Rouge regime received no education, were forced to perform heavy labor every day without sufficient food rations like children today, and had to live separated from their parents. They expressed feelings of deep empathy and compassion for all the children who lived through the Khmer Rouge regime.

After viewing the exhibition panels, all the students told the working group that they had already known some things about the Khmer Rouge regime through the narrations of their grandparents at home. One female student recounted what her grandfather told her: “Regarding the Khmer Rouge era, my grandfather told me that the people did not have enough food to eat, everyone had to wear black clothing, and millions of people were killed by the Khmer Rouge.”
__________________________________

Report and Photos: Thon Sreypich & Dararoth Meta
Reviewed: Pheng Pong-Rasy

https://photos.app.goo.gl/w47w8BDDvMDrLBkk9