On the morning of October 27, 2026, four youths (three females) from Bun Rany Hun Sen Kdol Phsar High School visited the Koh Thma Documentation Center & Praying House of The S’tieng Ethnic Village to study and read books on Cambodian history, along with other available documents.
Following their visit and reading session, the youth group from Bun Rany Hun Sen Kdol Phsar High School shared their project plans with the Koh Thma Documentation Center team. Representing the youth of Tboung Khmum Province, they are preparing to take part in an upcoming national competition focused on organizing a book exhibition under the theme “Welfare Libraries in Education” in early November 2026.
Following the national competition, the youth team intends to request support and coordination from the Koh Thma Documentation Center team to organize a short trial book exhibition at the Koh Thma Documentation Center & Praying House of The S’tieng Ethnic Village.
The organization of the book exhibition under the theme “Welfare Libraries in Education” has the following objectives:
1) To showcase youth engagement in organizing book exhibitions.
2) To encourage a love of reading among young people.
[END]
នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ យុវជនចំនួន៤នាក់ (ស្រី៣នាក់) ធ្វើដំណើរពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ បានមកទស្សនកិច្ច និងមកអានសៀនភៅប្រវត្តិសាស្ត្រកម្ពុជា រួមទាំងឯកសារផ្សេងទៀតមាននៅមជ្ឈមណ្ឌលឯកសារកោះថ្ម និងផ្ទះសហគមន៍ក្តុលលើ-សាលាគរុភណ្ឌស្ទៀង។
បន្ទាប់ពីទស្សនកិច្ច និងអានសៀវភៅរួច ក្រុមយុវជនមកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ បានរៀបរាប់ប្រាប់ក្រុមការងារក្រុមមជ្ឈមណ្ឌលឯកសារកោះថ្ម អំពីគម្រោងដែលយុវជននៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារតំណាងឲ្យយុវជនខេត្តត្បូងឃ្មុំត្រៀមចូលរួមប្រលងថ្នាក់ជាតិស្តីពីការរៀបចំពិព័រណ៍សៀវភៅក្រោមប្រធានបទ៖បណ្ណាល័យសង្គហៈក្នុងវិស័យអប់រំ នាដើមខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។
បន្ទាប់ពីការចូលរួមប្រលងថ្នាក់ជាតិស្តីពីការរៀបចំពិព័រណ៍សៀវភៅរួច ក្រុមការងារយុវជនមកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារមានបំណងចង់ឲ្យក្រុមការងារក្រុមមជ្ឈមណ្ឌលឯកសារកោះថ្មជួយសម្របសម្រួល និងរៀបចំតាំងពិព័រណ៍សៀវភៅសាកល្បងនៅផ្ទះសហគមន៍ក្តុលលើ-សាលាគរុភណ្ឌស្ទៀងក្នុងរយៈពេលខ្លីមួយ។
ការរៀបចំពិព័រណ៍សៀវភៅក្រោមប្រធានបទ៖បណ្ណាល័យសង្គហៈក្នុងវិស័យអប់រំមានគោលបំណងដូចខាងក្រោម៖
១)បង្ហាញពីសកម្មភាពយុវជនរៀបចំពិព័រណ៍សៀវភៅ
២)លើកទឹកចិត្តឱ្យយុវជនចូលចិត្តអានសៀវភៅ
THE FUTURE OF CAMBODIA WITHOUT GENOCIDE.
THE COMMUNITY HEALING CENTER, KDOL LEU VILLAGE:
Koh Thma Documentation Center & Praying House of The S’tieng Ethnic Village.
Text by Chham Ra
Photos by Vy Sitha
October 27, 2026
Documentation Center of Cambodia Archives
https://photos.app.goo.gl/WFr4VoYjovgGvm51A