(English below)
នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ សិស្សានុសិស្សមកពីសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន កោះថ្ម ចំនួន២០នាក់ (ស្រី១៤នាក់)បានមកទស្សនកិច្ច និងរៀនសូត្រអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ គោលបំណងនៃការទស្សនកិច្ច និងរៀនសូត្រនេះ គឺដើម្បីស្វែងយល់ និងចងចាំអំប្រវត្តិសាស្ត្រដ៏ជូរចត់កាលពីអតីតកាល ការកសាងសន្តិភាព ការទប់ស្កាត់អំពើប្រល័យពូជសាសន៍ និងផ្តល់តម្លៃដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។
ជាកិច្ចចាប់ផ្ដើម កញ្ញា វី ស៊ីថា បានណែនាំខ្លួន និង ក្រុមការងារមជ្ឈមណ្ឌលឯកកោះថ្មដល់សិស្សានុសិស្ស។ បន្ទាប់មក កញ្ញា វី ស៊ីថា បានធ្វើបទបង្ហាញអំពីផ្ទាំងរូបភាពនៅក្នុងមជ្ឈមណ្ឌលឯកកោះថ្ម ជូនសិស្សានុសិស្ស ដោយចាប់ផ្ដើមដំបូងអំពីការបែងចែករូបភាពជា៥ផ្នែកមានដូចជា រូបថតបង្ហាញពីសំណល់ សង្គ្រាមទស្សវត្សរ៍ឆ្នាំ១៩៦០ដល់១៩៧០ នៅតំបន់កោះថ្ម ក្នុងឃុំជាំក្រវៀន, រូបថតបង្ហាញពីជីវិតក្នុងរបប ប៉ុល ពត, ផ្ទាំងគំនូរបង្ហាញពីដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧, រូបថតបង្ហាញពីការវិលត្រឡប់មកស្រុកភូមិវិញក្នុងឆ្នាំ១៩៧៩ បន្ទាប់ពីការដួលរលំរបប ប៉ុល ពត, រូបភាពបង្ហាញពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។
ជាកិច្ចបន្ទាប់ លោក ឈុំ រ៉ា ឱ្យសិស្សានុសិស្សធ្វើការពិភាក្សាក្រុមលើប្រធានបទ ចំនួន៤ គឺ ការចូលកាន់កាប់ទីក្រុងភ្នំពេញ, ការជម្លៀសប្រជាជនចេញពីទីក្រុងនិងទីប្រជុំជន, ការជម្លៀសដោយបង្ខំ និង ទួលពោធិ៍ជ្រៃ។
ការបែងចែកក្រុម៖
ក្រុមទី១៖ ពិភាក្សាលើប្រធានបទ« ការចូលកាន់កាប់ទីក្រុងភ្នំពេញ» មានសមាជិកចំនួន៥នាក់ រួមមានឈ្មោះភារ៉ុន ភារ៉ា, ផ្លិល វែង ,លាង មាស,រ៉េត ដាវ៉ាន់ និង មើង ម៉ាត់ណា ៖ យល់ឃើញថា ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បានបញ្ចប់រាល់ការជ្រៀតជ្រែកពីសំណាក់បរទេស ការទម្លាក់ គ្រាប់បែក និងការប្រឈម អាវុធដាក់គ្នានៃសង្គ្រាមស៊ីវិលរវាងខ្មែរនិងខ្មែរ ដែលអូសបន្លាយពេល៥ឆ្នាំនៅកម្ពុជា ប៉ុន្តែនៅថ្ងៃដដែលនេះ ទីក្រុងភ្នំពេញបានធ្លាក់ក្រោមការគ្រប់គ្រងរបស់កងកម្លាំងកុម្មុយនីស្តទាំងស្រុង។ កងកម្លាំងដែលពាក់ឯក សណ្ឋានពណ៌អាចម៍សេះ និងពណ៌ខ្មៅបានធ្វើដំណើរចូលទីក្រុងពីគ្រប់ទិសទី។ ប្រជាជនភាគច្រើនដែល រស់នៅក្នុងទីក្រុងភ្នំពេញបាននាំគ្នាឈរត្រៀបត្រាតាមដងផ្លូវ ហើយបានស្រែកអបអរសាទរនិងក្រវីទង់ ក្រណាត់ស។ ទោះបីជាយ៉ាងនេះក្ដីក៏មានមនុស្សជាច្រើននាក់ទៀត បានសំងំលាក់ខ្លួននៅក្នុងផ្ទះ ដោយព្រួយ បារម្ភថាខ្លួនអាចនឹងត្រូវចាប់ខ្លួនឬ បាញ់សម្លាប់។
ក្រុមទី២៖ ពិភាក្សាលើប្រធានបទ «ការជម្លៀសប្រជាជនចេញពីទីក្រុង និងទីប្រជុំជន» មានសមាជិក ចំនួន៥នាក់មានឈ្មោះ ធី ធារី, អ៊ាម សារុន, ក្រឹម រតនា, ថុល ដានី និង ហន់ លីហ៊ូវ ៖យល់ឃើញថា ប្រជាជននៅតាមទីក្រុងនិងទីប្រជុំជនភាគច្រើនជឿជាក់ថា ខ្លួននឹងរស់នៅប្រកបដោយ សុខសន្តិភាពក្រោម ការគ្រប់គ្រងរបស់មេដឹកនាំថ្មីរបស់ខ្លួន ហើយថាប្រជាជនគ្រប់រូបនឹងពួតដៃគ្នាធ្វើការ ដើម្បី បង្រួបង្រួមជាតិ។ ផ្ទុយទៅវិញពីរឬបីម៉ោងបន្ទាប់ពីកាន់កាប់បានទីក្រុងភ្នំពេញ កងទ័ពខ្មែរក្រហមបានចាប់ ផ្តើមបាញ់រះទៅលើ អាកាសជាសញ្ញាបង្ខំប្រជាជនឱ្យចាកចេញពីទីក្រុង។ខ្មែរក្រហមបានបង្ខំអ្នករស់នៅទីក្រុងភ្នំពេញប្រហែលពីរលាននាក់ ដែលក្នុងនោះរួមបញ្ចូល ទាំងអ្នកភៀសខ្លួនចូលទីក្រុងក្នុងអំឡុងពេលសង្គ្រាម ចំនួនជាងមួយ លាននាក់ផងឱ្យចាកចេញទៅកាន់ ទីជនបទ។ ត្រឹមតែរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ ប្រជាជនក្នុងទីក្រុង ភ្នំពេញ និងទីប្រជុំជនផ្សេងៗទៀត ត្រូវបានបណ្តេញចេញឱ្យទៅធ្វើការងារកសិកម្មនៅ តាមតំបន់ជនបទ។ មិនមានការលើកលែងណាមួយទេនៅក្នុងការជម្លៀសនេះ។ អ្នកជំងឺត្រូវបានបណ្ដេញចេញពីមន្ទីរពេទ្យ។ ជនភៀសខ្លួនរាប់ពាន់នាក់ ជាពិសេសកុមារ មនុស្សចាស់ជរា និងអ្នកជំងឺបានស្លាប់នៅតាមផ្លូវ។ ស្ត្រីមាន ផ្ទៃពោះជាច្រើនបានស្លាប់នៅពេលសម្រាលកូន ដោយសារតែគ្មានថ្នាំសង្កូវឬសេវាសុខាភិបាល។ ក្មេងៗបាន វង្វេងបាត់ពីឳពុកម្ដាយ។ ប្រជាជនភាគច្រើនមិនដឹងថា តើមានអ្វីកំពុងតែកើតឡើងនោះទេ។ ប្រជាជន ភាគច្រើនដែលបានចាកចេញពីទីក្រុង ត្រូវបានបញ្ជូនទៅកាន់ភូមិស្រុកនៅខាងក្រៅទីក្រុង ជាទី តាំងដែលអ្នកទាំងនោះត្រូវ រស់នៅនិងធ្វើការអស់ជាច្រើនខែ។ ក្នុងករណីជាច្រើន ប្រជាជនទាំងនោះបាន ផ្លាស់ទីទៅកាន់ទីតាំងផ្សេងដែលសាច់ញាតិឬអ្នកមានទំនាក់ទំនង ជាមួយខ្លួនរស់នៅ។ បន្ទាប់ពីប៉ុន្មានខែ ក្រោយមក ខ្មែរក្រហមបានផ្លាស់ប្រជាជនដោយបង្ខំ ជាទូទៅតាមរយៈរថយន្តនិងរថភ្លើងទៅកាន់ សហករណ៍ ដែលត្រូវបានបង្កើតឡើងនៅពាសពេញផ្ទៃប្រទេស។
ក្រុមទី៣៖ ពិភាក្សាលើប្រធានបទ «ការជម្លៀសដោយបង្ខំ» មានសមាជិកចំនួន៥នាក់មានឈ្មោះ វិច្ឆិកា អេនី, ភន ពេជ្រ, ពេជ្រ មានបញ្ញាកា, លាប សុផា និង រី ស្រីរ៉ែន៖ យល់ឃើញថា« ជារួម របបខ្មែរក្រហមបង្កើតឱ្យមានការផ្លាស់ទីប្រជាជនក្នុងដំណាក់កាលទូទៅបី រួមមាន៖
១) ការផ្លាស់ទីប្រជាជនចេញពីទីក្រុងនានា ដូចជាទីក្រុងភ្នំពេញ ក្រុងបាត់ដំបង ក្រុងសៀមរាប និងក្រុង ពីរ-បីផ្សេងទៀត ចាប់តាំងពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ (រួមបញ្ចូលទាំងការផ្លាស់ទីតាមរយៈរថភ្លើងដែល កើតមានឡើងនៅរយៈពេល៦ខែក្រោយមកទៀត)
២) ការផ្លាស់ទីប្រជាជននៅតាមទីជនបទ ក្នុងភូមិភាគកណ្តាល ភូមិភាគនិរតី ភូមិភាគបស្ចិម ភូមិភាគបូព៌ា ចាប់តាំងពីចុងឆ្នាំ១៩៧៥ ទៅកាន់ផ្នែកដទៃទៀតនៃប្រទេសកម្ពុជា
៣) ការផ្លាស់ទីប្រជាជនចេញពីភូមិភាគបូព៌ានៅក្នុងឆ្នាំ១៩៧៧។
ក្រុមទី៤៖ ពិភាក្សាលើប្រធានបទ« ទួលពោធិ៍ជ្រៃ » មានសមាជិកចំនួន៥នាក់មានឈ្មោះ ខ្វង់ សុភី, ជា ដេវិត, អ៊ាម ថាវីន, អឿន ស្រីឡៃ និង ធន់សុភាត ៖យល់ឃើញថា« នៅឆ្នាំ១៩៧៥ ទីវាលនេះត្រូវបានគេស្គាល់ ថាជាទីតាំងសម្លាប់យ៉ាងអសោច លើទាហាន លន់ នល់ និងប្រជាជនស៊ីវិលរាប់ពាន់នាក់។ ទីនេះជាទីតាំង នៃការសម្លាប់រង្គាលដ៏សោកសង្រេងមួយនៅក្នុងអំឡុង ពេលនៃការជម្លៀសដោយបង្ខំទ្រង់ទ្រាយធំលើកដំបូង បំផុតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នៅពេលដែលខ្មែរក្រហមបានបណ្តេញប្រជាជនចេញពីទីក្រុងនិង បាន“ចាត់ថ្នាក់” អតីតមន្ត្រី និងអ្នកគាំទ្ររបប លន់ នល់។
ចំណាប់អារម្មណ៍ ៖
ក្រុមទី១៖ ខ្ញុំមានចំណាប់អារម្មណ៍សប្បាយចិត្តនៅពេលបានសិក្សាអំពើប្រវត្តិសាស្រ្ដ។ ជាពិសេសខ្ញុំ មានចំណាប់អារម្មណ៍សប្បាយចិត្តនៅពេលបានសិក្សាអំពីប្រវត្តិសាស្រ្ដ។ ជាពិសេស នៅពេលខ្ញុំបានសិក្សាអំពី ប្រវត្តិសាស្ត្រខ្មែរ ព្រោះវាបានធ្វើឱ្យខ្ញុំស្គាល់ពីឫសគល់ដ៏រឹងមាំ និងវប្បធម៌ដ៏រុងរឿងរបស់ដូនតា ដែលបង្កើតឱ្យ មានស្មារតីស្រឡាញ់ជាតិនិងចង់ចូលរួមថែរក្សាការពារមរតកទាំងនោះ។
ក្រុមទី២៖ ខ្ញុំចាប់ទៅលើប្រជាជនធ្វើស្រែចម្ការ។ ពេលឃើញរូបភាពនេះ ខ្ញុំមានអារម្មណ៍ថាអាណិត ដល់លោកតា លោកយាយដែលបានឆ្លងកាត់ក្នុងរបបខ្មែរក្រហម។ ពេលឃើញឆ្អឹងខ្មោចមានអារម្មណ៍ថាសោក សៅណាស់។
ក្រុមទី៣៖ ខ្ញុំមានអារម្មណ៍សប្បាយចិត្តនៅពេលបានចូលទស្សនាពិព័រណ៍ និងបានសិក្សារអំពីប្រវត្តិ សាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)។ ជាពិសេស ខ្ញុំបានធ្វើការពិភាក្សាលើប្រធានបទការ ជម្លៀសប្រជាជនដោយបង្ខំ។
ក្រុមទី៤៖ ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្ត នៅពេលបានដឹងអំពីប្រវត្តិសាស្រ្តបានច្រើនជាងមុន។ លើសពីនេះខ្ញុំបានដឹងអំពីប្រវត្តិទួលពោធិ៍ជ្រៃ។
ការអង្កេត៖
• សិស្សានុសិស្សមានភាពក្លាហានច្រើន
• សិស្សានុសិស្សខិតខំពិភាក្សា និងស្វែងរកចំណុចសំខាន់ ដើម្បីធ្វើបទបង្ហាញដល់ក្រុមដទៃ
• សិស្សានុសិស្សមានការចាប់អារម្មណ៍ទៅលើការធ្វើបទបង្ហាញរបស់ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម។
បញ្ហាប្រឈម៖
• សិស្សមួយចំនួនតូចមិនសូវហ៊ាននិយាយបង្ហាញដល់ក្រុមដទៃ
On the morning of July 2, 2026, 20 Students (14 girls) from Bun Rany Hun Sen Primary School, Koh Thma visited and learned the history of Democratic Kampuchea (1975-1979). The purpose of visiting is to understand and remember the bitter history, building peace preventing genocide, and give value to survivors of the Khmer Rouge regime.
At the beginning, Ms. Vy Sitha introduced herself and the Koh Thma Documentation Center team to the students. Then, Ms. Vy Sitha presented the posters at the Koh Thma Documentation Center to the students, starting with the group of the pictures into five sections: photos showing the remnants of the 1960s-1970s war in the Koh Thma and Choam Kravien commune, photos showing life during the Pol Pot regime, paintings showing the path to overthrowing the Pol Pot genocidal regime on June 20, 1977, photos showing the return to the village in 1979 after the fall of the Pol Pot regime, and pictures showing the crimes of genocide.
Next, Mr. Chhum Ra asked the students to do group discussions on four topics: the occupation of Phnom Penh, the evacuation of people from cities and towns, the forced evacuation, and Toul Por Chrey.
Group Division:
Group 1: Discussing the topic of “The Capture of Phnom Penh” with 5 members: Phearon Pheara, Phlel Veng, Leang Meas, Ret Davan and Meung Mattna: It is understood that April 17, 1975, ended all foreign interference, bombing and armed confrontations in the civil war between Cambodians and Khmer people that lasted for 5 years in Cambodia, but on the same day, Phnom Penh fell completely under the control of communist forces. Forces wearing mustard-colored and black uniforms entered the city from all directions. Most of the people living in Phnom Penh lined the streets, cheering and waving white flags. However, many others hid in their homes, fearing that they might be arrested or shot.
Group 2: Discussing the topic of “Evacuation of people from cities and towns” with 5 members: Thy Theary, Eam Sarun, Kreum Ratana, Thol Dany and Horn Lihuv: It was understood that most people in cities and towns believed that they would live in peace under their new leaders and that all people would work together to unify the nation. On the contrary, two or three hours after taking over Phnom Penh, the Khmer Rouge troops began firing into the air as a signal to force people to leave the city. The Khmer Rouge forced about two million people living in Phnom Penh, including more than one million refugees who had fled to the city during the war, to leave for the countryside. In just one week, people in Phnom Penh and other towns were expelled to work in agriculture in the countryside. There were no exceptions in this evacuation. Patients were expelled from hospitals. Thousands of refugees, especially children, the elderly and the sick, died on the streets. Many pregnant women died in childbirth because there was no medicine or health services. Children were lost from their parents. Most people did not know what was happening. Most of the people who left the city were sent to villages outside the city, where they had to live and work for months. In many cases, they moved to other locations where relatives or people they knew lived. After a few months, the Khmer Rouge forcibly relocated the population, usually by truck and train, to cooperatives that had been established throughout the country.
Group 3: Discussing the topic of “Forced Evacuation” with 5 members: Vichaka Eny, Phorn Pich, Pich Meanpanhaka, Leap Sopha, and Ri SreyRen: It is understood that “Overall, the Khmer Rouge regime created population displacement in three general phases, including:
1) The displacement of people from cities such as Phnom Penh, Battambang, Siem Reap, and a few other cities since April 17, 1975 (including the movement by train that occurred six months later)
2) The displacement of people from rural areas in the central, southwestern, western, and eastern regions since late 1975 to other parts of Cambodia
3) The displacement of people from the eastern region in 1977.
Group 4: Discussing the topic of “Toul Por Chrey” with 5 members: Khvong Sophy, Chea Devid, Eam Thavin, Oeun SreyLai and Thun Sopheat: It is understood that “in 1975, this field was known as the site of the infamous killing of thousands of Lon Nol soldiers and civilians. This was the site of a horrific massacre during the first large-scale forced evacuation of the Democratic Kampuchea regime, when the Khmer Rouge expelled people from the city and “classified” former officials and supporters of the Lon Nol regime.
Interests:
Group 1: I am interested and happy when studying history. I am especially interested and happy when studying history. Especially when I studied Khmer history because it made me know the strong roots and glorious culture of my ancestors, which created a sense of patriotism and a desire to help protect and preserve those heritages.
Group 2: I am attracted to the people who work in the fields. When I see this picture, I feel sorry for the grandparents who went through the Khmer Rouge regime. When I see the bones of the dead, I feel very sad.
Group 3: I feel happy when I visit the exhibition and learn about the history of Democratic Kampuchea (1975-1979). In particular, I discussed the topic of forced displacement.
Group 4: I feel happy when I know more about history. In addition, I learned about the history of Toul Por Chrey.
Observations:
• Majority of students are very brave
• Students work hard to discuss and find important points to present to other groups
• Students are interested in the presentation of the Koh Thma Documentation Center team.
Challenges:
• A small number of students are not brave enough to speak up to other groups.
Koh Thma Documentation Center
Text by Vy Sitha and Vorn Bopha
Photos by Chham Ra, Vor Bopha and Vy Sitha
July 2, 2026
Documentation Center of Cambodia Archives
https://photos.app.goo.gl/gx1VeyrvDNeoxBX37