The Thai Release of Cambodian Soldiers: Three Considerations for Cambodia
There are three considerations that should accompany this welcome news of the release of the Cambodian detainees.
First, this is an important step forward for advancing peace between the two countries, but we should be careful in not heaping praise on the Thai government for fulfilling an obligation that was long overdue.
Second, we should also be cautious in not assuming the current ceasefire can transition to actual peace. The current Thai government seems unwilling or incapable of exercising the leadership that is needed to achieve peace and so Cambodia will likely need to wait until the next Thai government is in power after the February elections.
Finally, we should not forget that the circumstances that surround this conflict clearly reflect an illegal aggression against Cambodia and there will need to be a fair accounting of the damages incurred by this conflict.
— YOUK CHHANG
Director, Documentation Center of Cambodia
Photo: 18 Cambodian soldiers illegally detained in Thailand for 155 days come home to a hero’s welcome. Holding a jasmine bouquet is Her Royal Highness Samdech Reach Botrei Norodom Arunrasmy Preah Anoch.
(Cambodia Social Media). December 31, 2025.
https://www.phnompenhpost.com/opinion/the-thai-release-of-cambodian-soldiers-three-considerations
ការដោះលែងវីរកងទ័ពកម្ពុជាដោយភាគីថៃ៖ ចំណុចពិចារណាសំខាន់ៗបីសម្រាប់កម្ពុជា
ចំណុចពិចារណាសំខាន់ៗបីដែលគួរតែអមជាមួយនឹងដំណឹងដ៏រីករាយនៃការដោះលែងវីរកងទ័ពកម្ពុជាដែលបានឃុំខ្លួនដោយភាគីថៃ។
ទីមួយ៖ នេះគឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយក្នុងការលើកកម្ពស់សន្តិភាពរវាងប្រទេសទាំងពីរ ប៉ុន្តែយើងគួរតែមានការប្រុងប្រយ័ត្ន ដោយមិនត្រូវផ្តល់ការកោតសរសើរខ្លាំងហួសហេតុពេកទៅលើរដ្ឋាភិបាលថៃ ចំពោះការបំពេញកាតព្វកិច្ចដែលពួកគេបានបង្អែបង្អង់អស់រយៈពេលយ៉ាងយូរនោះឡើយ។
ទីពីរ៖ យើងក៏គួរមានការប្រុងប្រយ័ត្ន ដោយមិនត្រូវសន្មតថា បទឈប់បាញ់នាពេលបច្ចុប្បន្ន អាចប្រែក្លាយទៅជាសន្តិភាពពិតប្រាកដបានភ្លាមៗនោះទេ។ រដ្ឋាភិបាលថៃបច្ចុប្បន្ន ហាក់ដូចជាគ្មានឆន្ទៈ ឬគ្មានសមត្ថភាពក្នុងការប្រើប្រាស់ភាពជាអ្នកដឹកនាំដែលចាំបាច់ដើម្បីសម្រេចបាននូវសន្តិភាពឡើយ ដូច្នេះកម្ពុជាប្រហែលជាត្រូវរង់ចាំរហូតដល់រដ្ឋាភិបាលថៃអាណត្តិក្រោយឡើងកាន់អំណាច បន្ទាប់ពីការបោះឆ្នោតខែកុម្ភៈខាងមុខ។
ជាចុងក្រោយ៖ យើងមិនគួរភ្លេចឡើយថា កាលៈទេសៈដែលនៅជុំវិញជម្លោះនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការឈ្លានពានដោយខុសច្បាប់មកលើកម្ពុជា ហើយវាចាំបាច់ត្រូវតែមានការគិតគូរទូទាត់សំណងឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ចំពោះរាល់ការខូចខាតទាំងឡាយដែលបង្កឡើងដោយជម្លោះនេះ។
ឆាំង យុ
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា