មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម
រូបថតដោយ៖ ក្រុមការងារនៃមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម
របាការណ៍ដោយ៖ ផាត ពន្លក
នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម បានទទួលស្វាគមន៍សិស្សចំនួន២រូប ដែលមកពីវិទ្យាល័យ ហ៊ុន សែន ស្រុកឈូកខេត្តកំពត។ សិស្សទាំង២រូបនោះ ទី១ឈ្មោះ យ៉ន់ សុវណ្ណរិទ្ធ ភេទប្រុស អាយុ ១៧ឆ្នាំ និងទី២ឈ្មោះ ឈ្មោះ សាវុធ សុវណ្ណារិទ្ធ ភេទប្រុស អាយុ ១៧ឆ្នាំ បានចូលមកក្នុងមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម ដើម្បីអានសៀវភៅសិក្សាស្វែងយល់អំពីព្រឹត្តិការណ៍នៃប្រវត្តិសាស្ត្រកម្ពុជា ការលើស្ទួយថែទាំសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងសកម្មភាពការងាររបស់មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម។
ក្នុងអំឡុងពេលទស្សនកិច្ច សិស្សទាំងពីររូបបានទទួលការណែនាំអំពីសកម្មភាពការងារជាចំបងរបស់មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម ការជម្រុញលើកកម្ពស់និងការថែរក្សាការចងចាំនិងការអប់រំ ប្រវត្តិសាស្ត្រ ព្រមទាំងការគាំទ្រនិងលើស្ទួយសុខភាពសហគមន៍។ ក្នុងពេលនោះដែរ ប្អូនៗទាំងពីររូប បានសិក្សាស្វែងយល់អំពីការថែទាំសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្តរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ព្រមទាំងបានអានសៀវភៅស្តីពីប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥–១៩៧៩) ដែលក្នុងនោះបណ្ណាល័យមជ្ឈមណ្ឌលបាក់នឹមបានរក្សាទុកសៀវភៅនិងឯកសារប្រមាណជិត ៣០០ក្បាល បោះពុម្ពផ្សព្វផ្សាយដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។ ម្យ៉ាងទៀត សិស្សទាំងពីរក៏ទទួលបានការផ្តល់ចំណេះដឹងបន្ថែម តាមរយ:ការទស្សនានូវខ្សែភាពយន្តឯកសារខ្នាតខ្លីស្តីពីប្រវត្តិសាស្រ្តនៃរបបខ្មែរក្រហមទៀតផង។
ក្រោយបានអានសៀវភៅនិងទស្សនានូវខ្សែភាពយន្តឯកសារស្តីពីប្រវត្តិសាស្រ្តកម្ពុជា ប្អូនៗទាំងពីររូប បានផ្តល់នូវចំណាប់អារម្មណ៍ ដូចខាងក្រោម៖
១) យ៉ន់ សុវណ្ណរិទ្ធ បានទទួលអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង និងទទួលបានចំណេះដឹងបន្ថែមតាមរយ:សៀវភៅប្រវត្តិសាស្ត្រនិងភាពយន្តឯកសារទាក់ទិននឹងរបបខ្មែរក្រហម(១៩៧៥-១៩៧៩)។
២) សាវុធ សុវណ្ណារិទ្ធ ទទួលបានចំណេះដឹងថ្មីៗបន្ថែមតាមរយ:ការអានសៀវភៅប្រវត្តិសាស្ត្រកម្ពុជា និងបានស្តាប់ការពន្យល់ណែនាំរបស់បុគ្គលិកមជ្ឈមណ្ឌលស្តីពីប្រវត្តិសាស្ត្រកម្ពុជា និងការជម្រុញលើកទឹកចិត្តឱ្យបន្តការសិក្សាស្រាវជ្រាវ និងការអានសៀវភៅបន្ថែមទៀត។
ជាចុងក្រោយ សិស្សទាំងពីរនាក់បានថតរូបទុកជាអនុស្សាវរីយ៍រួមគ្នា ទទួលបានអាវម្នាក់មួយសម្រាប់ជាអំណោយអនុស្សាវរីយ៍ និងបានទទួលទានអាហារថ្ងៃត្រង់ក្នុងបរិយាកាសរីករាយនិងស្និទ្ធស្នាល ជាមួយក្រុមការងារមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹមផងដែរ៕
______________________
(English Translation)
Visit of the Students from Hun Sen High School in Chhouk District, Kampot Province.
Report by Phat Punlork
Photo by Phat Punlork’s Team
On the morning of Thursday, August 6, 2026, Bak Nim Community Healing Center welcomed two students from Hun Sen High School in Chhouk District, Kampot Province. The two students are first, Yon Sovannarith, male, 17 years old, and second, Savuth Sovannarith, male, 17 years old who came in visiting Bak Nim Community Healing Center to read books to learn furthermore about Cambodian history, the promotion of healthcare for Khmer Rouge’s survivors, and ongoing work activities of Bak Nim Community Healing Center as well.
During the visit, the students received an orientation on the main work activities at Bak Nim Community Healing Center, the promotion and preservation of the memory and history education, as well as community health support and enhancement. At the same time, the students also learned about physical and mental health care of Khmer Rouge survivors and read books relating to history of the Democratic Kampuchea’s regime (1975–1979) which are preserved in Bak Nim Center nearly 300 books and documents published by Documentation Center of Cambodia. In addition, the students experienced further knowledge by watching short documentary film over the History of the Khmer Rouge Regime.
After reading the book and watching the documentary film, they shared their impressions as below:
Yon Sovannarith felt very happy and gained additional knowledge through the history books and documentary films related to the Khmer Rouge regime (1975–1979).
Savuth Sovannarith also gained new additional knowledge through reading Cambodian history books and listening to explanations from the Center staff members regarding Cambodian history, as well as encouragement to continue research and further reading.
Finally, both students took a souvenir photograph together, received a shirt each as a keepsake gift, and enjoyed lunch in a joyful and warm atmosphere with the team work at tBak Nim Community Healing Center.
August 6, 2026
Report and Photo by Phat Punlork’s Team
Documentation Center of Cambodia Archives
https://photos.app.goo.gl/gcsaCeP1UWZnSeWLA