មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់ (ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត)
ថ្ងៃទី៥ ខែមិនា ឆ្នាំ២០២៦
របាយការណ៍ដោយ៖ ផាត ពន្លក
ព្រឹកថ្ងៃទី៥ ខែមិនា ឆ្នាំ២០២៦ ក្រុមការងារនៃមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម បានទទួលស្វាគមន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន២រូប ដែលបានអញ្ជើញមកទស្សនកិច្ចនិងស្វែងអំពីប្រវត្តិសាស្ត្រកម្ពុជា ដែលរូបគាត់ធ្លាប់បានឆ្លងកាត់កាលពីអំឡុងនៃសម័យខ្មែរក្រហម(១៩៧៥-១៩៧៩) និងបានស្វែងយល់បន្ថែមអំពីប្រភពនៃជំងឺប្រចាំកាយនិងព្រមទាំងការថែទាំសុខភាពរស់នៅប្រចាំថ្ងៃ តាមរយ:កូនសៀវភៅព័ត៌មានស្តីពីការថែទាំសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលបានបោះពុម្ពផ្សព្វផ្សាយក្នុងឆ្នាំ២០២២ ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។
អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំងពីររូប មានឈ្មោះដូចខាងក្រោម៖
១) លោកតា ណុប ចាំ ភេទប្រុស អាយុ ៦៥ឆ្នាំ កើតក្នុងឆ្នាំ ១៩៦១ ទីកន្លែងកំណើតស្ថិតនៅឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្ន លោកតារស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ២) លោកយាយ ង៉ែត រ៉េន អាយុ ៨៣ឆ្នាំ ទីកន្លែងកំណើតស្ថិតនៅឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្ន លោកយាយរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។
លោកតា ណុប ចាំ និង លោកយាយ ង៉ែត រ៉េន បានចែករំលែកបទពិសោធន៍ជីវិតរបស់ខ្លួនដែលធ្លាប់បានឆ្លងកាត់ជាច្រើនសម័យកាលជូនចំពោះក្រុមការងារមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម។ ការចូលរួមទស្សនានៅមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹមនាពេលនេះ គឺក្នុងគោលបំណងដើម្បីស្វែងយល់បន្ថែមអំពីស្ថានភាពសុខភាពផ្ទាល់ខ្លួន ដែលអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបានកំពុងជួបប្រទះក្នុងពេលបច្ចុប្បន្ន ហើយទន្ទឹមគ្នាក្នុងពេលនេះដែរ គាត់ទាំងពីរក៏ទទួលបាននូវការជួយពន្យល់បន្ថែមតាមរយៈការអានសៀវភៅសុខភាពទាក់ទងនឹងជំងឺប្រចាំកាយ ការពិភាក្សាអំពីការថែរក្សាសុខភាពរផ្លូវកាយនិងផ្លូវចិត្តជាមួយក្រុមការងារនៃមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម។
បន្ទាប់មក ក្រុមការងារបានចាក់បញ្ចាំងវីដេអូឯកសារខ្លីទាក់ទិនប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហម ជូនគាត់ទស្សនាតាមប្រព័ន្ធកុំព្យូទ័រផ្សព្វផ្សាយរបស់មជ្ឈមណ្ឌលទៀតផង។ បន្ទាប់ពីបានទស្សនាវីដេអូឯកសារ លោកយាយលោកតាទាំងពីរ បានបង្ហាញការចាប់អារម្មណ៍ចំពោះរឿងរ៉ាវប្រវត្តិសាស្ត្រកម្ពុជា ព្រមទាំងបានចែករំលែកបទពិសោធន៍និងប្រវត្តិរឿងរ៉ាវរបស់ខ្លួនក្នុងអតីតកាល សម្រាប់ជាមេរៀនជីវិតទៅកាន់ក្រុមការងារដែលជាមនុស្សជំនាន់ក្រោយ។
ជាចុងក្រោយ គាត់ទាំងពីរបានថ្លែងអំណរគុណចំពោះក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានផ្តល់ការយកចិត្តទុកដាក់ និងជួយពន្យល់ព្រមទាំងបានចែករំលែកចំណេះដឹងអំពីការថែរក្សាសុខភាពរផ្លូវកាយនិងផ្លូវចិត្ត ដល់រូបគាត់ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម៕
Bak Nim Community Healing Center
(Bak Nim Village, Chres Commune, Chum Kiri District, Kampot Province)
March 5, 2026
Reported by Phat Punlork
On March 5, 2026, in the morning, the team working at the Bak Nim Community Healing Center welcomed two former Khmer Rouge’s survivors who visited and learnt furthermore about Cambodian history, which of they lived and experienced during the Khmer Rouge’s period, between 1975 and 1979; moreover, they also learnt more about the current causes of the chronic illnesses and healthcare through an the booklet on health care for the Khmer Rouge survivors published by the Documentation Center of Cambodia (DC-Cam) in 2022.
The survivors’ names are below:
1. Nop Cham, male, 65 years old, born in 1961 at Mean Chey commune, Chhouk district, Kampot province. He currently lives in Bak Nim village, Chres commune, Chum Kiri district, Kampot Province.
2. Nget Ren, female, 83 years old, born in Mean Chey commune, Chhouk district, Kampot province. She currently lives in Bak Nim village, Chres commune, Chum Kiri district, Kampot province.
At that time, Nop Cham and Nget Ren shared their life experiences of surviving through various historical eras with Bak Nim Community Healing Center’s team. Their visit to the Center today was aimed at understanding more about their personal health conditions, which many Khmer Rouge survivors are currently affected, also they received additional guidance by reading health materials related to chronic diseases and discussing physical and mental healthcare with the Center’s team.
Afterwards, the team screened a short documentary film relating to the history of the Khmer Rouge regime for them to watch via the Center’s computer. Following this film, they impressively expressed their interest in Cambodia’s historical events and shared their own past stories and experiences to serve as life lessons with team for the next generations.
Finally, they expressed their great gratitude to Bak Nim Community Healing Center’s team for warmly welcoming and explanation to sharing important knowledge regarding physical and mental health cares with them who are former survivors of the Khmer Rouge’s regime.