Home / Post

Bak Nim Community Healing Center: Access to Health, Social Services & Education. A Village Library

Bak Nim Community Healing Center: Acess to Health, Social Services & Education.
A Village Library

ថ្មីៗនេះ មជ្ឈមណ្ឌលឯកសារកម្ពុជា(DC-Cam) ប្រចាំរាជធានីភ្នំពេញ បានបំពាក់ម៉ាស៊ីនកុំព្យូទ័រមួយគ្រឿង(Computer Desktop) នៅក្នុងបណ្ណាល័យប្រវត្តិសាស្ត្រតូចមួយនៃមជ្ឈមណ្ឌលសហគមន៍សះស្បើយបាក់នឹម ដែលមានទីតាំងនៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។

បច្ចុប្បន្ននៅក្នុងបណ្ណាល័យមជ្ឈមណ្ឌលសហគមន៍សះស្បើយបាក់នឹម បានរក្សាទុកសៀវភៅមានចំនួនប្រមាណជិត៣០០ក្បាល ដែលស្តីពីសៀវភៅប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យក្នុងចន្លោះឆ្នាំ១៩៧៥-១៩៧៩ សៀវភៅទស្សនាវដ្តីស្វែងរកការពិតបោះពុម្ពផ្សាយដោយមជ្ឈមណ្ឌលឯកសារកម្ពុជា និងសៀវភៅប្រវត្តិសាស្ត្រកម្ពុជាមួយចំនួនទៀត ហើយមានរួមទាំងខ្សែភាពយន្តខ្នាតខ្លីដទៃទៀត ដែលពិពណ៌នាអំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យក្នុងចន្លោះឆ្នាំ១៩៧៥-១៩៧៩ និងព្រឹត្តិការណ៍នៃប្រវត្តិសាស្ត្រកម្ពុជា នៅមុននិងក្រោយរបបកម្ពុជាប្រជាធិបតេយ្យផងដែរ។

គោលបំណងជាចំបងក្នុងការបង្កើត បណ្ណាល័យនៃមជ្ឈមណ្ឌលសហគមន៍សះស្បើយបាក់នឹមនេះ គឺបានផ្តោតលើការរៀបចំនិងដាក់បម្រើជូនដល់សាធារណជនក្នុងសហគមន៍ អ្នករស់រានមានជីវិតពីអំពើប្រល័យពូជសាសន៍ និងកូនចៅរបស់អ្នករស់រានមានជីវិតក្នុងសហគមន៍ ដើម្បីប្រមែប្រមូលនិងចងក្រងរក្សាទុកការចងចាំចំពោះភាពរអត់ធ្មត់តស៊ូដើម្បីរស់ក្នុងសម័យសង្គ្រាមនិងក្នុងគ្រាមួយដ៏លំបាកវេទនា និងផលប៉ះពាល់សុខភាពដ៏ធ្ងន់ធ្ងរនៃអំពើប្រល័យពូជសាសន៍នៅកម្ពុជា ហើយព្រមទាំងការចែករំលែករឿងរ៉ាវការពិតនិងបទពិសោធន៍នៃជីតិតរបស់គាត់ ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យ (ចន្លោះឆ្នាំ ១៩៧៥-១៩៧៩) សម្រាប់មនុស្សជំនាន់ក្រោយ។

June 21, 2025
Photo by Ros Sampeou
Documentation Center of Cambodia Archives

Full repot