Home / Post

Documentation Center of Cambodia: Empowering Women and Youth through Historical Awareness, Cultural and Economic Opportunities. November 21, 2026

The Cambodian Muslim Women Development Association organized a forum titled “Empowering Women and Girls through Education and Leadership” at the Phnom Penh Hotel on November 21, 2026. The event was held under the auspices of H.E. Sann Saron, Under Secretary of State at the Ministry of Commerce, representing H.E. Cham Nimul, Minister of Commerce.​​ Other guests of honor included H.E. Man Navy, Member of the Senate and H.E. Man Chenda, Secretary of State, Ministry of Women Affairs.

More than 100 women and girls from two Islamic International schools, along with women serving in local authorities in Phnom Penh and women entrepreneurs, attended the forum. Speakers included Dr. Abbas Panakhal, Professor, Department of Theology and History Honorary Fellow, Edward Cadbury Centre; Dr. Ima Abdulrahim, Founder and CEO of the Caravanseri Collective; So Farina, Principal Deputy Director of Queen Mother Library and Documentation Center of Cambodia; and Matt Maiyorm, Aircraft Maintenance Engineer. H.E. Dr. Sles Alfin, Under Secretary of State, Ministry of Information, and Dr. Tam Sakirin, Dean of the Faculty of Science and Technology, Puthisastra University, moderated the four panelists and topics.

1) Women Leadership and New Media Experience
2) Sharing Experience for being Aircraft Maintenance Engineer
3) Empowering Women and Youth through Historical Awareness, Cultural and Economic Opportunities
4) Historian Caring for Every Nationality

សមាគមអភិវឌ្ឍន៍ស្ត្រីមូស្លីមកម្ពុជា បានរៀបចំវេទិកាមួយក្រោមប្រធានបទ «ការផ្តល់អំណាចដល់ស្ត្រី និងក្មេងស្រី តាមរយៈការអប់រំ និងភាពជាអ្នកដឹកនាំ» នៅសណ្ឋាគារភ្នំពេញ (Phnom Penh Hotel) កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៦។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម សាន់ សារ៉ន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

វេទិការនេះទទួលបានការអញ្ជើញចូលរួមពីស្ត្រី និងនារីជាង ១០០ នាក់ ដែលមកពីសាលាអ៊ីស្លាមអន្តរជាតិចំនួន២ ព្រមទាំងស្ត្រីដែលកំពុងបម្រើការងារក្នុងអាជ្ញាធរមូលដ្ឋាននៅរាជធានីភ្នំពេញ និងសហគ្រិនស្រ្តីមូស្លីម។ វាគ្មិនដែលបានចូលរួមចែករំលែករួមមាន៖ លោកបណ្ឌិត Abbas Panakhal សាស្ត្រាចារ្យផ្នែកទេវវិទ្យា និងប្រវត្តិសាស្ត្រ ព្រមទាំងជាសមាជិកកិត្តិយសនៅមជ្ឈមណ្ឌល Edward Cadbury Centre; លោកស្រីបណ្ឌិត Ima Abdulrahim ស្ថាបនិក និងជានាយកប្រតិបត្តិនៃអង្គការ Caravanseri Collective; លោកស្រី សូ ហ្វារីណា (So Farina) នាយិការងព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា; និងកញ្ញា ម៉ាត់ ម៉ៃយ៉ម (Matt Maiyorm) វិស្វករថែទាំយន្តហោះ។ ឯកឧត្តមបណ្ឌិត ស្លេះ អាល់ហ្វីន (Sles Alfin) រដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោកបណ្ឌិត តាំ សាគីរីន (Tam Sakirin) ព្រឹទ្ធបុរសមហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានដើរតួនាទីជាអ្នកសម្របសម្រួលកិច្ចពិភាក្សាសម្រាប់វាគ្មិនទាំង៤រូប។

១) ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងបទពិសោធន៍លើប្រព័ន្ធផ្សព្វផ្សាយថ្មី
២) ការចែករំលែកបទពិសោធន៍ក្នុងនាមជាវិស្វករថែទាំយន្តហោះ
៣) ការពង្រឹងសិទ្ធិអំណាចដល់ស្ត្រី និងយុវជន តាមរយៈការយល់ដឹងអំពីប្រវត្តិសាស្ត្រ វប្បធម៌ និងឱកាសសេដ្ឋកិច្ច
៤) អ្នកប្រវត្តិសាស្ត្រដែលយកចិត្តទុកដាក់ចំពោះគ្រប់សញ្ជាតិ

Photo by Sa Fy, Researcher
Text by So Farina, Principal Deputy Director
November 21, 2026
Documentation Center of Cambodia Archives

https://photos.app.goo.gl/sLXmrxxEb7VC48FC6