វត្តសិរីសន្ធាយ (ដែលពលរដ្ឋនិយមហៅខ្លីថា «វត្តធាយ») គឺជាវត្តពុទ្ធសាសនាមួយស្ថិតនៅភូមិធាយ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។ រហូតមកដល់បច្ចុប្បន្ន ពុំទាន់មានឯកសារប្រវត្តិសាស្ត្រផ្លូវការ ឬកំណត់ត្រាជាលាយលក្ខណ៍អក្សរលម្អិតអំពីប្រវត្តិដើមច្បាស់លាស់របស់វត្ត ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅលើអ៊ីនធឺណិតនៅឡើយទេ។ យោងតាមអក្សរចារឹកនៅពីលើក្លោងទ្វារចូលអគារបុរាណមួយ វត្តសិរីសន្ធាយត្រូវបានកសាងឡើងនៅឆ្នាំ ១៩៥០ ពោលគឺបីឆ្នាំមុនពេលកម្ពុជាទទួលបានឯករាជ្យពីអាណានិគមបារាំង។
ក្រៅពីថ្ងៃបុណ្យសាសនាធំៗ និងថ្ងៃសីល បរិវេណវត្តមានបរិយាកាសស្ងប់ស្ងាត់ និងពោរពេញដោយសម្រស់ធម្មជាតិស្រស់ត្រកាល។ អ្នកលក់ដូរតូចតាចនៅក្បែរវត្តបានឱ្យដឹងថា មានតែអាចារ្យវត្តវ័យចំណាស់បំផុតម្នាក់គត់ដែលដឹងច្បាស់ពីប្រវត្តិកសាងវត្ត ប៉ុន្តែលោកបានធ្វើដំណើរមកភ្នំពេញបាត់ទៅហើយ មួយថ្ងៃមុនពេលខ្ញុំទៅដល់។
ព័ទ្ធជុំវិញរបងវត្ត សុទ្ធសឹងជាវាលស្រែ និងដើមត្នោតដុះរាយប៉ាយប្រៀបដូចជារបងធម្មជាតិមួយជាន់ទៀត។ នៅក្នុងខែវិច្ឆិកានេះ ស្រូវនៅតាមវាលស្រែនីមួយៗកំពុងចាប់ផ្តើមទុំបណ្តើរៗ ខណៈវាលស្រែខ្លះទៀតត្រូវបានច្រូតកាត់រួចរាល់ ហើយប្រជាជនក៏ចាប់ផ្តើមព្រួសសាបព្រោះពូជស្រូវថ្នាលថ្មីជាបន្តបន្ទាប់ផងដែរ។
_____________
Wat Serey Santheay (commonly called “Wat Theay” for short by local residents) is a Buddhist pagoda located in Theay Village, Theay Commune, Ba Phnum District, Prey Veng Province. To date, no official historical documents or detailed written records clearly detailing the pagoda’s original history have been publicly published online. According to an inscription above the entrance gate of an old building, Wat Serey Santheay was built in 1950—three years before Cambodia gained independence from French colonial rule.
Outside of major religious festivals and Buddhist Sabbath days (thngai sel), the pagoda grounds have a quiet atmosphere and are full of lovely natural beauty. Small vendors near the pagoda shared that only the oldest lay ritual master (achar) at the pagoda clearly knows the history of its construction, but he had already traveled to Phnom Penh one day before I arrived.
Surrounding the pagoda fence are rice fields and sugar palm trees scattered throughout, acting like another natural fence around the pagoda. In November, the rice in the various fields is gradually beginning to ripen, while some fields have already been harvested and villagers are also beginning to sow new rice seedlings one after another.
__________________
Text & Photo: Pheng Pong-Rasy