Home / Post

Takeo Documentation Center: Mr. Hem Boravuth Searches for Relatives Missing Since the Khmer Rouge Regime

[English below]
លោក ហែម បូរ៉ាវុធ ស្វែងរកសាច់ញាតិដែលបានបាត់ខ្លួនក្នុងរបបខ្មែរក្រហម

នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នេះ លោក ហែម បូរ៉ាវុធ និងគ្រួសារ បានអញ្ជើញមកកាន់មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តតាកែវ ដើម្បីស្វែងរកសមាជិកគ្រួសារដែលបានបែកគ្នាតាំងពីរបបខ្មែរក្រហមគ្រប់គ្រងប្រទេស។ នេះជាលើកទីពីរហើយដែលលោក ហែម បូរ៉ាវុធ បានធ្វើដំណើរពីប្រទេសបារាំងមកកាន់កម្ពុជា ដើម្បីបន្តបេសកកម្មស្រាវជ្រាវស្វែងរកសាច់ញាតិដែលបានបាត់ខ្លួន។
បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានផ្តល់កិច្ចសហការយ៉ាងយកចិត្តទុកដាក់ ដោយបានពិភាក្សាជុំវិញព័ត៌មាននៃការបាត់ខ្លួន បានជួយស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធឺណិតលើគេហទំព័រ databases.dccam.org/paper-documents ព្រមទាំងបានផ្តល់បញ្ជីឈ្មោះឯកសារដែលមានតម្កល់នៅក្នុងការិយាល័យ ជូនលោក និងក្រុមគ្រួសារដើម្បីពិនិត្យ និងស្វែងរកឈ្មោះសមាជិកគ្រួសាររបស់លោក។
ជាមួយគ្នានេះ លោក ហែម បូរ៉ាវុធ និងគ្រួសារ ក៏បានស្នើសុំឱ្យមជ្ឈមណ្ឌលឯកសារកម្ពុជាជួយផ្សព្វផ្សាយដំណឹងនេះដល់សាធារណជន ដោយសង្ឃឹមថានឹងបានទទួលព័ត៌មានបន្ថែមពីសមាជិកគ្រួសារ តាមរយៈបងប្អូនប្រជាពលរដ្ឋដែលធ្លាប់ស្គាល់ ឬដឹងពីស្ថានភាពគ្រួសាររបស់លោកនាស្រមោលអតីតកាលនោះ។
សមាជិកគ្រួសារចំនួន ៨នាក់ ដែលបានបាត់ខ្លួនរួមមាន៖ ហែម បូរ (ឪពុកបង្កើត), កោះ ផាន់ណា (ម្ដាយបង្កើត), ហែម ចាន់បូរី (បងស្រី), ហែម សុខបូរ៉ា (បងប្រុស), ហែម ប៊ុនណារី (ប្អូនស្រី), ហែម បុប្ផាគន្ធ (ប្អូនស្រី), ហែម បុប្ផារដ្ឋ (ប្អូនស្រី) និង ហែម បូរិទ្ធី (ប្អូនប្រុស)។
ដោយសារសមាជិកគ្រួសារទាំងអស់បានបាត់ខ្លួនក្នុងរបបខ្មែរក្រហម ហើយពុំដែលមានសាច់ញាតិណាម្នាក់បានជួបលោក ហែម បូរ៉ាវុធ ឡើងវិញឡើយ ទើបព័ត៌មានលម្អិតអំពីប្រវត្តិគ្រួសារក្នុងសម័យនោះមិនត្រូវបានដឹងច្បាស់លាស់។ យ៉ាងណាមិញ លោក បូរ៉ាវុធ ទទួលបានតម្រុយតែមួយគត់ពីអ្នកស្គាល់គ្នាម្នាក់ដែលបានប្រាប់ថា គ្រួសាររបស់លោកត្រូវបានខ្មែរក្រហមជម្លៀសចេញពីទីក្រុងភ្នំពេញជាមួយប្រជាជនជាច្រើនទៀតឆ្ពោះទៅកាន់ខេត្តតាកែវ។ លោកបានបញ្ជាក់តាមសម្តីអ្នកស្គាល់គ្នានោះថា៖ «បន្ទាប់ពីខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ គេបានជម្លៀសក្រុមគ្រួសាររបស់ខ្ញុំទាំង ៨នាក់ ឱ្យទៅរស់នៅម្តុំជើងចាប ក្នុងខេត្តតាកែវ»។
គួរបញ្ជាក់ថា «ជើងចាប» ជាឈ្មោះវត្តមួយកន្លែងស្ថិតក្នុងឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។ កាលពីសម័យខ្មែរក្រហម វត្តនេះត្រូវបានប្រើប្រាស់ជាទីកន្លែងឃុំឃាំង សួរចម្លើយ និងសម្លាប់មនុស្ស ដោយជនរងគ្រោះភាគច្រើនជា «ប្រជាជន ១៧ មេសា» ដែលត្រូវគេជម្លៀសចេញពីភ្នំពេញ។
លោក ហែម បូរ៉ាវុធ មិនបានស្ថិតនៅក្នុងព្រឹត្តិការណ៍ជម្លៀសនេះទេ ព្រោះលោកត្រូវបានឪពុកបញ្ជូនឱ្យទៅសិក្សានៅប្រទេសបារាំងតាំងពីវ័យជំទង់ក្នុងសម័យសង្គមរាស្ត្រនិយម។ ដោយសារកម្ពុជាបានធ្លាក់ចូលក្នុងភ្លើងសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ លោកមិនអាចវិលត្រឡប់មកកាន់មាតុប្រទេសវិញបាន ហើយក៏បានបន្តរស់នៅប្រទេសបារាំងរហូតមកដល់បច្ចុប្បន្ន។
លោក ហែម បូរ ដែលត្រូវជាឪពុកលោក បូរ៉ាវុធ គឺជាឥស្សរជនជាន់ខ្ពស់ និងជាអ្នកជំនាញផ្នែកភស្តុភារកម្មដ៏លេចធ្លោមួយរូប ដែលបានដឹកនាំស្ថាប័នរថភ្លើងជាតិឆ្លងកាត់របបនយោបាយធំៗចំនួនពីរ គឺសម័យសង្គមរាស្ត្រនិយម និងសម័យសាធារណរដ្ឋខ្មែរ។ ក្នុងសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជតម្រិះដឹកនាំរបស់សម្ដេចព្រះនរោត្តម សីហនុ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធជាតិ លោក ហែម បូរ ត្រូវបានតែងតាំងជាអគ្គនាយកនៃក្រុមហ៊ុនរថភ្លើងរដ្ឋកម្ពុជា។ ស្នាដៃដ៏ធំបំផុតរបស់លោក គឺការដឹកនាំបច្ចេកទេស និងគ្រប់គ្រងការដ្ឋានផ្ទាល់ក្នុងការស្ថាបនាខ្សែផ្លូវរថភ្លើងទី២ តភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ក្រុងព្រះសីហនុ ប្រវែង ២៧០ គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តតាកែវ កំពត និងកែប រហូតបានសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការនៅខែធ្នូ ឆ្នាំ១៩៦៩។ ក្នុងបេសកកម្មនេះ លោកបានចុះបំពេញភារកិច្ច និងសហការយ៉ាងជិតដិតជាមួយអាជ្ញាធរខេត្តតាកែវ ដោយសារស្ថានីយខេត្តតាកែវជាចំណុចឈប់ចតយុទ្ធសាស្ត្រដំបូងគេបន្ទាប់ពីភ្នំពេញ។ លោក ហែម បូរ៉ាវុធ បានបញ្ជាក់ថា ថ្វីត្បិតតែឪពុកគាត់មានស្រុកកំណើតនៅទីក្រុងភ្នំពេញក៏ពិតមែន ប៉ុន្តែគាត់បានមកស្នាក់នៅ និងធ្វើការនៅក្នុងខេត្តតាកែវអស់រយៈពេលយ៉ាងយូរ។
ក្នុងសម័យសាធារណរដ្ឋខ្មែរ (ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០) លោក ហែម បូរ មិនបានចាកចេញពីប្រទេសឡើយ ដោយលោកនៅតែបន្តកាន់តំណែងជាអគ្គនាយកក្រុមហ៊ុនរថភ្លើងជាតិដដែល។ ក្នុងបរិបទសង្គ្រាមស៊ីវិលរ៉ុំារ៉ៃនៅកម្ពុជា បេសកកម្មរបស់លោកបានប្រែប្រួលពី «ការកសាង» មកជា «ការការពារ និងជួសជុល» ផ្លូវរថភ្លើងវិញ។ នៅពេលផ្លូវជាតិលេខ៤ ត្រូវកាត់ផ្តាច់ ខ្សែផ្លូវដែកទិសខាងត្បូងបានក្លាយជាផ្លូវដង្ហើមសេដ្ឋកិច្ចតែមួយគត់។ រាល់ពេលមានការដាក់មីនបំផ្លាញផ្លូវដែក និងស្ពានពីកងទ័ពខ្មែរក្រហម លោក ហែម បូរ តែងតែដឹកនាំក្រុមវិស្វករចុះជួសជុលភ្លាមៗទាំងគ្រោះថ្នាក់ ដើម្បីរក្សាចរន្តដឹកជញ្ជូន។ លោកក៏បានសហការជាមួយកងទ័ពជាតិក្នុងការបំពាក់កាំភ្លើងយន្តលើក្បាល និងទូររថភ្លើង ដើម្បីការពារការវាយឆ្មក់ដែរ។ លោក ហែម បូរ បានបំពេញភារកិច្ចជាអ្នកបច្ចេកទេសជាន់ខ្ពស់ បម្រើវិស័យផ្លូវដែកកម្ពុជាដោយស្មោះត្រង់ រហូតដល់ថ្ងៃដួលរលំនៃរបបសាធារណរដ្ឋខ្មែរ នៅខែមេសា ឆ្នាំ១៩៧៥។
__________________________

Mr. Hem Boravuth Searches for Relatives Missing Since the Khmer Rouge Regime

On August 18, 2026, Mr. Hem Boravuth and his family visited Takeo Documentation Center to search for family members separated since the Khmer Rouge regime took control of the country. This marks the second time Mr. Hem Boravuth has traveled from France to Cambodia to continue his search mission.

Staff members at Takeo Documentation Center cooperated attentively by discussing details regarding the disappearances, assisting with online searches at databases.dccam.org/paper-documents, and providing cataloged documents stored in their office for Mr. Boravuth and his family to review.

Mr. Hem Boravuth and his family also requested DC-Cam’s assistance in disseminating this announcement to the public, hoping to receive information from citizens who might have known or been aware of his family’s circumstances during that tragic period.

The eight missing family members are: Hem Bo (Father), Koh Phanna (Mother), Hem Chanborey (Elder Sister), Hem Sokbora (Elder Brother), Hem Bunnary (Younger Sister), Hem Bophakun (Younger Sister), Hem Bopharath (Younger Sister), and Hem Borithy (Younger Brother).

Because all family members disappeared during the regime and no relative ever reconnected with Mr. Hem Boravuth, detailed history remains unknown. However, Mr. Boravuth received a single clue from an acquaintance who recalled that his family was evacuated from Phnom Penh alongside many residents toward Takeo Province. Citing that acquaintance, Mr. Boravuth stated: “After the Khmer Rouge captured Phnom Penh on April 17, 1975, they evacuated my family of eight to live near Cheung Chap in Takeo Province.”

“Cheung Chap” refers to a pagoda in Roneam Commune, Treang District, Takeo Province. During the Khmer Rouge era, this pagoda was destroyed and converted into a center for detention, interrogation, and execution, primarily targeting “April 17 People” evacuated from Phnom Penh.

Mr. Hem Boravuth was not present during the forced evacuation because his father sent him to study in France as a teenager during the Sangkum Reastr Niyum era. Due to the protracted civil war in Cambodia, he was unable to return to his homeland and has resided in France ever since.

Mr. Hem Bo—father of Mr. Boravuth—was a senior dignitary and prominent logistics expert who led the national railway system across two major political eras: the Sangkum Reastr Niyum and the Khmer Republic.

During the Sangkum Reastr Niyum era, under the royal leadership of Samdech Preah Norodom Sihanouk to develop national infrastructure, Mr. Hem Bo was appointed Director General of the Royal Railway of Cambodia (CFRC – Chemins de Fer Royaux du Cambodge). His greatest achievement was directing technical operations and supervising the construction site of the second railway line—a 270-kilometer track connecting Phnom Penh to Sihanoukville via Takeo, Kampot, and Kep provinces—which officially inaugurated in December 1969. Through this mission, he worked closely with Takeo provincial authorities, as Takeo Station served as the first strategic stop after Phnom Penh. Mr. Hem Boravuth noted that although his father was born in Phnom Penh, he lived and worked in Takeo Province for a long time.

During the Khmer Republic era (following the 1970 coup d’état), Mr. Hem Bo remained in Cambodia and continued his role as Director General of the national railway company (renamed Chemins de Fer de la République Khmère). Amid civil war, his mission shifted from “construction” to “defense and repair.” When National Road 4 was cut off, the southern railway line became the sole economic lifeline. Whenever the railway or bridges were damaged by Khmer Rouge landmines, Mr. Hem Bor led engineers to conduct immediate, dangerous repairs to maintain transportation flows. He also collaborated with the national army to equip locomotives and train cars with machine guns to defend against ambushes. Mr. Hem Bor served faithfully as a senior technician for the Cambodian railway sector until the collapse of the Khmer Republic regime in April 1975.

https://photos.app.goo.gl/c5wEzquUXXNxrS9x7