សិស្សានុសិស្ស ទស្សនកិច្ចសិក្សាមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម
ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦
របាយការណ៍៖ ផាតពន្លក
រូបថតដោយ៖ ក្រុមការងារ មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ សិស្សពីររូប មកពីអនុវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន នារាយណ៍ ស្រុកឈូក ខេត្តកំពត បានទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹមក្នុងគោលបំណងដើម្បីបង្កើនចំណេះនិងការយល់ដឹងបន្ថែមស្តីពីប្រវត្តិសាស្រ្តប្រទេសកម្ពុជា ជាពិសេសប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហម (១៩៧៥-១៩៧៩)។ សិស្សអនុវិទ្យាល័យទាំងពីររូប មានឈ្មោះ ឡង់ ទុយ ភេទប្រុស អាយុ ១៧ឆ្នាំ និង ម៉ៅ សួន ភេទប្រុស អាយុ ១៨ ឆ្នាំ។
ក្នុងអំឡុងពេលទស្សនកិច្ច សិស្សទាំងពីរបានទទួលការស្វាគមន៍យ៉ាងរាក់ទាក់ពីបុគ្គលិកមជ្ឈមណ្ឌល។ បន្ទាប់មក សិស្សទាំងពីរបានអានសៀវភៅនិងឯកសារមួយចំនួនទាក់ទិនប្រវត្តិសាស្ត្ររបបខ្មែរក្រហម ព្រមទាំងស្តាប់ការពន្យល់អំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ផលប៉ះពាល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងសារៈសំខាន់នៃការថែរក្សាសន្តិភាព និងការផ្សះផ្សាជាតិ។ បន្ទាប់មក សិស្សទាំងពីរបានផ្លាស់ប្តូរយោបល់ និងសួរសំណួរជាមួយបុគ្គលិក ដែលជួយឱ្យគាត់កាន់តែយល់ដឹងស៊ីជម្រៅអំពីប្រវត្តិសាស្ត្រ និងតួនាទីរបស់យុវជនក្នុងការថែរក្សាប្រវត្តិសាស្រ្ត។ តាមរយៈការទស្សនកិច្ចនេះ សិស្សទាំងពីរបានបង្ហាញការចាប់អារម្មណ៍ការយល់ដឹងសិក្សាអំពីប្រវត្តិសាស្ត្រ និងលើកទឹកចិត្តឱ្យបន្តរការសិក្សាស្រាវជ្រាវ និងចែករំលែកចំណេះដឹងដែលទទួលបានទៅកាន់មិត្តភក្តិនិងអ្នកដទៃ។
ចំណាប់អារម្មណ៍របស់សិស្ស ក្រោយបញ្ចប់ការទស្សនកិច្ច៖
សិស្ស ឡង់ ទុយ បានលើកឡើងថា៖ ខ្ញុំពិតជារីករាយដែលបានមកទស្សនកិច្ចនៅមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម។ ការអានសៀវភៅ និងការស្តាប់ការពន្យល់ពីបុគ្គលិក បានជួយឱ្យខ្ញុំយល់ដឹងកាន់តែច្បាស់អំពីប្រវត្តិសាស្ត្ររបបខ្មែរក្រហម និងតម្លៃនៃសន្តិភាព។ ខ្ញុំនឹងយកចំណេះដឹងដែលទទួលបានទៅចែករំលែកជាមួយមិត្តភក្តិ និងបន្តសិក្សាបន្ថែមទៀត។ រីឯសិស្ស ម៉ៅ សួន ក៏បានរៀបរាប់ដែរថា៖ ការទស្សនកិច្ចនេះ បានផ្តល់ឱ្យខ្ញុំនូវបទពិសោធន៍និងចំណេះដឹងថ្មីដ៏មានតម្លៃអំពីប្រវត្តិសាស្ត្រខ្មែរក្រហម។ ខ្ញុំយល់ថា៖ យុវជនត្រូវតែសិក្សាប្រវត្តិសាស្ត្ររបស់ខ្លួនឱ្យបានច្បាស់ ដើម្បីរួមចំណែកថែរក្សាសន្តិភាព ការផ្សះផ្សា និងការអភិវឌ្ឍសង្គមកម្ពុជាឱ្យកាន់តែប្រសើរឡើង។
នៅចុងបញ្ចប់នៃការទស្សនកិច្ច សិស្សទាំងពីរបានថតរូបជាអនុស្សាវរីយ៍ជាមួយក្រុមការងារ និងបានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ និងការចែករំលែកនូវចំណេះដឹងដ៏មានតម្លៃដែលជាបទពិសោធន៍សម្រាប់ការសិក្សាប្រកបដោយអត្ថន័យទូលំទូលាយ ដើម្បីជួយពង្រឹងការយល់ដឹងបន្ថែមស្តីពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាទាំងមុននិងក្រោយរបបកម្ពុជាប្រជាធិបតេយ្យ ក្នុងចន្លោះឆ្នាំ ១៩៧៥-១៩៧៩។
_______________________
(English Translation)
Students from Bun Rany Hun Sen Secondary School Visited Bak Nim Community Healing Center.
Report by: Phat Ponlok
Photos by: Bak Nim Community Healing Center Team
On the morning of Thursday, July 16, 2026, two students from Bun Rany Hun Sen Secondary School, located in Chhouk district, Kampot province, visited Bak Nim Community Healing Center for the main purpose to improve their knowledge and understanding of Cambodian history particularly the history of the Khmer Rouge’s regime (1975–1979).
Two students’ names are:
1) Lang Tuy, male, is 17 years old.
2) Mao Suon, male, is 18 years old.
During the visit, the students received a warm welcome from the center’s staff members and following this, they read books and documents related to the history of the Khmer Rouge’s regime and listened to explanation regarding historical events, the impacts on Khmer Rouge survivors, and the importance of maintaining peace and national reconciliation. The students then exchanged views and asked questions with the staff, which helped deeply with their understanding of history and the role of young people in preserving it. Through this visit, both students express their interests in studying history and continuously encouraged their research studies and share the knowledge they gained with their friends and others.
The students’ impressions after the visit:
Lang Tuy stated that he was truly delighted to have visited Bak Nim Community Healing Center. Reading the books and listening to the explanation from the staff members have helped me understand the history of the Khmer Rouge’s regime and the value of peace much more clearly. He will take the knowledge he’s gained to share with my friends and continue studying furthermore.
Mao Suon also stated that this visit has provided him with valuable new experience and knowledge about Khmer Rouge history. He believes that young Cambodian people must study their own history clearly to contribute to maintaining peace, reconciliation, and the better development of Cambodian society.
In conclusion, the students took souvenir photos with the teamwork and expressed their gratitude for the warm welcome and the sharing of valuable knowledge. This experience provided a meaningful and comprehensive learning opportunity to further strengthen their understanding of Cambodian history both before and after the Democratic Kampuchea’s regime between 1975 and 1979.
July 16, 2026
Photo by Bak Nim Community Healing Center Team
Documentation Center of Cambodia Archives
https://photos.app.goo.gl/RqHPyWuYu7rX2NfYA