Home / Post

Veal Veng Reconciliation Center: Students from Hun Sen Pramaoy High School, visited and discussed about the history of Democratic Kampuchea (1975-1979)

នៅវេលាម៉ោង៧:៤០នាទីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ សិស្សានុសិស្សថ្នាក់ទី៨ចំនួន១០នាក់(ស្រី៧នាក់) នៃវិទ្យាល័យហ៊ុនសែនប្រម៉ោយ បានមកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង ដើម្បីអានសៀវភៅ និងចូលរួមកិច្ចពិភាក្សាចំណេះដឹងស្ដីអំពីប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)។ ក្រុមការងារបានលើកយកប្រធានបទសំខាន់មួយគឺ ការជម្លៀសដោយបង្ខំ ដើម្បីធ្វើការពិភាក្សាជាមួយសិស្សានុសិស្ស។ ការរៀបចំកិច្ចពិភាក្សាចំណេះដឹងស្ដីអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) មានគោលបំណងចំនួន៣ ដូចខាងក្រោម៖
១/ ដើម្បីផ្លាស់ប្ដូរ និងចែករំលែកចំណេះដឹងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។
២/ ចង់ឲ្យសិស្សានុសិស្សបានរៀនសូត្រ និងយល់ដឹងបន្ថែមអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ។
៣/ ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងល្អរវាងក្រុមការងាររបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែងជាមួយសិស្សានុសិស្សតាមរយៈការអប់រំអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ។
មុនពេលចាប់ផ្តើមកិច្ចពិភាក្សាក្រុមការងាររបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែងបានបង្ហាញពីផ្ទាំងរូបភាព ណែនាំសៀវភៅ ឯកសារផ្សេងៗ និងខ្សែភាពយន្តឯកសារទាក់ទងក្នុងរបបខ្មែរក្រហមទៅកាន់សិស្សានុសិសស្ស។ បន្ទាប់មក ស្រីណុច បានសួរសំណួរទៅកាន់សិស្សានុសិស្សថា តើប្អូនៗទាំងអស់គ្នាធ្លាប់បានរៀនសូត្រ និងបានដឹងរឿងរ៉ាវអ្វីខ្លះ ទាក់ទងនឹងរឿងរ៉ាវក្នុងរបបខ្មែរក្រហម?
សិស្សានុសិស្សបានចែករំលែកដូចខាងក្រោម៖
១/ នៅសម័យ ប៉ុល ពត បានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ។
២/ ខ្មែរក្រហមបានបង្ខំឱ្យប្រជាជនធ្វើការងារគ្មានពេលសម្រាក។
៣/ លោកយាយលោកតា ប្រាប់ថាបើលួចអាហារហូប ខ្មែរក្រហមនឹងចាប់យកទៅសម្លាប់។
៤/ / ខ្ញុំធ្លាប់ឮយាយខ្ញុំនិយាយថា ខ្មែរក្រហមបានចាក់សម្លេងបំពងនៅពេលសម្លាប់មនុស្ស។
៥/ ខ្មែរក្រហមយកកុមារអាយុចាប់ពី១២ឆ្នាំឡើងទៅឱ្យចូលបម្រើយោធា។
៦/ ខ្មែរក្រហមធ្វើទារុណប្រជាជនយ៉ាងព្រៃផ្សៃនៅក្នុងគុកទួលស្លែង។
៧/ ខ្មែរក្រហមបានបំបែកគូរស្នេហ៍ និងចាប់ង្ខំឱ្យរៀបការ។
៨/ ខ្មែរក្រហមបានធ្វើទារុណកម្មទៅលើប្រជាជន និងបង្ខំឱ្យកុមារធ្វើការងារធ្ងន់ធ្ងរ។
៩/ ប្រជាជនជាច្រើនត្រូវបានស្លាប់ដោយសារអត់អាហារ។
១០/ នៅពេលដែលប្រជាជនធ្វើខុស ខ្មែរក្រហមហៅទៅរៀនសូត្របន្ថែម តាមពិតនាំយកទៅសម្លាប់។
១១/ ក្នុងសម័យខ្មែរក្រហមអង្គការគឺជាឪពុកម្ដាយឬអាណាព្យាបាល។
១២/ កងទ័ពខ្មែរក្រហមបានធ្វើសង្រា្គមជាមួយទាហាន លន់ នល់ អស់រយៈពេល៥ឆ្នាំ។
១៣/ ខ្មែរក្រហមបានរឹបអូសផ្ទះសម្បែងរបស់ប្រជាជន។
១៤/ ខ្មែរក្រហមបានបង្ខំឱ្យស្លៀកពាក់ខោអាវពណ៌ខ្មៅ និងបង់ក្រមាពណ៌ក្រហម។
១៥/ កុមារត្រូវបានខ្មែរក្រហមយកទៅសម្លាប់ដោយអារកនឹងធាងឆ្នោតឬធាងសំឡាញ។
បន្ទាប់ ស្រីណុច បានសួរទៅកាន់សិស្សានុសិស្សថា ចុះប្អូនៗមានសំណួរអ្វីខ្លះដែលចង់ដឹងពីរបបខ្មែរក្រហម?
សិស្សានុសិស្សបានសួរសំណួរដូចខាងក្រោម៖
១/ ហេតុអ្វីខ្មែរក្រហមធ្វើទារុណកម្មលើកុមារ?
២/ ហេតុអ្វីអង្គការមិនអនុញ្ញាតឲ្យប្រជាជនបេះបន្លែ ឬផលដំណាំផ្សេងៗដែលប្រជាជនជាអ្នកដាំដុះដោយខ្លួនឯង?
៣/ ហេតុអ្វីខ្មែរក្រហមបង្ខំឲ្យប្រជាជនជម្លៀសខ្លួនចេញពីទីក្រុងភ្នំពេញ?
៤/ មូលហេតុអ្វីបានជា ប៉ុល ពត រឹបអូសផ្ទះសម្បែងរបស់ប្រជាជននៅទីក្រុងភ្នំពេញ?
៥/ តើប្រជាជនដែលត្រូវបានជម្លៀសចេញពីទីក្រុងភ្នំពេញត្រូវបានជម្លៀសទៅកាន់ទីកន្លែងណាខ្លះ?
៦/ តើមានប្រជាជនដែលបានរួចផុតជីវិតពីការសម្លាប់ឬទេ?
៧/ តើកុមារក្នុងសម័យខ្មែរក្រហមបានទទួលបានរៀនសូត្រទេ?
៨/ តើកុមារ និងប្រជាជនក្នុងសម័យខ្មែរក្រហមត្រូវបានប្រើឲ្យធ្វើការងារអ្វីខ្លះ?
៩/ តើខ្មែរក្រហមបានទទួលជំនួយពីក្រៅប្រទេសឬទេ?
១០/ តើប្រជាជនដែលត្រូវបានជម្លៀសចេញពីផ្ទះបានរស់នៅជួបជុំគ្រួសារដែរឬទេ?
១១/ ហេតុអ្វីអង្គការបង្ខំឲ្យប្រជាជនរៀបការ?
កិច្ចបន្ទាប់ ស្រីណុច បានលើកយកប្រធានបទ «ការជម្លៀសដោយបង្ខំ» នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) ដើម្បីឲ្យសិស្សានុសិស្សអាន រួចពិភាក្សាជាមួយសិស្សានុសិស្ស។ គោលបំណងរួមរបស់បក្សកុម្មុយនីស្តកម្ពុជា គឺដើម្បីអនុវត្តបដិវត្តន៍សង្គមយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជាតាមរយៈគោលនយោបាយ «មហាលោតផ្លោះ» និងការពារបក្សកុម្មុយនិស្តប្រឆាំងនឹង «សត្រូវផ្ទៃក្នុងនិងសត្រូវខាងក្រៅ»។ វិធីសាស្រ្តដ៏ចម្បងមួយក្នុងការសម្រេចចិត្តបានគោលបំណងនេះ គឺការផ្លាស់ទីប្រជាជនពីទីក្រុងនិងទីប្រជុំជនទៅកាន់ទីជនបទក៏ដូចជាពីទីជនបទមួយកន្លែងទៅកាន់មួយកន្លែងទៀតម្ដងហើយម្ដងទៀត។
ស្ថិតនៅក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ប្រជាជនមួយភាគធំតែងតែត្រូវបានផ្លាស់ទីដោយបង្ខំចេញពីផ្ទះសម្បែងរបស់ខ្លួនទីកាន់ទីតាំងឆ្ងាយៗនៅតាមទីជនបទ។ ជួនកាល ខ្មែរក្រហមបានសំដៅដល់ទីតាំងទាំងនោះថាគឺជា ទីតាំងដកពិសោធន៍ប្រជាជនថ្មី។
គោលនយោបាយផ្លាស់ទីប្រជាជនដោយបង្ខំពីទីកន្លែងមួយទៅកាន់ទីកន្លែងដទៃទៀត(គឺជាការជម្លៀសដោយបង្ខំ) ដោយពុំមានជូនដំណឹងជាមុន សំណង ឬសិទ្ធិបដិសេធតាមផ្លូវច្បាប់ណាមួយនេះបានបង្កជាទុក្ខវេទនានិងការលំបាកលំបិនដល់ប្រជាជននិងសហគមន៍យ៉ាងខ្លាំងក្លា។
ក្នុងរយៈពេលប្រមាណជាង៤៥ខែ របបខ្មែរក្រហមបានអនុវត្តការជម្លៀសដោយបង្ខំជាច្រើនលើកច្រើនសាលើប្រជាជន ពីតំបន់មួយទៅតំបន់មួយទៀត។ ក្រុមគ្រួសារត្រូវបែកបាក់។ ប្ដីត្រូវបែកចេញពីប្រពន្ធ កូនៗត្រូវបំបែកចេញពីឪពុកម្ដាយ ហើយមនុស្សជាទីស្រឡាញ់ជាច្រើនបានបាត់ខ្លួនសូន្យសុងដោយគ្មានដំណឹងអ្វីសោះ។ សមាជិកនៃរបប លន់ នល់ ជាច្រើន ក៏ដូចជាប្រជាជនជាច្រើនផ្សេងទៀតដែលត្រូវបានសង្ស័យថាមានការគាំទ្រ ឬមានទំនាក់ទំនងជាមួយនឹង សត្រូវ ត្រូវបានចាប់ខ្លួន និងសម្លាប់។
គោលនយោបាយជម្លៀសដោយបង្ខំរបស់បក្សកុម្មុយនីស្តកម្ពុជា ប៉ុនប៉ងបំបែកសម្ព័ន្ធភាពរបស់មនុស្សនិងអង្គភាពនានា ដែលបានគ្រប់គ្រងលើជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាភាគច្រើន នៅមុនពេលបដិវត្តន៍កើតមានឡើង។ បន្ថែមពីលើរដ្ឋាភិបាល លន់ នល់ ចំណុចដែលបានលើកឡើងខាងលើរួមបញ្ចូលនូវ សម្ព័ន្ធភាពគ្រួសារបែបប្រពៃណី អង្គភាពសាសនា សហគមន៍ជនជាតិភាគតិច និងខ្សែរយៈនៃបញ្ញាវន្ត និងអ្នកជំនួញជាអាទិ៍។ ប្រសិបបើគ្មានសម្ព័ន្ធភាពឬអង្គភាពទាំងនេះទេ ក្រុមប្រឆាំងនឹងរបបខ្មែរក្រហមអាចនឹងមានភាពលំបាកក្នុងការប្រមូលផ្ដុំគ្នាបះបោរ។ វាអាចនឹងមានភាពងាយស្រួលជាងក្នុងការបញ្ចុះបញ្ចូលប្រជាជនកម្ពុជា ជាពិសេសកុមារ ឲ្យមានភាពស្មោះត្រង់ចំពោះអង្គការប្រសិនបើការជម្លៀសដោយបង្ខំរារាំងមនុស្សទាំងនោះពីការស្មោះត្រង់ចំពោះឪពុកម្ដាយ ពូជសាសន៍ សាសនា ឬអ្នកដឹកនាំសហគមន៍បែបប្រពៃណីផ្សេងៗ។
ជារួម របបខ្មែរក្រហមបង្កើតឲ្យមានការផ្លាស់ទីប្រជាជនក្នុងដំណាក់កាលទូទៅបី រួមមាន៖
– ការផ្លាស់ទីប្រជាជនចេញពីទីក្រុងនានា ដូចជាទីក្រុងភ្នំពេញ ក្រុងបាត់ដំបង ក្រុងសៀមរាប និងក្រុងពីរ-បីផ្សេងទៀត ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥(រួមបញ្ចូលទាំងការផ្លាស់ទីតាមរយៈរថភ្លើង ដែលកើតមានឡើងនៅរយៈពេល៦ខែក្រោយទៀត)
– ការផ្លាស់ទីប្រជាជននៅតាមទីជនបទ ក្នុងភូមិភាគកណ្ដាល ភូមិភាគនិរតី ភូមិភាគបស្ចឹម ភូមិភាគបូព៌ា ចាប់តាំងពីចុងឆ្នាំ១៩៧៥ ទៅកាន់ផ្នែកដទៃទៀតនៃប្រទេសកម្ពុជា
– និងការផ្លាស់ទីប្រជាជនចេញពីភូមិភាគបូព៌ានៅក្នុងឆ្នាំ១៩៧៧
បន្ទាប់ ស្រីណុច បាននិយាយជាសង្ខេបនូវប្រធានបទខាងលើ រួចបានហៅសំណួរចំនួន៤ ដែលបានដកស្រង់ចេញពីសៀវភៅណែនាំគ្រូបង្រៀន៖ វិធីសាស្ត្របង្រៀនប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)នៅទំព័រទី៣៥-៣៦។ សិស្សានុសិស្សទាំងអស់មានរយៈពេល៤៥នាទីក្នុងការឆ្លើយសំណួរដូចគ្នាខាងក្រោម៖
១/ តើប្អូនកំណត់និយមន័យនៃការជម្លៀសដោយបង្ខំយ៉ាងដូចម្ដេច?
២/ នៅរបបខ្មែរក្រហមមានការជម្លៀសដោយបង្ខំប៉ុន្មានដំណាក់កាល? ចូលរៀបរាប់?
៣/ តើជាទូទៅប្រជាជនត្រូវបានជម្លៀសដោយបង្ខំទៅកាន់ទីកន្លែងណា?
៤/ តើប្រជាជនត្រូវបានប្រព្រឹត្តមកលើដូចម្ដេចខ្លះ នៅពេលដែលខ្លួនត្រូវជម្លៀសដោយបង្ខំ?
ចុងបញ្ចប់ ក្រុមការងារបានឲ្យសិស្សានុសិស្សនិយាយចែករំលែកអំពីចម្លើយរបស់ខ្លួនទៅកាន់មិត្តភក្តិដើម្បីផ្ទៀងផ្ទាត់គ្នា រួចក្រុមការងារបានព្យាយាមឆ្លើយនឹងសំណួរខាងលើទៅកាន់សិស្សានុសិស្ស។
ចំណាប់អារម្មណ៍៖
១/ ភ័ក្រ ស្រីខួច ជាសិស្សថ្នាក់ទី៨ A មកពីវិទ្យាល័យហ៊ុនសែនប្រម៉ោយ។ បន្ទាប់ពីនាងខ្ញុំបានសិក្សា និង បានអានសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) នាងខ្ញុំបានទទួលចំណេះដឹងជាច្រើនដូចជា ការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញនិងទីប្រជុំជន ប្រជាជនជាច្រើនបានបាត់បង់ផ្ទះសម្បែង និងរបស់របរប្រើប្រាស់។ ប្រជាជនមួយចំនួនបានស្លាប់តាមផ្លូវជាហូរហែដោយសារតែអត់កម្លាំង គ្មានទឹកផឹកគ្រប់គ្រាន់ និងស្រ្តីទើបតែសម្រាលកូន។ ខ្ញុំពិតជាមានចិត្តអាណិតអាសូរទៅដល់ក្រុមគ្រួសាររងគ្រោះ ដែលបានបាត់បង់សមាជិកគ្រួសារនៅក្នុងរបបខ្មែរក្រហម។
២/ អាន ម៉េងឃាង ជាសិស្សថ្នាក់ទី៨ A មកពីវិទ្យាល័យហ៊ុនសែនប្រម៉ោយ។ បន្ទាប់ពីខ្ញុំបានសិក្សា និង បានអានសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) ខ្ញុំបាទបានយល់ដឹងកាន់តែច្រើននៅក្នុងរបបខ្មែរក្រហមដូចជា ការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញឲ្យទៅធ្វើការងារនៅតាមទីជនបទ។ ការជម្លៀសប្រជាជននៅក្នុងរបបខ្មែរក្រហមមាន៣ដំណាក់កាល៖ ជម្លៀសលើកទី១ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ជម្លៀសលើកទី២ នៅចុងឆ្នាំ១៩៧៥។ ជម្លៀសលើកទី៣ នៅក្នុងឆ្នាំ១៩៧៧។
៣/ សុខ សុវណ្ណឡៃអ៊ី ជាសិស្សថ្នាក់ទី៨ A មកពីវិទ្យាល័យហ៊ុនសែនប្រម៉ោយ។ បន្ទាប់ពីនាងខ្ញុំបានសិក្សា និង បានអានសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) នាងខ្ញុំបានដឹងអំពីទុក្ខវេទនារបស់ប្រជាជនក្នុងពេលដែលត្រូវជម្លៀសដោយបង្ខំចេញពីទីក្រុងភ្នំពេញ ការធ្វើដំណើរដោយថ្មើរជើង និងតាមរថភ្លើង ការបែកបាក់ពីគ្រួសារ ការបង្ខំឲ្យធ្វើការងារហួសកម្លាំង វាយធ្វើបាប និងធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃនៅក្នុងរបបខ្មែរក្រហម។ នៅក្នុងរបបខ្មែរក្រហមបានបង្ហាញអំពីការសម្លាប់ប្រជាជនស្លូតត្រង់ និងបានបិទសិទ្ធិសេរីភាពប្រជាជនក្នុងការរស់នៅក្នុងផ្ទះសម្បែង។ ជាចុងក្រោយ ខ្ញុំពិតជាអាណិតអាសូរទៅដល់ប្រជាជនស្លូតត្រង់ដែលបានបាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម។

The Discussion on A History of Democratic Kampuchea (1975–1979)
On The morning of July 16, 2025, there were 10 students (7 females) from Hun Sen Pramaoy High School, visited the Veal Veng Reconciliation Center to read books and discussed on the history of Democratic Kampuchea (1975–1979). The team selected a key topic for discussion with the students: “Forced Evacuation.”
Objectives of the Discussion
1. To exchange and share historical knowledge regarding Cambodia during the Democratic Kampuchea regime (1975–1979).
2. To help students study and gain a deeper understanding of the history of Democratic Kampuchea (1975–1979).
3. To foster strong relations between the Veal Veng Reconciliation Center team and the students through education on Democratic Kampuchea history (1975–1979).
Activity Proceedings
Before beginning the discussion, the Veal Veng Reconciliation Center team presented posters, introduced books, various documents, and documentary films related to the Khmer Rouge regime to the students.
Following this, Moeurn Sreynovh asked the students: “What have you all previously studied or known about the events during the Khmer Rouge regime?”
The students shared the following knowledge:
1. During the Pol Pot era, people were evacuated from Phnom Penh.
2. The Khmer Rouge forced people to work without rest.
3. Grandparents said that if anyone stole food to eat, the Khmer Rouge would arrest and kill them.
4. I heard my grandmother say that the Khmer Rouge blasted loud music through loudspeakers while killing people.
5. The Khmer Rouge recruited children aged 12 and above into military service.
6. The Khmer Rouge brutally tortured people in the Tuol Sleng prison.
7. The Khmer Rouge separated couples and forced people into marriage.
8. The Khmer Rouge tortured the population and forced children to perform heavy labor.
9. Many people died due to starvation.
10. When people made a mistake, the Khmer Rouge called them for “further education,” but in reality, they took them away to be killed.
11. During the Khmer Rouge regime, the Angkar (Organization) acted as the parents or guardians.
12. The Khmer Rouge troops fought a war against Lon Nol’s soldiers for five years.
13. The Khmer Rouge confiscated the houses and properties of the people.
14. The Khmer Rouge forced people to wear black clothes and red Krama (traditional scarves).
15. Children were killed by the Khmer Rouge by having their throats cut with palm fronds.
Sreynoch then asked the students: “What questions do you have or what would you like to know about the Khmer Rouge regime?”
The students raised the following questions:
1. Why did the Khmer Rouge torture children?
2. Why didn’t the Angkar allow people to pick vegetables or crops that they had grown themselves?
3. Why did the Khmer Rouge force people to evacuate from Phnom Penh?
4. For what reason did Pol Pot confiscate the homes of the people in Phnom Penh?
5. Where were the people evacuated from Phnom Penh relocated to?
6. Were there any people who survived the killings?
7. Did children during the Khmer Rouge regime receive any education?
8. What kind of work were children and adults forced to do during the Khmer Rouge regime?
9. Did the Khmer Rouge receive foreign aid?
10. Did the people who were evacuated from their homes get to live together with their families?
11. Why did the Angkar force people to marry?
Core Discussion Topic: “Forced Evacuation”
Sreynoch introduced the topic of “Forced Evacuation” in the Democratic Kampuchea regime (1975–1979) for the students to read and discuss.
Topic Summary: The common goal of the Communist Party of Kampuchea (CPK) was to rapidly implement a social revolution in Cambodia through the “Great Leap Forward” policy and to protect the party against “internal and external enemies.” A primary method to achieve this goal was the relocation of people from cities and urban towns to rural areas, as well as from one rural location to another repeatedly.
Under the Democratic Kampuchea regime, a large portion of the population was continuously forced to move from their homes to remote areas in the countryside. Sometimes, the Khmer Rouge referred to these locations as “experimental sites for new people.”
The policy of forcibly relocating people from one place to another (forced evacuation) without prior notice, compensation, or any legal right to refuse caused immense suffering and hardship to individuals and communities.
Over a period of approximately 45 months, the Khmer Rouge regime carried out multiple waves of forced evacuations across different regions. Families were torn apart; husbands were separated from wives, children from parents, and many loved ones vanished without a trace. Many members of the Lon Nol regime, as well as numerous other citizens suspected of supporting or having connections with the “enemy,” were arrested and executed.
The CPK’s forced evacuation policy attempted to dismantle the alliances and institutions that governed the lives of most Cambodians prior to the revolution. In addition to the Lon Nol government, these included traditional family structures, religious groups, ethnic minority communities, and networks of intellectuals and merchants. Without these alliances, opposition groups found it incredibly difficult to organize rebellions. It also made it easier to indoctrinate Cambodians, especially children, to be loyal solely to the Angkar, as the forced evacuations cut off their allegiance to parents, ethnicity, religion, or traditional community leaders.
In general, the Khmer Rouge regime executed population transfers in three major phases:
• Phase 1: The evacuation of people from cities such as Phnom Penh, Battambang, Siem Reap, and a few others starting from April 17, 1975 (including relocation by train that occurred over the next 6 months).
• Phase 2: The relocation of people within rural areas in the Central, Southwest, West, and East Zones to other parts of Cambodia starting from late 1975.
• Phase 3: The displacement of people out of the Eastern Zone in 1977.
Following the summary of the topic, Sreynoch presented 4 questions extracted from pages 35-36 of the Teacher’s Guidebook: Methodology for Teaching the History of Democratic Kampuchea (1975-1979). The students were given 45 minutes to answer them:
1. How do you define “forced evacuation”?
2. How many phases of forced evacuation were there during the Khmer Rouge regime? Please describe them.
3. Generally, where were the people forcibly evacuated to?
4. How were people treated when they were being forcibly evacuated?
Concludingly, the team had the students share and cross-check their answers with their peers, after which the team helped answer and clarify the questions for the students.
Student Impressions & Reflections
• Pheak Sreykhuoch (Female, Grade 8A, Hun Sen Pramoy High School):
“After studying and reading the history book of Democratic Kampuchea (1975–1979), I gained a lot of knowledge, such as the evacuation of people from Phnom Penh and other towns. Many people lost their homes and personal belongings. Some died continuously along the way due to exhaustion, lack of clean water, and mothers who had just given birth. I feel deep sympathy for the victimized families who lost their members during the Khmer Rouge regime.”
• An Mengkheang (Male, Grade 8A, Hun Sen Pramoy High School):
“After studying and reading the history book of Democratic Kampuchea (1975–1979), I understand much more about the Khmer Rouge regime, specifically the evacuation of people from Phnom Penh to work in rural areas. The evacuation under the Khmer Rouge occurred in 3 phases: The 1st evacuation on April 17, 1975; the 2nd evacuation in late 1975; and the 3rd evacuation in 1977.”
• Sok Sovanlai-Y (Female, Grade 8A, Hun Sen Pramoy High School):
“After studying and reading the history book of Democratic Kampuchea (1975–1979), I learned about the suffering of the people when they were forcibly evacuated from Phnom Penh, traveling on foot and by train, the separation of families, forced overwork, and the brutal beatings and torture during the Khmer Rouge regime. The regime revealed the killings of innocent citizens and stripped away their freedom to live in their own homes. Ultimately, I feel deep pity for the innocent lives lost during the Khmer Rouge regime.”

Photos by Chan Narith
Documentation Center of Cambodia Achieves
July 16, 2026

https://photos.app.goo.gl/CF1LSRuYaVagoMAR7