អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ទស្សនកិច្ចមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម
រូបថត៖ ក្រុមការងារ មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម
របាយការណ៍៖ ផាត ពន្លក
ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦
នៅរសៀល ថ្ងៃព្រហស្បតិ៍ទី៩ ខែកក្កដា ឆ្នាំ២០២៦ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួនពីររូប ដែលរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត បានអញ្ជើញមកទស្សនកិច្ចនៅមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម។ គោលបំណងនៃទស្សនកិច្ចនេះ អ្នករស់រានមានជីវិតមានបំណងមកចែករំលែកបទពិសោធន៍ដែលបានឆ្លងកាត់ក្នុងអំឡុងរបបខ្មែរក្រហម និងចង់ស្វែងយល់បន្ថែមអំពីព៌ត័ស្តីពីការថែទាំសុខភាពរាងកាយនិងផ្លូវចិត្ត ដើម្បីជួយជម្រុញការថែទាំសុខុមាលភាពរបស់ខ្លួន។ ក្រុមការងារបានស្តាប់រឿងរ៉ាវរបស់អ្នករស់រានមានជីវិតដោយយកចិត្តទុកដាក់ និងបានជួយចែករំលែកព៌ត័មានស្តីពីការថែទាំសុខភាព ព្រមទាំងបានជួយជម្រុញលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួនប្រចាំថ្ងៃតាមរយ:ការអានសៀវភៅព័ត៌មានអំពីការថែទាំសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលបានចងក្រងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងឆ្នាំ២០២៣។ ខ្លឹមសារនៃកូនសៀវភៅនេះ គឺបានផ្តល់ចំណេះដឹងបន្ថែមអំពីការថែទាំសុខភាពរាងកាយនិងសុខភាពផ្លូវចិត្ត ដើម្បីជួយរំសាយភាពតានតឹងក្នុងចិត្តនិងជំងឺរ៉ាំរ៉ៃ សម្រាប់ជម្រុញនិងលោកស្ទួយសុខុមាលភាពក្នុងវ័យចាស់ជរា។
តាមរយ:ការអានសៀវភៅថែទាំសុខភាពនេះ គឺជួយជម្រុញអ្នករស់រានមានជីវិតមាន ដើម្បីបានឱកាសផ្លាស់ប្តូរបទពិសោធន៍និងរំលឹកអំពីរឿងរ៉ាវអតីតកាលជាមួយគ្នាទៅវិញទៅមក ដែលនេះគឺជាផ្នែកមួយនៃដំណើរការយ៉ាងសំខាន់សម្រាប់ភាពសះស្បើយនៃផ្លូវចិត្ត។
អ្នករស់រានមានជីវិតទាំងពីររូបដែលបានទស្សនកិច្ច រួមមាន៖
លោក គឹម រ៉េង អាយុ ៦២ឆ្នាំ និង លោកស្រី កាន់ បូ អាយុ ៦០ឆ្នាំ រស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ខេត្តកំពត។ អ្នករស់រានមានជីវិតមានទាំងពីររូបបានឆ្លងកាត់នូវបទពិសោធន៍ដ៏លំបាកក្នុងអំឡុងរបបខ្មែរក្រហម(១៩៧៥-១៩៧៩) ហើយបច្ចុប្បន្ននេះ បានកំពុងប្រឈមនឹងបញ្ហាសុខភាពមួយចំនួនដែលប៉ះពាល់ដល់ជីវភាពនិងការរស់នៅប្រចាំថ្ងៃទៀតផង។
ចំណាប់អារម្មណ៍របស់អ្នករស់រានមានជីវិត ក្រោយបញ្ចប់ទស្សនកិច្ច
លោក គឹម រ៉េង បានបង្ហាញចំណាប់អារម្មណ៍ថា៖ លោកមានសេចក្តីរីករាដែលបានមកទស្សនកិច្ចនៅមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម និងមានឱកាសចែករំលែកបទពិសោធន៍ជីវិតដែលបានឆ្លងកាត់ក្នុងរបបខ្មែរក្រហម។ លោកយល់ថា ការជួបជជែកនិងការរំលឹកអតីតកាលជាមួយអ្នកដែលមានបទពិសោធន៍ស្រដៀងគ្នា នឹងបានជួយឱ្យលោកមានអារម្មណ៍ធូរស្រាលផ្លូវចិត្ត ដោយមានអ្នកស្តាប់និងយល់ពីការលំបាកដែលលោកធ្លាប់ជួបប្រទះ។ លើសពីនេះទៀត លោកទទួលបានចំណេះដឹងថ្មីៗអំពីការថែទាំសុខភាព ដែលអាចអនុវត្តក្នុងជីវភាពប្រចាំថ្ងៃ ក្នុងការថែរក្សាសុខភាពរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។
លោកស្រី កាន់ បូ បានមានប្រសាសន៍ដែរថា៖ លោកស្រីមានអារម្មណ៍រីករាយនិងសូមថ្លែងអំណរគុណចំពោះមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម សម្រាប់ការទស្សនកិច្ចនេះ។ លោកស្រីយល់ថា កម្មវិធីនេះមិនត្រឹមតែផ្តល់ឱកាសឱ្យអ្នករស់រានមានជីវិតបានជួបជុំ និងចែករំលែកបទពិសោធន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ចំណេះដឹងអំពីការថែទាំសុខភាពរាងកាយនិងផ្លូវចិត្ត ដែលមានសារៈសំខាន់យ៉ងខ្លាំងសម្រាប់ការរស់នៅក្នុងវ័យចាស់។ លោកស្រីសំណូមពរ ឲ្យមានសកម្មភាពបែបនេះជាបន្តបន្ទាប់ ដើម្បីឱ្យអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ទទួលឱកាសបានជួបជុំគ្នា ដើម្បីផ្លាស់ប្តូរបទពិសោធន៍រឿងរ៉ាវជីវិតនិងជួយជម្រុញលើកទឹកចិត្តក្នុងការថែរក្សាសុខមាលភាព អ្នករស់រានមានជីវិតវ័យចំណាស់គ្រប់ៗរូប។
_______________________________
(English Translation)
Khmer Rouge Survivors Visited Bak Nim Community Healing Center
Photo by Bak Nim Community Healing Center Team
Report by Phat Ponlok
July 9, 2026
In the afternoon on Thursday, July 9, 2026, two Khmer Rouge survivors living in Bak Nim village, Chres commune, Chum Kiri district, Kampot province, visited Bak Nim Community Healing Center. The significant purpose of the visit was for the survivors to share their life experiences of living through the Khmer Rouge’s regime and to learn furthermore about physical and mental healthcare to help promote their current own well-being.
During that time, the Center’s team listened attentively to the survivors’ stories, shared healthcare information, and encouraged them to adopt healthier daily life habits. This was facilitated by reading an informational booklet on healthcare for Khmer Rouge survivors, compiled by the Documentation Center of Cambodia (DC-Cam) in 2023. The booklet provides further knowledge on physical and mental healthcare to assist the survivors, improving mental stress and managing chronic illnesses, as well as well-being in their old age.
Reading this healthcare booklet encourages survivors to exchange experiences and recall past stories with one another, which is a crucial part of the mental healing process.
The two survivors who visited the center are:
Mr. Kim Reng, 62 years old
Mrs. Kann Bo, 60 years old
Both reside in Bak Nim village, Chres commune, Kampot province. These two survivors endured immense hardships during the Khmer Rouge’s regime (1975-1979) and are currently facing several health issues that affected their daily livelihoods.
Survivors’ Impressions after the visit:
Mr. Kim Reng expressed that he was delighted to visit Bak Nim Community Healing Center and wanted to share the life experiences he endured during the Khmer Rouge regime. He felt that chatting and recalling the past with individuals who have similar experiences helps him feel mentally relieved while there are villagers who listen and understand the hardships that he faced. Furthermore, he gained new knowledge about healthcare which he can apply in daily life to improving his personal health.
Mrs. Kann Bo also expressed that she is delighted, and profound thank to Bak Nim Community Healing Center for the visit. She believes that this program not only provides an opportunity for survivors to gather and share experiences but also imparts knowledge on physical and mental healthcare which is the most important for old-aged survivors. She also requests that such activities continue so that Khmer Rouge survivors can have the opportunity to gather, exchange life stories, and encourage the ongoing well-being of all elderly survivors.
July 9, 2026
Photo and Report by Bak Nim Community Healing Center Team
Documentation Center of Cambodia Archives
https://photos.app.goo.gl/C6rWy317vXbjo6d46