Home / Post

Bak Nim Community Healing Center: Visitors at Bak Nim Community Healing Center

មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម
ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦

នៅរសៀលថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ លោកស្រី លីម ស៊ីវខេង អាយុ ៤៤ ឆ្នាំ កញ្ញា ម៉ុក ចន្រ្ទាភ័ក្ត អាយុ ២៣ ឆ្នាំ និង កញ្ញា ជ័យ ចាន់ស៊ីណែត អាយុ ២៤ ឆ្នាំ បានធ្វើដំណើរពីរាជធានីភ្នំពេញ មកទស្សនកិច្ចនៅមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម ក្នុងគោលបំណងដើម្បីចង់ស្គាល់ទីតាំងធម្មជាតិនៃមជ្ឈមណ្ឌលដែលស្ថិតនៅប្របជើងភ្នំដំរីរមៀលដ៏ស្រស់បំព្រង និងស្វែងយល់អំពីរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រម និងប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហម ព្រមទាំងសកម្មភាពការងារក្នុងមជ្ឈមណ្ឌល។

នៅពេលមកដល់ ភ្ញៀវទស្សនកិច្ចត្រូវបានទទួលស្វាគមន៍យ៉ាងរីករាយនិងកក់ក្តៅពីបុគ្គលិកមជ្ឈមណ្ឌល និងបានទទួលការណែនាំអំពីប្រវត្តិនៃការបង្កើតមជ្ឈមណ្ឌល បេសកកម្ម គោលបំណង និងសកម្មភាពសំខាន់ៗដែលកំពុងអនុវត្ត ដើម្បីលើកកម្ពស់ការចងចាំនូវរឿងរ៉ាវនៃប្រវត្តិសាស្ត្រ និងការជួយជម្រុញនិងលើកកំពស់សុខភាពនិងភាពសះស្បើយផ្លូវចិត្តស សម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

ជាចុងក្រោយ ក្រុមការងាររបស់មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម បានថតជារូបភាពភ្ញៀវទស្សនកិច្ច សម្រាប់ទុកជារូបថាតអនុស្សាវរីយ៍ នៅមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម។
____________________

Visitors at Bak Nim Community Healing Center

On the afternoon of Friday, June 12, 2026, Mrs. Lim Sivkheng, 44 years old, Ms. Mok Chantreapheak, 23 years old, and Ms. Chey Chansinet, 24 years old, traveled from Phnom Penh to visit Bak Nim Community Healing Center. The purpose of their visit was to explore the center’s beautiful natural surroundings located at the foot of Domrei Romiel Mountain, and to learn about the stories of Khmer Rouge survivors, the history of the Khmer Rouge regime, and the center’s ongoing activities.

During arrival, the visitors were warmly friendly welcomed by the center’s staff members and they also received an introduction to the history of the center’s establishment, working objectives, and the core activities currently being implemented. These efforts are dedicated to promoting the remembrance of historical events and improving the health and mental healing of Khmer Rouge’s survivors.

Finally, the staff team at Bak Nim Community Healing Center also took photographs of the visitors to keep as a souvenir of their time at the Center.

Friday, June 12, 2026
Documentation Center of Cambodia Archives

https://photos.app.goo.gl/kuk97V4TpjwPUcES8