នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ យុវជនស្ម័គ្រចិត្តក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» ពីររូប បានមកទស្សនាមជ្ឈមណ្ឌលឯកសារខេត្តតាកែវ ដើម្បីស្វែងយល់បន្ថែមពីប្រវត្តិសាស្ត្រខ្មែរក្រហម តាមរយៈការទស្សនាផ្ទាំងពិព័រណ៍ អានសៀវភៅ និងស្រាវជ្រាវឯកសារដែលមានតម្កល់នៅក្នុងទូរឯកសារ។ យុវជនស្ម័គ្រចិត្តទាំង២នាក់ ដែលមានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ ក៏បានពិភាក្សាជាមួយបុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ ពីរូបថតខ្លះៗស្តីពីអ្នកទោសខ្មែរក្រហមនៅមន្ទីរ ស-២១ និងអត្ថន័យរបស់រូបថតទាំងនោះ។
On June 11, 2026, two youth volunteers from the project “Promoting Democracy and Good Governance through Youth Leadership in Civil Action” visited Takeo Documentation Center to learn more about Khmer Rouge history by viewing exhibitions, reading books, and researching documents kept in the archives. The two youth volunteers, who are natives of Tram Kak district, Takeo province, also discussed with the center’s staff some photographs of Khmer Rouge prisoners at the S-21 prison and the meanings behind those photos.
https://photos.app.goo.gl/Y6cmEGYeVouaiH948