Home / Post

Bak Nim Community Healing Center: Visit of Students from Bun Rany Hun Sen Secondary School

សិស្សអនុវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន នារាយណ៍ ទស្សនកិច្ចមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម
របាយការណ៍៖ ផាត ពន្លក
ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ សិស្សានុសិស្ស៤រូបដែលមកពីអនុវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន នារាយណ៍ បានចូលទស្សនកិច្ចនៅមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម ក្នុងគោលបំណងចង់បង្កើនការយល់ដឹងស្តីពីប្រវត្តិសាស្ត្រខ្មែរក្រហម ដើម្បីពង្រឹងការសិក្សាក្រៅកម្មវិធីថ្នាក់រៀនបន្ថែមរបស់ខ្លួន។ សិស្សានុសិស្សទាំង៤រូប រួមមាន៖
១. តុក ម៉េងលី ភេទប្រុស អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៩ នៅអនុវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន នារាយណ៍។
២. ធូ ជាតា ភេទប្រុស អាយុ១៥ឆ្នាំ រៀនថ្នាក់ទី៩ នៅអនុវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន នារាយណ៍។
៣. ថុល បញ្ញា ភេទប្រុស អាយុ១៥ឆ្នាំ រៀនថ្នាក់ទី៩ នៅអនុវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន នារាយណ៍។
៤. រិទ្ធិ ចាន់ដេត ភេទប្រុស អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៩ នៅអនុវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន នារាយណ៍។

ក្នុងអំឡុងពេលទស្សនកិច្ច បុគ្គលិកនៃមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម បានធ្វើបទបង្ហាញសង្ខេបស្តីពីគោលបំណងនិងសកម្មភាពសំខាន់ៗរបស់មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម ក្នុងការចូលរួមថែរក្សា សិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយការយល់ដឹងអំពីប្រវត្តិសាស្ត្រនែរបបខ្មែរក្រហម និងរឿងរ៉ាវអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម(១៩៧៥-១៩៧៩)។ ការធ្វើបទបង្ហាញសង្ខេបនេះ ជួយជម្រុញសិស្សានុសិស្សបានយល់ដឹងបន្ថែមកាន់តែច្បាស់ទាក់ទិនការចងចាំរឿងរ៉ាវអតីតកាល និងការអប់រំស្តីពីប្រវត្តិសាស្ត្ររបស់ខ្លួន។ បន្ទាប់មក សិស្សានុសិស្សបាន បានអានសៀវភៅនិងឯកសារមួយចំនួនស្តីពីប្រវត្តិសាស្ត្រនៃខ្មែរក្រហមដែលបានរក្សាទុកក្នុងមជ្ឈមណ្ឌល។ តាមរយៈការអាននិងការធ្វើបទបង្ហាញសង្ខេបបុគ្គលិក បានជម្រុញឱ្យប្អូនៗសិស្សានុសិស្សយល់ដឹងកាន់តែស៊ីជម្រៅអំពីព្រឹត្តិការណ៍នៃប្រវត្តិសាស្រ្តពិតដែលបានកើតឡើងក្នុងអតីតកាល និងផលប៉ះពាល់របស់អ្នករស់រានមានជីវិត ដែលនៅតែបន្សល់រហូតមកដល់សព្វថ្ងៃនេះ។ តាមរយៈសកម្មភាពនេះ សិស្សានុសិស្សមិនត្រឹមតែទទួលបានចំណេះដឹងថ្មីៗបន្ថែមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាននូវការអភិវឌ្ឍន៍ជំនាញអាន និងការសិក្សាឈ្វេងយល់ស្តីពីការអប់រំប្រវត្តិសាស្រ្ត ការចងចាំ យុត្តិធម៌ ការផ្សះផ្សា និងសន្តិភាព។

ក្នុងអំឡុងពេលទស្សនកិច្ច សិស្សានុសិស្សទាំង៤រូប បានបង្ហាញចំណាប់អារម្មណ៍ថា៖
យើងខ្ញុំមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលបានមកទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម។ ការទស្សនកិច្ចនេះ បានជម្រុញឲ្យយើងយល់ដឹងកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រខ្មែរក្រហម និងការលំបាករបស់ប្រជាជនកម្ពុជាដែលបានឆ្លងកាត់ក្នុងរបបនោះ។ យើងខ្ញុំយល់ថាការសិក្សានេះ មានសារៈសំខាន់ណាស់សម្រាប់យុវជនជំនាន់ក្រោយ ដែលត្រូវជម្រុញការអានសៀវភៅ និងការស្តាប់និងសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្ររបស់ខ្លួន។ ការចងចាំរឿងរ៉ាវអតីតកាលរបស់អ្នករស់រានជីវិតពីរបបខ្មែរក្រហម គឺជាការទប់ស្កាត់កុំឱ្យប្រវត្តិសាស្ត្រដ៏ឈឺចាប់នឹងកើតឡើងម្តងទៀត។ ជាពិសេស ការទស្សនកិច្ចថ្ងៃនេះ បានជួយជម្រុញយើងខ្ញុំកាន់តែយល់អំពីតម្លៃផ្សះផ្សា សន្តិភាព និងការរស់នៅសុខសាន្តក្នុងសង្គមជាតិ។ ពិសេសជាងនេះទៀត យើងខ្ញុំនឹងចែករំលែកការយល់ដឹងបន្ថែមនេះ ទៅកាន់មិត្តភក្តិនៅក្នុងថ្នាក់និងសាលារៀន ដើម្បីរួមចំណែកក្នុងការសិក្សាស្រាវជ្រាវនិងការចងចាំនូវប្រវត្តិសាស្ត្ររបស់ខ្លួន។

សរុបមក ទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹមនេះ គឺជាសកម្មភាពមួយយ៉ាងសំខាន់សម្រាប់ប្អូនៗសិស្សានុសិស្ស ដើម្បីទទួលបាននូវចំណេះដឹង បទពិសោធន៍ និងការសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្ត្ររបស់ខ្លួន ដែលជាមូលដ្ឋានគ្រឹះក្នុងការកសាងនិងអភិវឌ្ឍន៍សង្គមជាតិ៕

Students from Bun Rany Hun Sen Neareay Secondary School visited Bak Nim Community Healing Center.

On Thursday, April 30, 2026, four students from Bun Rany Hun Sen Neareay Secondary School visited Bak Nim Community Healing Center. The purpose of visiting was to increase their understanding of Khmer Rouge history and to strengthen their extracurricular learning at the school. The four students’ names included:

1. Tok Mengly, male, 14 years old, studies in Grade 9.
2. Thou Cheata, male, 15 years old, studies in Grade 9.
3. Thol Panha, male, 15 years old, studies in Grade 9.
4. Rith Chandet, male, 14 years old, studies in Grade 9.

During the visit, the staff of Bak Nim Community Healing Center offered a brief presentation on the center’s mission and key activities, which have focused on the preservation, research, and dissemination of historical information regarding the history of the Khmer Rouge regime and the survivor stories (1975–1979). This presentation helped the students clearly understanding of memory and history education.

Following the presentation, the students spent time reading books and documents related to Khmer Rouge’s history which have preserved at the center. Through these resources and the staff’s guidance, the students gained a deeper insight into the actual historical events of the past and the ongoing impact on former survivors today. This activity not only provided new knowledge but also helped develop their reading skills and their understanding of history, memory, justice, reconciliation, and peace.

The four students shared their impressions during this visit:

We are very proud to visit Bak Nim Community Healing Center. This visit encouraged us to understand more clearly the history of the Khmer Rouge and the hardships which Cambodian people suffered during that regime. We believe this study is crucial for Cambodian younger generation who should be encouraged to read more books and research their own history. Remembering the stories of survivors is key to preventing a painful history from repeating itself. Especially, we are better aware of value of reconciliation and peace as well as peaceful living in our society. Furthermore, we will share this knowledge with our classmates and friends in the research studies and remembrance of our history.

In conclusion, this visit to Bak Nim Community Healing Center was a significant activity for the students to gain knowledge, experience, and historical insight, which serves as a foundation for building and developing our country.

Bak Nim Community Healing Center
April 30, 2026
Photo and Report by Phat Punlork
Documentation Center of Cambodia Archives

https://photos.app.goo.gl/aiWVjJbV5XvZkJD68