Anlong Veng Peace Center has organized an educational activity for six students of Trapeang Prey Secondary School on March 9, 2026. It’s intended to raise a wider awareness about the history of Democratic Kampuchea (1975-1979), to uphold the principles of peace, and to promote reconciliation.
The calendar date of “April 17, 1975” marked a tragic turning point in the Cambodian society. This history has been inscripted in our minds and souls soon after the Khmer ROuge came to power. The Cambodian citizens were dogged by mass evacuation, forced labor, starvation and summary executions under the Khmer Rouge rule (1975-1979)
As time has gone by, Cambodian citizens have transformed this immense sufferings into a national resilience and unity to safeguard peace and development.
វេទិកាថ្នាក់រៀន ស្ដីពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)»
មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានរៀបចំវេទិកាថ្នាក់រៀនស្ដីពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ដោយមានការចូលរួមពីសិស្សានុសិស្សចំនួន៦នាក់ពីសាលារៀនបឋមសិក្សាហ៊ុន សែន ត្រពាំងប្រិយ៍ និងអនុវិទ្យាល័យត្រពាំងប្រិយ៍ នៃស្រុកអន្លង់វែង នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។ វេទិកានេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសន្ដិភាព និងការផ្សះផ្សាក្នុងប្រទេសកម្ពុជា។
ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ គឺជារការចងចំរបស់ជាតិខ្មែរទាំងមូល ដែលប្រវត្តិសាស្ត្រដ៏ជូរចត់បានចារទុក បន្ទាប់ពីកងទ័ពខ្មែរក្រហមបានវាយលុកចូលកាន់កាប់ទីក្រុងភ្នំពេញ។ អ្វីដែលគួរតែជាថ្ងៃបញ្ចប់នៃសង្គ្រាមស៊ីវិល បែរជាក្លាយជាថ្ងៃនៃការជម្លៀសប្រជាជនដោយបង្ខំ ការបំបែកបំបាក់គ្រួសារ និងការឈានទៅរកការកាប់សម្លាប់រាប់លាននាក់ក្នុងរបបវាលពិឃាត។ ស្នាមញញឹមនៃថ្ងៃបុណ្យចូលឆ្នាំថ្មីនាពេលនោះ ត្រូវបានជំនួសដោយភាពភ័យខ្លាច ការបង្អត់អាហារ និងការបំផ្លិចបំផ្លាញខឿនវប្បធម៌ សាសនា និងចំណេះដឹងដែលបុព្វបុរសខ្មែរបានសាងមក។ មេរៀនដ៏ឈឺចាប់នេះ នៅតែដក់ជាប់ក្នុងបេះដូងកូនខ្មែរគ្រប់រូបក្នុងនាមជាការរំឮកឱ្យស្គាល់ពីតម្លៃនៃសន្តិភាព និងការរួបរួមជាតិ។
https://photos.app.goo.gl/G7yBFAu6EZuSaQMv5