Home / Post

Anlong Veng Peace Center. A Space to Learn and Reconcile

នៅ​ព្រឹក​ថ្ងៃ​ទី​២២​ ខែ​មេសា​ ឆ្នាំ​២០២៦​ ​មជ្ឈ​មណ្ឌល​សន្តិ​ភាព​ងន្លង់​វែង​ បាន​បើក​ការិយា​ល័យ​លើ​ភ្នំ​ដង​រែក​(អតីត​ផ្ទះ​ប្រជុំ​តាម៉ុក​)​ ដើម្បី​រៀប​ចំ​បោស​សម្អាត​ និង​ថែ​រក្សា​ផ្ទាំង​រូប​ថត​ សៀវ​ភៅ​ រួម​ទាំង​​ឯក​សារ​ទាំង​ឡាយ​ដែល​បាន​រក្សា​ទុក​នៅ​ទី​នោះ​ ក្នុង​គោល​បំណង​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​នៅ​មជ្ឈ​មណ្ឌល​សន្តិ​ភាព​អន្លង់​វែង​ បាន​ចូល​ទស្សានា​ពិព័រណ៍​រូប​ថត​ សៀវ​ភៅ​ប្រវត្តិ​សាស្រ្ត​ ទស្សនា​វដ្ដី​ ដើម្បី​ស្វែង​យល់​បន្ថែម​ពី​ប្រវត្តិ​សាស្រ្ត​កម្ពុជា​ប្រជា​ធិបតេយ្យ​(១៩៧៥-១៩៧៩​)​។​ ទន្ទឹម​នឹង​នេះ​​ វរៈ​កង​ទ័ព​កម្ពុជា​ ចំនួន​ពីរ​នាក់​ក្នុង​នោះ​មាន​ឈ្មោះ​ មាច​ វាសនា​ និង​ ហឿត​ ហាត់​ ដែល​បាន​មក​ទទួល​អំណោច​ពី​សប្បុរស​ជន​នៅ​ខាង​មុខ​មជ្ឈ​មណ្ឌល​សន្តិ​ភាព​អន្លង់​វែង​ និង​ជា​កម្លាំង​នៅ​ប្រចាំ​ការ​ខ្សែ​ត្រៀមជួរ​មុខ​ បាន​ចូល​មក​ទស្សានាពិព័រណ៍​រូប​ថត​ និង​អាន​សៀវ​ភៅ​ប្រវត្តិ​សាស្រ្ត​ដែល​ក្រុម​ការ​ងារ​បាន​ផ្ដល់​ឲ្យ​។ វរៈ​កង​ទ័ព​ទាំង​ពីរ​ បាន​និយាយ​ថា​ «ខ្លួន​បាន​ចាក​ចេញ​ពី​គ្រួសារ​មក​ការ​ពារ​ព្រំ​ដែន​នៅ​តំបន់​អន្លង់​វែង​នេះ​រយៈ​ពេល​មួយ​ឆ្នាំ​ហើយ​ ចាប់​តាំង​ពី​មុន​ពេល​ផ្ទុះ​សង្គ្រាម​ជា​មួយ​ថៃ​មក​ម្លេះ»​​។​ វរៈ​កង​ទ័ព​ មាច​ វាសនា​ បាន​បន្ត​ថា​មុន​ពេល​មាន​សង្គ្រាម​នៅ​តាម​បន្ទាត់​ព្រំ​ដែន​កម្ពុជា​-ថៃ​ ខ្លួន​ជា​និស្សិតសិក្សា​​ផ្នែក​រដ្ឋ​បាល​សាធារណ ចំណែក​ឯ​វរៈ​កង​ទ័ព​ ហឿត​ ហាត់​ ជា​គ្រូ​បង្រៀន​កិច្ច​សន្យា​ នៅ​ឯ​ស្រុក​កំណើត​។​ ប៉ុន្តែ​ដោយ​សារ​ប្រទេស​ជាតិ​កើត​មាន​សង្គ្រាម​ទើប​អ្នក​ទាំង​ពីរ​បោះ​បង់​ការ​ងារ​ជា​គ្រូ​បង្រៀន​ និង​ការ​សិក្សា​ មក​ធ្វើ​ជា​ទាហាន​ដើម្បី​ការ​ពារ​ទឹក​ដី​។​ កំឡុង​ពេល​វរៈ​កង​ទ័ព​ទាំង​ពីរ​ ឈរ​ជើង​ការ​ពារ​ព្រំ​ដែន​នៅ​ភូមិ​សាស្រ្ត​អន្លង់​វែង​ គ្មាន​បញ្ហា​ប្រឈម​ធ្ងន់​ធ្ងរ​ប៉ុន្មាន​នោះ​ទេ​ ដោយ​សារ​នៅ​ទិស​ដៅ​នេះ​មិន​សូវ​មាន​ការ​ផ្ទុះ​អាវុធ​ដូច​ទៅ​ទិស​ដៅ​ដទៃ​។​ ជា​ចុង​ក្រោយ​ វរៈ​កង​ទ័ព​ទាំង​ពីរ​នាក់​ អរគុណក្រុម​ការ​ងារ​មជ្ឈ​មណ្ឌល​សន្តិ​ភាព​អន្លង់​វែង​ ក្នុង​ការ​ជួយ​ថែ​រក្សា​ និង​ចង​ក្រង​ប្រវត្តិ​សាស្រ្ត​ខ្មែរ​បន្ត​ទៀត​ និងអរ​គុណ​ដែល​​បាន​ផ្ដល់ឪកាស​ដល់​ខ្លួន​ក្នុង​ការ​ចូល​ទស្សនា​នៅ​ក្នុង​ការិយា​ល័យ​ មជ្ឈ​មណ្ឌល​សន្តិ​ភាព​អន្លង់​វែង​។​

On April 22nd, 2026 Anlong Veng Peace Center on top of Dangrek mountain opened its door to welcome visitors who could see our exhibition inside and outside the Center. Our Center has become a key space for both foreign and local visitors taking keen interest in learning about the Khmer Rouge history and also the fourteen historical sites. On that day, two soldiers of Royal Cambodian Army, Meach Veasna and Hoeut Hatt, stopped by and read some of our publication, while waiting for aid and other supplies. They are being dispatched to the Cambodia-Thailand borderline and remain at the frontline for a year now (even before the armed clashes between Cambodia and Thailand). Veasna said before the armed clashes, he was a university student of public administration, while Hatt served as a contract teacher at his hometown. Given that our country has been faced with an existential threat, they volunteered to take up arms and fight the hostile enemy. They always stand ready to defend our country. Anlong Veng was not in a serious situation given a brief skirmish in late December of 2025. Finally, both thanked Anlong Veng Peace Center for preserving and recording this history and for the opportunity to visit this venue.

https://photos.app.goo.gl/beXxitBCxgghjTiH8