សិស្សានុសិស្ស ទស្សនកិច្ចមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម៖
នៅព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២៦ សិស្សានុសិស្សចំនួន៣រូប មកពីវិទ្យាល័យហ៊ុនសែនឈូក បានមកសិក្សាស្វែងយល់នៅក្នុងមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម។ ក្នុងគោលបំណងចំបងនៃការសិក្សាស្វែងយល់នេះ ប្អូនៗសិស្សានុសិស្សទាំង៣រូបចង់បង្កើនចំណេះនិងការយល់ដឹងបន្ថែមស្តីពីប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហម និងព្រមទាំងពង្រឹងការយល់ដឹងបន្ថែមតាមរយ:ការសិក្សាក្រៅថ្នាក់រៀនរបស់ខ្លួនទៀតផង។
ប្អូនៗសិស្សានុសិស្សទាំង៣រូប រួមមានឈ្មោះ៖ ភន សុផាត ភេទប្រុស អាយុ ១៦ ឆ្នាំ។ លី សុណ្ណរ៉ា ភេទប្រុស អាយុ ១៦ ឆ្នាំ។ សុខ គីនចន្ថា ភេទប្រុស អាយុ ១៧ ឆ្នាំ។ ក្នុងអំឡុងពេលនៃការទស្សនកិច្ចនេះ បុគ្គលិកមជ្ឈមណ្ឌលសះស្បើយបាក់នឹម បានផ្តល់ជូននូវបទបង្ហាញសង្ខេបស្តីពីសកម្មភាពការងារសំខាន់ៗរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងការចូលរួមអភិរក្សនិងផ្សព្វផ្សាយចំណេះដឹងអំពីប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហម(១៩៧៥-១៩៧៩) និងការជម្រុញលើកកម្ពស់បញ្ហាសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ បន្ទាប់មក សិស្សានុសិស្សទាំងប៣រូប បានអានសៀវភៅនិងឯកសារមួយចំនួនដែលបានទាក់ទិននឹងប្រវត្តិសាស្ត្រក្នុងរបបខ្មែរក្រហមរួមទាំងសាច់រឿងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដើម្បីយល់ដឹងកាន់តែច្បាស់បន្ថែមស្តីពីព្រឹត្តិការណ៍ពីអតីតកាល និងផលប៉ះពាល់នានាដែលបានបន្សល់រហូតមកទល់នឹងបច្ចុប្បន្ននេះ ព្រមទាំងបានទស្សនានូវខ្សែភាពយន្តឯកសារខ្លីស្តីពីប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហម (១៩៧៥-១៩៧៩)។ តាមរយៈសកម្មភាពនេះ ប្អូនៗសិស្សានុសិស្ស មិនត្រឹមតែទទួលបានចំណេះដឹងថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានអភិវឌ្ឍន៍ជំនាញអាននិងការយល់ដឹងអំពីប្រវត្តិសាស្ត្រកម្ពុជាទៀតផង។
ជាងនេះទៀត សិស្សានុសិស្សបានបង្ហាញចំណាប់អារម្មណ៍ដូចខាងក្រោម៖
១) ភន សុផាត បានបង្ហាញអំពីចំណាប់អារម្មណ៍របស់ខ្លួនថា៖ ការទស្សនកិច្ចនេះបានធ្វើឱ្យខ្លួនយល់ដឹងកាន់តែច្បាស់មួយកំរិតទាក់ទិននឹងប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហម តាមរយះការអាននិងស្តាប់ការពន្យល់ផ្ទាល់ដែលបានស្តែងចេញពីទុក្ខលំបាក ការកាប់សម្លាប់ និងការបាត់បង់សមាជិកគ្រួសាររបស់ប្រជាជនកម្ពុជាក្នុងសម័យខ្មែរក្រហម។
២)សុខ គីនចន្ថា បានបង្ហាញអំពីចំណាប់អារម្មណ៍ផងដែរថា៖ ការទស្សនកិច្ចនេះ គឺបានផ្តល់នូវចំណេះដឹងបន្ថែមលើសពីក្នុងថ្នាក់រៀនបានផ្តល់ ហើយម៉្យាងទៀតប្អូននឹងនាំយកចំណេដឹងនេះទៅចែករំលែកបន្តជាមួយមិត្តភក្តិនៅក្នុងថ្នាក់ ដើម្បីបន្តការសិក្សាស្វែងយល់និងផ្សព្វផ្សាយបន្ថែមនូវប្រវត្តិសាស្ត្រក្នុងរបបខ្មែរក្រហមរួមទាំងសាច់រឿងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក្នុងពេលអនាគត។
នៅចុងបញ្ចប់នៃការទស្សនកិច្ច សិស្សានុសិស្សទាំងអស់ បានថតរូបជាក្រុមជាមួយបុគ្គលិកដើម្បីទុកជាអនុស្សាវរីយ៍នៅទីតាំងមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម និងបានថ្លែងអំណរគុណដល់មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម បានផ្តល់នូវឪកាសក្នុងការទស្សនកិច្ចដែលប្រកបដោយអត្ថន័យជ្រាលជ្រៅក្នុងការជួយផ្តល់និងបង្កើននូវការយល់ដឹងបន្ថែមស្តីពីប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហម និងរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។
ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦
រូបថតនិងរបាយការណ៍៖ បុគ្គលិកនៃមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម
The Students from Hun Sen High School in Chhouk District visited Bak Nim Community Healing Center.
On Wednesday, morning, April 22, 2026, three students from Hun Sen Chhouk High School visited Bak Nim Community Healing Center. The main purpose to visiting of the students is to broaden their knowledge and understanding of the Khmer Rouge’s history and to strengthen their additional learning through out-of-classroom experiences.
Three high school students’ names are as below:
1. Phorn Sophat, male, 16 years old, studies at Hun Sen High School in Chhouk district, Kampot province.
2. Ly Sovanra, male, 16 years old and, studies at Hun Sen High School in Chhouk district, Kampot province.
3. Sok Kinchantha, male, 17 years old, studies at Hun Sen High School in Chhouk district, Kampot province.
During the visit, the staff of Bak Nim Community Healing Center provided a brief presentation on its core activities which specifically aim to collect Khmer Rouge’s survivor stories and to enhance and promote their health service. This included their works in preserving and disseminating historical knowledge of the Khmer Rouge’s regime (1975-1979), as well as promoting the well-being of Khmer Rouge survivors. The students also spent time reading books and various documents relating to Khmer Rouge history and survivor stories. This allowed those students to gain a deeper insight into past events and the lasting impacts which remained today. Moreover, they also watched a short documentary film relevant to the Khmer Rouge’s regime (1975–1979); Through these activities, the students not only gained new addtional knowledge but also developed their reading skills and historical comprehension.
The students’ impression
Phorn Sophat expressed that this visit has significantly deepened their understanding of Khmer Rouge’s history and through reading and listening to direct explanations, they learned about hardships, executions, and disappearance of the family members experienced by Cambodian people during that regime. Sok Kinchantha additionally expressed that this visit provided the essential knowledge beyond what is taught in the classroom. He said he will also share what he learned today with his classmates to continue exploring and spread awareness about the Khmer Rouge’s history and survivor stories in the future.
At the end of the visit, the students took a group photo with the staff as a souvenir at the Bak Nim Community Healing Center. They also expressed their gratitude to Bak Nim Community Healing Center for providing a meaningful opportunity to enhance their understanding of the Khmer Rouge’s history and survivor stories.
April 22, 2026
Photo and Report by Bak Nim Community Healing Center’s Team
Documentation Center of Cambodia Archives
https://photos.app.goo.gl/PtXMmi7TNhCGs9iH7