Home / Post

Veal Veng Reconciliation Center: Visiting Survivors of The Thai Flagrant Violations, Thma Da Commune. January 13, 2026

នៅវេលាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងនៃមជ្ឈមណ្ឌលឯកសារកម្ពុជារួមមាន៖ ឡុង ដានី ធី គឹមហុង ទាវ សម្ភស្ស មឿន ស្រីណុច និង ចាន់ ណារិទ្ធ បានធ្វើដំណើរពីការិយាល័យមជ្ឈមណ្ឌលផ្សះផ្សាវាលវែងនៅឃុំប្រម៉ោយឆ្ពោះទៅកាន់ឃុំថ្មដា ស្រុកវាលវែង ដើម្បីសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងទទួលរងគ្រោះដោយសារទាហានថៃបំពានដោយចេតនាដាក់បន្លាលួសហ៊ុមព័ន្ធយកផ្ទះសម្បែង ដីធ្លី និងបានបាញ់ផ្លោងទម្លាក់គ្រាប់បែកបំផ្លិចបំផ្លាញផ្តាច់ស្ពាន ផ្លូវថ្នល់ និងផ្ទះសម្បែងប្រជាពលរដ្ឋរស់នៅក្នុងឃុំថ្មដា។

នៅវេលាម៉ោង៩ :៣០នាទីនាព្រឺកថ្ងៃដដែល ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងនៃមជ្ឈមណ្ឌលឯកសារកម្ពុជាបានដំណើរមកដល់សាលាឃុំថ្មដា។ ជាបឋមក្រុមការងារបានចូលទៅសាលាឃុំថ្មដាដើម្បីណែនាំខ្លួន និងជម្រាបអំពីគោលបំណងដែលក្រុមការងារចុះមកសួរសុខទុក្ខប្រជាពលរដ្ឋនៅឃុំថ្មដា។ ជាកិច្ចបន្ទាប់ក្រុមការងារបានចុះទៅសួរសុខទុក្ខ និងសម្ភាសន៍ប្រជាពលរដ្ឋដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៦នាក់​ (ស្រី៣នាក់) នៅក្នុងភូមិកណ្តាល និងភូមិឯកភាពនៃឃុំថ្មដា ស្រុកវាលវែងមានដូចខាងក្រោម៖

Veal Veng Reconciliation Center: Visiting Survivors of The Thai Flagrant Violations, Thma Da Commune
Photos by Veal Veng Teams
Documentation Center of Cambodia Archieves
January 13, 2025

Full report