Home / Post

The Queen Mother Library: Visit of Law Students from National Institute of Management (NIM)

The Queen Mother Library

ព្រឹកថ្ងៃទី​២១​ ខែវិច្ឆិកា ឆ្នាំ២០២៥ និសិ្សតឆ្នាំទី៤ ចំនួន១៩រូបសិក្សាផ្នែកច្បាប់មកពីសាលកវិទ្យាល័យជាតិគ្រប់គ្រង ក្នុងរាជធានីភ្នំពេញ​ បានមកទស្សនកិច្ចនិងសិក្សាស្វែងយល់អំពីការផ្សព្វផ្សាយសៀវភៅនិងបណ្ណសារប្រវត្តិសាស្រ្តនៃកម្ពុជាមួយចំនួន ដែលបានដាក់បំរើជាសាធារណជូនដល់ សិស្ស និសិ្សត អ្នកសិក្សាស្រាវជ្រាវ និងសាធារណជនទូទៅ ក្នុងព្រះរាជបណ្ណាល័យហ្លួងម៉ែ។

ក្រោយបានទស្សនកិច្ចនៅព្រះរាជបណ្ណាល័យហ្លួងម៉ែរួចមក ក្រុមនិស្សិតទាំងអស់នៃសាលកវិទ្យាល័យជាតិគ្រប់គ្រង មានចំណាប់អារម្មណ៍ថា៖ មូលហតុដែលយើងខ្ញុំមកទស្សនកិច្ចនៅព្រះរាជបណ្ណាល័យហ្លួងម៉ែ ព្រោះអ្នកគ្រូនៅសាលាមានគោលការណ៍មួយ គឺចង់ឲ្យសិស្សស្គាល់ពីកន្លែងប្រវត្តិសាស្រ្តឲ្យបានច្រើន អ្នកគ្រូ បានណែនាំយើងខ្ញុំមកទស្សនកិច្ចនៅព្រះរាជបណ្ណាល័យហ្លួងម៉ែ។ ដំបូងឡើយ យើងខ្ញុំគិតថា ព្រះរាជបណ្ណល័យហ្លួងម៉ែគឺជាកន្លែងមួយដែលសរសេររៀបរាប់ពីជីវប្រវត្តិរបស់សម្ដេចម៉ែប៉ុណ្ណោះ ព្រោះតែមានឈ្មោះថា ព្រះរាជបណ្ណាល័យហ្លួងម៉ែ។ ប៉ុន្តែក្រោយពីយើងខ្ញុំនិងមិនរួមថ្នាក់បានទស្សនកិច្ចនៅព្រះរាជបណ្ណាល័យហ្លួងម៉ែរួច ទើបយើងខ្ញុំដឹងថា នៅព្រះរាជបណ្ណាល័យហ្លួងម៉ែ មានការចងក្រងឯកសារផ្សេងៗជាច្រើន ដែលនិយាយពីប្រវត្តិសាស្រ្តខ្មែរក្រហម និងមានវិឌីអូឯកសារផ្សេងៗទៀត។ បន្ទាប់ពីទទួលបានការណែនាំនិងការរៀបរាប់ស្តីពីឯកសាររបស់លោកគ្រូ អ្នកគ្រូ នៅព្រះរាជបណ្ណាល័យហ្លួងម៉ែរួចមក យើងខ្ញុំទាំងអស់គ្នាពិតជាចាប់អារម្មណ៍យល់យ៉ាងច្បាស់ ក្នុងការប្រមូលចងក្រងឯកសារនៅក្នុងព្រះរាជបណ្ណាល័យហ្លួងម៉ែ ពីព្រោះថាអ្វីៗទាំងអស់នេះអាចផ្ដល់នូវឯកសារមួយចំនួនដល់សិស្សនិស្សិតដែលគាត់ចង់ដឹងពីប្រវត្តិសាស្រ្តខ្មែរតាំងពីសម័យដើម រហូតដល់បច្ចុប្បន្ន។

យុវសិស្ស ញ៉ាក់ តាំងហួរ និង ភក្រ្តា ជាតំណាងឲ្យក្រុមនិស្សិតនៃសកលវិទ្យាល័យជាតិគ្រប់គ្រង ដែលបានមកទស្សនកិច្ចនៅក្នុងព្រះរាជបណ្ណាល័យហ្លួងម៉ែ បានបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនថា៖ នៅពេលបានមកទស្សនកិច្ចនៅព្រះរាជបណ្ណាល័យ គឺមានការភ្ញាក់អារម្មណ៍និងប្លែកភ្នែក ពីព្រោះមិនដែលបានឃើញទីតាំងនេះពីមុនមក ជាពិសេសគឺក្រុមនិស្សិតរបស់យើងទទួលបានចំណេះដឹងបន្ថែមនិងយល់ច្បាស់ស្តីពីព្រឹត្កតិការណ៍នៃប្រវត្តិសាស្រ្តកម្ពុជា។ មួយវិញទៀត តំណាងក្រុមនិស្សិតក៏បានរៀបរាប់បន្ថែមទៀតថា៖ ទិដ្ឋភាពនៅក្នុងព្រះរាជបណ្ណាល័យហ្លួងម៉ែ គឺមានផ្ទាំងរូបគំនូរវត្ថុបុរាណស្អាតជាប្រើន និងមានទេសភាពនៃទីធ្លាក្នុងទីតាំងបណ្ណាល័យគឺមានភាពស្រស់ស្អាត ស្រស់ស្រាយ និងមានភាពស្ងប់ស្ងាត់ល្អ ដែលជាទីតាំងមួយបានផ្តល់នូវបរិយាកាសឲ្យសិស្សនិងនិសិ្សតអាចចូលមកអានសៀវភៅ និងសិក្សាស្រាវជ្រាវ ព្រមទាំងស្វែងយល់ជាសាធារណនូវឯកសារប្រវត្តិសាស្រ្តកម្ពុជានានា ដែលបានរក្សាទុកនៅក្នុងព្រះរាជបណ្ណាល័យហ្លួងម៉ែ។

November 21, 2025
Photo by Thy Kim Hong
Documentation Center of Cambodia Archives

Full report