(R) លោកស្រី សេង តក្កនារី “Seng Takakneary” ជាសហស្ថានិកក្រុមហ៊ុននៃសន្តុសាសៀល(Santo Sa Silk) ដែលបានកែឆ្នៃវិស័យសូត្រឈានមុខនៅកម្ពុជា បានបរិចាគនូវឧបករណ៍ភ្លេងប្រណិត ធីណ័រសាកសូហ្វូន(Tenor Saxophone)ចំនួនពីរគ្រឿង ម៉ាកផលិតនៅក្នុងប្រទេសបារាំង ដើម្បីផ្តល់ជូនសម្រាប់រក្សាទុកទស្សនាជាសាធារណ:នៅក្នុងព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា។ នៅក្នុងថ្ងៃដដែលនេះ លោក រស់ សំពៅ និង លោកស្រី លី សុខចំរើន ដែលជាតំណាងនៃព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា បានទៅទទួលយកធីណ័រសាកសូហ្វូនទាំងពីរគ្រឿងដោយផ្ទាល់អំពីលោកស្រី សេង តក្កនារី នៅក្នុងក្រុមហ៊ុនសន្តុសាសៀល ដែលមានទីតាំងស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។
16 March 2026
Photo by Santo Sa Silk Staff
Documantation Center of Cambodia Archives