Home / Post

The Queen Mother Library: Senior Students from National University of Management Learn about DC-Cam’s Research Approach. September 26, 2025

The Queen Mother Library

និស្សិតចំនួន១០រូប មកពីសាលកវិទ្យាល័យជាតិគ្រប់គ្រង បានមកទស្សនកិច្ចព្រះរាជបណ្ណាល័យហ្លួងម៉ែ។

ចំណាប់អារម្មណ៍និស្សិត៖
លិន ដាវិន ជានិស្សិតឆ្នាំ៤ នៃសាលកវិទ្យាល័យជាតិគ្រប់គ្រង (NUM FAN CLUB) បានមានចំណាប់អារម្មណ៍ថា៖ មូលហតុដែលខ្ញុំមកទស្សនកិច្ចនៅព្រះរាជបណ្ណាល័យហ្លួងម៉ែ ព្រោះអ្នកគ្រូនៅសាលាមានគោលការណ៍មួយ គឺចង់ឲ្យសិស្សស្គាល់ពីកន្លែងប្រវត្តិសាស្រ្តឲ្យបានច្រើន អ្នកគ្រូរបស់ខ្ញុំ គាត់បានណែនាំឲ្យខ្ញុំមកទស្សនកិច្ចនៅព្រះរាជបណ្ណាល័យហ្លួងម៉ែ។ ដំបូងឡើយខ្ញុំគិតថា ព្រះរាជបណ្ណល័យហ្លួងម៉ែគឺជាកន្លែងមួយដែលសរសេររៀបរាប់ពីជីវប្រវត្តិរបស់សម្ដេចម៉ែប៉ុណ្ណោះ ព្រោះតែមានឈ្មោះថា ព្រះរាជបណ្ណាល័យហ្លួងម៉ែ។ ប៉ុន្តែក្រោយពីខ្ញុំ និងមិនរួមថ្នាក់បានទស្សនកិច្ចនៅព្រះរាជបណ្ណាល័យហ្លួងម៉ែរួច ទើបខ្ញុំដឹងថា នៅព្រះរាជបណ្ណាល័យហ្លួងម៉ែ មានការចងក្រងឯកសារផ្សេងៗជាច្រើន ដែលនិយាយពីប្រវត្តិសាស្រ្តខ្មែរក្រហម និងមានវិឌីអូឯកសារផ្សេងៗទៀត។ ហើយអ្វីដែលខ្ញុំចាប់អារម្មណ៍ បន្ទាប់ពីពេលដែលបានការណែនាំរៀបរាប់ពីឯកសាររបស់លោកគ្រូ អ្នកគ្រូ នៅព្រះរាជបណ្ណាល័យហ្លួងម៉ែ ខ្ញុំពិតជាចាប់អារម្មណ៍ ក្នុងការចងក្រងឯកសាររបស់ព្រះរាជបណ្ណាល័យហ្លួងម៉ែណាស់ ព្រោះវាអាចផ្ដល់នូវឯកសារមួយចំនួនដល់សិស្សនិស្សិតដែលគាត់ចង់ដឹងពីប្រវត្តិសាស្រ្តខ្មែរតាំងពីសម័យដើម ដូចជាមុនសម័យប៉ុល ពត ឬក្រោយសម័យប៉ុល ពតជាដើម។ ក្រោយពីបានការណែនាំ និងទស្សនកិច្ចនៅព្រះរាជបណ្ណាល័យហ្លួងម៉ែហើយ ខ្ញុំបានទទួលចំណេះដឹងខាងប្រវត្តិសាស្រ្ត ព្រឹត្តិការណ៍ក្នុងសម័យផ្សេងៗនិង ខាងសិល្បៈ គំនូរ ដែលដូចទៅនឹងចំណងចំណូលចិត្តរបស់ខ្ញុំ។ នៅព្រះរាជបណ្ណាល័យហ្លួងម៉ែមានទិដ្ឋភាពស្ងប់ស្ងាត់ ជាមួយរុក្ខជាតិស្អាតៗ និងមានការរៀបចំយ៉ាងទាក់ទាញ មិនតែប៉ុណ្ណោះខ្ញុំ និងមិត្តភក្តិមានការចាប់អារម្មណ៍ជាមួយរូបគ្រុឌដែលជាស្លាកសញ្ញារបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ហើយពេលដែលបានយល់នៅអត្ថន័យនៃរូប ពួកខ្ញុំកាន់តែមានការចាប់អារម្មណ៍ខ្លាំងបន្ថែមទៅទៀត។

September 26, 2025
Photo by Thy Kim Hong
Documentation Center of Cambodia Archives

Full report