The Queen Mother Library
មន្រ្តីក្រុមការងារប្រមូលចងក្រងឯកសារប្រវត្តិសាស្ត្រនិងសម្ភារបរិក្ខារចាស់ៗ ក្នុងអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវុត្ថុ បានអញ្ជើញមកទស្សនកិច្ចនៅព្រះរាជបណ្ណាល័យហ្លួងម៉ែ។ ក្នុងពេលជាមួយគ្នានេះ ក្រុមការងារនៃអគ្គនាយកដ្ឋានពន្ធដា បានផ្តល់លិខិតថ្លែងអំណរគុណមួយច្បាប់ដល់អនុរក្សនៃព្រះរាជបណ្ណាល័យហ្លួងម៉ែ និងបណ្ណសារនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានផ្តល់ជូនដល់អគ្គនាយកដ្ឋានពន្ធដារនូវឯកសាររូបថតប្រវត្តិសាស្ត្រកម្ពុជាមួយចំនួន ស្ថិតក្នុងវិសាលភាពចាប់តាំងពី សម័យសង្គមរាស្រ្តនិយម សម័យសាធារណរដ្ឋខ្មែរ សម័យកម្ពុជាប្រជាធិបតេយ្យ រហូតដល់សម័យរដ្ឋកម្ពុជា ដើម្បីប្រមែប្រមូលរក្សាទុកសម្រាប់ការរៀបចំបង្កើតជាសារមន្ទីរជាតិនៃអគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវុត្ថុ។
September 2, 2025
Photo by Ros Sampeou and Thy Kimhong
Documentation Center of Cambodia Archives