THE URNS LIBRARY
The Documentation Center of Cambodia
នៅវេលាម៉ោង៤:០០នាទីរសៀល ថ្ងៃសុក្រទី១០ ខែមេសា ឆ្នាំ២០២៦ នាក្នុងឳកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងខិតជិតមកដល់ ក្នុងបន្ទប់ហោអដ្ឋិធាតុ ឬ បណ្ណាល័យធាតុនៅវត្តលង្កា បានរៀបចំសូត្រមន្តដោយនិមន្តព្រះសង្ឈចំនួន៤អង្គ គោរពតាមពីធីបុណ្យប្រពៃណីនៃព្រះពុទ្ធសាសនា ដើម្បីប្រស់ព្រំនិងរំលឹកជូនដល់វិញ្ញាណក្ខន្តនៃអដ្ឋិធាតុជនរងគ្រោះកម្ពុជាចំនួន៤៦៤នាក់ដែលមិនមានសាច់ញាតិបានប្រមូលយកទៅថែរក្សាទុក ហើយដែលបច្ចុប្បន្ននេះ មជ្ឈមណ្ឌលឯកសារកម្ពុជាបានប្រមូលនឹងកំពុងរក្សាទុកនៅក្នុងបន្ទប់ហោអដ្ឋិធាតុមានទីតាំងស្ថិតក្នុងវត្តលង្កា។
រំឭកផងដែរ នៅក្នុងឆ្នាំ២០១៥ មជ្ឈមណ្ឌលឯកសារកម្ពុជា បានប្រមែប្រមូលរក្សាទុកនូវអដ្ឋិធាតុជនរងគ្រោះកម្ពុជាចំនួន៤៦៤នាក់ ដែលបានស្លាប់ក្នុងសង្គ្រាមនៃទសវត្សរ៍ឆ្នាំ១៩៧០, ១៩៨០, និង១៩៩០។ អដ្ឋិធាតុទាំងអស់នេះ មិនឃើញមានសាច់ញាតិមកប្រមូលយកទៅថែរក្សាទុក ហើយស្ថិតនៅរាយប៉ាយក្នុងបរិវណវត្តលង្កា ព្រះកុសមារាម នៃរាជធានីភ្នំពេញ។ អដ្ឋិធាតុជនរងគ្រោះកម្ពុជា សរុបទាំង៤៦៤នាក់នេះ ត្រូវបានមជ្ឈមណ្ឌលឯកសារកម្ពុជា ប្រមូលមករក្សាទុកនៅក្នុងហោអដ្ឋិធាតុដែលមានទីតាំងស្ថិតក្នុងវត្តលង្កាព្រះកុសមារាម សម្រាប់គោលបំណងដ៏សំខាន់មួយ គឺដាក់បំរើជូនដល់សាធារណជនទូទៅដើម្បីការស្វែងរកការបាត់ខ្លួននៃមនុស្សជាទីស្រឡាញ់របស់ខ្លួន (កម្មវិធីការស្វែងរកសមាជិកគ្រួសារដែលបានបាត់ខ្លួន) និងដើម្បីឧទ្ទិសដល់វិញ្ញណក្ខន្តនៃអដ្ឋិធាតុជនរងគ្រោះទាំងអស់ទៅតាមពីធីបុណ្យប្រពៃណីនៃព្រះពុទ្ធសាសនា៕
April 10, 2026
Photo and Text by Ros Sampeou
The Documentation Center of Cambodia Archives
https://photos.app.goo.gl/ZY5n1bQfKmSzzBMXA