I. Introduction
On March 17, 2026, Takeo Provincial Documentation Center organized a classroom forum on the study of the history of Democratic Kampuchea (1975-1979). The forum was attended by 22 grade 12 students (7 females and 15 males) from Chea Sim Takeo High School. The topics selected for discussion included the events of March 18, 1970, the origins of the Khmer Rouge regime, and the screening of video documentaries featuring the life experiences of survivors to further illustrate the events that occurred during that era. The forum concluded at 10:55 AM on the same day with excellent results; most students demonstrated active engagement through classroom activities and shared personal reflections on their participation in the program.
II. Objectives
The forum aimed to encourage students to:
1. Gain a deeper understanding of the history of Democratic Kampuchea, particularly the background and causes of the “March 18, 1970 Coup” and the “emergence of the Khmer Rouge regime.”
2. Connect the study of historical events to the lived experiences of Khmer Rouge survivors in order to foster empathy for those who endured the genocide.
3. Boldly and freely reflect on their studies regarding the coup, the rise of the Khmer Rouge, and potential solutions to prevent the return of such atrocities and genocide.
III. Activities
1) Documentary Film Screenings
Two documentary films were screened to begin the classroom forum:
“Behind the Walls of S-21”: This film shows students the events that took place inside the S-21 Security Center, the Khmer Rouge’s central security prison where nearly 20,000 prisoners were detained. Almost all prisoners were killed within the prison groundsand at the “Boeung Choeung Ek” killing site. The video features three individuals: survivors Chum Mey and Bou Meng, and former prison guard Him Huy. All three describe their experiences and roles within the prison. The screening aimed to help students study the lives of both prisoners and staff at S-21 under the coercion and human rights abuses of the Khmer Rouge regime.
“My Father is in Heaven”: This film depicts the experience of forced evacuation and the loss of a father and younger brother during the Khmer Rouge regime due to starvation and lack of medicine. Teacher Ros Chanthorn is the subject of this video. She describes the difficult life she and her parents endured as an unforgettable story. She regularly teaches her students about her experiences to encourage them to prevent the return of the Khmer Rouge regime.
Following the screenings, Pheng Pong-Rasy, the forum instructor, discussed both stories with the students. All students showed great interest, particularly in Teacher Ros Chanthorn’s story, as it is the personal life history of their own teacher.
2) Presentations on Historical Events
A) The March 18, 1970 Coup:
Since the forum was held on March 17, instructor Pheng Pong-Rasy asked the students: “In March, 56 years ago, what events took place in Cambodia?” A few students answered, “It was the coup that toppled Prince Sihanouk.” Rasy followed up: “What happened during that coup?” When no students could answer, Rasy introduced the lesson. The presentation focused on the causes, the actions taken, the start of the war, the division of administration, the hardships, and the long-term impacts on the Cambodian people.
B) The Rise of the Khmer Rouge:
A female student requested the instructor to explain the Rise of the Khmer Rouge regime, a request supported by the other students. Rasy utilized Chapter 2, “Who were the Khmer Rouge? How did they come to power?” from the core textbook A History of Democratic Kampuchea (1975-1979) (2020 edition) to explain every point of the lesson to the students.
IV. Conclusion
The classroom forum at Chea Sim Takeo High School successfully achieved its primary objective of bridging the gap between historical facts and the lived realities of the Khmer Rouge era. By synchronizing the lesson with the anniversary of the March 18, 1970 Coup, students were able to grasp the complex geopolitical shifts that led to the rise of the Khmer Rouge.
The inclusion of documentary films—particularly the personal story of Teacher Ros Chanthorn—proved to be a powerful pedagogical tool. It transformed an abstract historical period into a tangible, human narrative, fostering deep empathy among the 22 students. The shift from a lack of knowledge regarding the specifics of the 1970 coup to an active, inquisitive discussion about the origins of the regime demonstrates the necessity of these forums.
Ultimately, the program reinforced the importance of Genocide Education as a preventative measure. By understanding the “why” and “how” of the past, these grade 12 students are better equipped to advocate for peace and ensure that such atrocities are never repeated in Cambodian society.
—
Report and Photos: Chhim Sokhea & Pheng Pong-Rasy
I. សេចក្ដីផ្ដើម
នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ មជ្ឈមជណ្ឌលឯកសារខេត្ត តាកែវ បានរៀបចំវេទិកាថ្នាក់រៀន ស្តីពីការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ជាមួយសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យជាស៊ីមតាកែវ ចំនួន២២នាក់ ស្រី៧នាក់ ប្រុស១៥នាក់។ ប្រធានបទដែលបានលើកយកមកពិភាក្សានៅក្នុងវេទិកានេះ គឺព្រឹត្តិការណ៍ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០, ការកកើតរបបខ្មែរក្រហម និងការចាក់បញ្ចាំងខ្សែវីដេអូពីបទពិសោធន៍ជីវិតឆ្លងកាត់របបខ្មែរក្រហមរបស់អ្នករស់រានមានជីវិត ដើម្បីបង្ហាញសិស្សបន្ថែមទៀតពីព្រឹត្តិការណ៍ដែលបានកើតឡើងនៅក្នុងរបបនោះ។ វេទិកានេះ បានបញ្ចប់នៅម៉ោង១០ និង ៥៥នាទីព្រឹកថ្ងៃដដែល ជាមួយនឹងលទ្ធផលល្អប្រសើរដែលសិស្សភាគច្រើនបានបង្ហាញតាមរយៈសកម្មភាពនៅក្នុងថ្នាក់ និងការឆ្លុះបញ្ចាំងផ្ទាល់ខ្លួនអំពីការចូលរួមនៅក្នុងកម្មវិធីវេទិកាថ្នាក់រៀន។
II. គោលបំណង
វេទិកានេះមានគោលបំណងជំរុញសិស្សឱ្យ៖
– សិក្សាស្វែងយល់ឱ្យកាន់ស៊ីជម្រៅអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ ជាពិសេសប្រវត្តិ និងមូលហេតុនៃ «ការកើតឡើងនូវព្រឹត្តិការណ៍រដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០» និង «ការកើតមានរបបខ្មែរក្រហម»។
– ផ្សាភ្ជាប់ការសិក្សាអំពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រទាំងនេះ ទៅនឹងបទពិសោធន៍ជីវិតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដើម្បីបណ្តុះគំនិតអាណិតអាសូរចំពោះអ្នកឆ្លងកាត់បទពិសោធន៍នៃអំពើប្រល័យពូជសាសន៍។
– ក្លាហានក្នុងការឆ្លុះបញ្ចាំងពីការសិក្សារបស់ខ្លួនដោយសេរី ចំពោះហេតុការណ៍នៃការធ្វើរដ្ឋប្រហារ និងការកកើតរបបខ្មែរក្រហម និងវិធីដោះស្រាយដើម្បីរារាំងការវិលត្រឡប់នៃអំពើឃោរឃៅ និងអំពើប្រល័យពូជសាសន៍។
III. សកម្មភាព
១) ការចាក់បញ្ចាំងវីដេអូឯកសារ
ខ្សែវីដេអូឯកសារចំនួនពីរត្រូវបានចាក់បញ្ចាំងឱ្យសិស្សទស្សនា ដើម្បីជាការចាប់ផ្តើមកម្មវិធីវេទិកាថ្នាក់រៀននៅក្នុងថ្ងៃនេះ។
ខ្សែវីដេអូដំបូង មានចំណងជើង «នៅក្រោយជញ្ជាំងមន្ទីរ ស-២១»។ ខ្សែវីដេអូនេះ បង្ហាញសិស្សពីរឿងរ៉ាវដែលបានកើតឡើងនៅក្នុងមន្ទីរសន្តិសុខ ស-២១ ដែលជាមន្ទីរសន្តិសុខមជ្ឈិមរបស់ខ្មែរក្រហមដែលបានឃុំឃាំងអ្នកទោសជិត២ម៉ឺននាក់ ហើយអ្នកទោសស្ទើរតែទាំងអស់ត្រូវបានសម្លាប់នៅក្នុងបរិវេណមន្ទីរសន្តិសុខនេះ និងនៅទីតាំងសម្លាប់ «បឹងជើងឯក»។ វីដេអូនេះ បានបង្ហាញពីតួអង្គបីនាក់ជាអតីតអ្នកទោសដែលរួចរស់ជីវិតពីមន្ទីរឃុំឃាំងឈ្មោះ ជុំ ម៉ី និង ប៊ូ ម៉េង និងអតីតឆ្មាំគុកឈ្មោះ ហ៊ឹម ហ៊ុយ។ អ្នកទាំងបីបានរៀបរាប់ពីបទពិសោធន៍របស់ខ្លួនជាប់ក្នុងមន្ទីរឃុំឃាំង និងការងារនៅក្នុងមន្ទីរឃុំឃាំង។ ការចាក់បញ្ចាំងវីដេអូឯកសារនេះ គឺដើម្បីឱ្យសិស្សសិក្សាពីជីវិតរបស់អ្នកទោស និងជីវិតកម្មាភិបាលនៃមន្ទីរ ស-២១ ដែលស្ថិតក្រោមការបង្ខិតបង្ខំ និងរំលោភបំពានសិទ្ធិជាមនុស្សក្នុងរបបខ្មែរក្រហម។
ខ្សែវីដេអូបន្ទាប់ដែលត្រូវចាក់បញ្ចាំងដែរ មានចំណងជើង «ពុកខ្ញុំនៅឋានសួគ៌»។ ខ្សែវីដេអូនេះ បង្ហាញពីបទពិសោធន៍ជីវិតឆ្លងកាត់ការជម្លៀសដោយបង្ខំ និងការបាត់បង់ឪពុក និងប្អូនប្រុសនៅក្នុងរបបខ្មែរក្រហម ដោយសារតែការអត់អាហារ និងគ្មានថ្នាំសង្កូវសម្រាប់ព្យាបាលជំងឺ។ អ្នកគ្រូ រស់ ចាន់ថន គឺជាតួអង្គនៅក្នុងខ្សែវីដេអូនេះ។ គាត់បានរៀបរាប់ពីជីវិតលំបាករបស់គាត់ និងឪពុកម្តាយគាត់ ឆ្លងកាត់របបខ្មែរក្រហម ថាជារឿងរ៉ាវជីវិតដែលពុំអាចបំភ្លេចបានឡើយ។ អ្នកគ្រូតែងតែបង្រៀនសិស្ស ពីបទពិសោធន៍របស់គាត់ និងលើកទឹកចិត្តសិស្សឱ្យទប់ស្កាត់ការកើតឡើងវិញនៃរបបខ្មែរក្រហម។
បន្ទាប់ពីការចាក់បញ្ចាំងខ្សែវីដេអូទាំងពីរនេះរួច ផេង ពង្សរ៉ាស៊ី ជាគ្រូឧទ្ទេសក្នុងកម្មវិធីវេទិកាថ្នាក់រៀន បានពិភាក្សាជាមួយសិស្សនូវសាច់រឿងទាំងពីរដែលមាននៅក្នុងខ្សែវីដេអូ។ សិស្សទាំងអស់ បានបង្ហាញការចាប់អារម្មណ៍ខ្លាំងចំពោះខ្សែវីដេអូដែលជាសាច់រឿងរបស់អ្នកគ្រូ រស់ ចាន់ថន ព្រោះថាវាជាសាច់រឿងជីវិតផ្ទាល់ខ្លួននៃគ្រូរបស់ខ្លួន។
២) បទបង្ហាញពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
ក) ព្រឹត្តិការណ៍រដ្ឋប្រហារថ្ងៃ១៨ មីនា ១៩៧០៖ ដោយសារតែការប្រារព្ធធ្វើវេទិកាថ្នាក់រៀនលើកនេះ ត្រូវនឹងថ្ងៃទី១៧ ខែមីនា គ្រូឧទ្ទេស ផេង ពង្សរ៉ាស៊ី បានសួរសំណួរទៅកាន់សិស្សទាំងអស់ថា៖ «តើនៅក្នុងខែមីនា កាលពី៥៦ឆ្នាំមុន មានព្រឹត្តិការណ៍អ្វីកើតឡើងខ្លះនៅក្នុងប្រទេសកម្ពុជា?» សិស្សពីរបីនាក់បានឆ្លើយថា «គឺជាព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សម្តេច សីហនុ»។ រ៉ាស៊ី ក៏បានសួរបន្ថែមថា៖ «តើមានអ្វីកើតឡើងខ្លះនៅក្នុងពេលកើតមានរដ្ឋប្រហារនេះ?» មិនមានសិស្សណាម្នាក់ឆ្លើយសំណួរនេះទេ។ នេះជាមូលហេតុដែល រ៉ាស៊ី លើកយកមេរៀននេះមកបង្ហាញដល់សិស្ស។ មេរៀនដែលបានលើកយកមកបង្ហាញនេះ ផ្តោតលើបុព្វហេតុ សកម្មភាព ការចាប់ផ្តើមសង្គ្រាម ការបែងចែកការគ្រប់គ្រង ការលំបាក និងផលប៉ះពាល់យូរអង្វែងរបស់ប្រជាជនកម្ពុជា។
ខ) ការកកើតរបបខ្មែរក្រហម៖ តើខ្មែរក្រហមជានរណា? តើខ្មែរក្រហមឡើងកាន់អំណាចដោយរបៀបណា? – សិស្សស្ត្រីម្នាក់ បានសំណូមពរឱគ្រូឧទ្ទេសពន្យល់ពីការកកើតរបបខ្មែរក្រហម ហើយសិស្សដទៃទៀតបានឯកភាពចំពោះសំណូមពរនេះ។ រ៉ាស៊ី បានលើកយកជំពូកទី២ «តើខ្មែរក្រហមជានរណា? តើខ្មែរក្រហមឡើងកាន់អំណាចដោយរបៀបណា?» ចេញពីសៀវភៅសិក្សាគោល «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» បោះពុម្ពឆ្នាំ២០២០ មកពន្យល់គ្រប់ចំណុចនៃមេរៀនប្រាប់ដល់សិស្សទាំងអស់។
IV. សេចក្ដីសន្និដ្ឋាន
វេទិកាថ្នាក់រៀននៅវិទ្យាល័យ ជា ស៊ីម តាកែវ បានសម្រេចនូវគោលបំណងចម្បងរបស់ខ្លួន ក្នុងការផ្សារភ្ជាប់គម្លាតរវាងអង្គហេតុប្រវត្តិសាស្ត្រ និងតថភាពរស់នៅជាក់ស្តែងក្នុងសម័យខ្មែរក្រហម។ តាមរយៈការរៀបចំមេរៀនឱ្យស្របទៅនឹងខួបនៃ «ព្រឹត្តិការណ៍រដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០» សិស្សានុសិស្សអាចស្វែងយល់បានយ៉ាងស៊ីជម្រៅនូវការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញ ដែលឈានទៅដល់ការឡើងកាន់អំណាចនៃរបបខ្មែរក្រហម។
ការដាក់បញ្ចូលនូវខ្សែវីដេអូឯកសារ ជាពិសេសសាច់រឿងផ្ទាល់ខ្លួនរបស់ អ្នកគ្រូ រស់ ចាន់ថន បានក្លាយជាឧបករណ៍បង្រៀនដ៏មានប្រសិទ្ធភាព។ វាបានបំប្លែងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលមើលទៅហាក់ដូចជាឆ្ងាយ ឱ្យមកជាសាច់រឿងដែលមានលក្ខណៈជាមនុស្សជាតិ និងជាក់ស្តែង ដែលនាំឱ្យមានការយល់ចិត្តយ៉ាងជ្រាលជ្រៅក្នុងចំណោមសិស្សទាំង ២២ នាក់។ ការប្រែប្រួលពីការខ្វះចំណេះដឹងអំពីព័ត៌មានលម្អិតនៃរដ្ឋប្រហារឆ្នាំ១៩៧០ មកជាការចូលរួមពិភាក្សាយ៉ាងសកម្មអំពីដើមកំណើតនៃរបបនេះ បានបង្ហាញឱ្យឃើញពីភាពចាំបាច់នៃវេទិកាទាំងនេះ។
ជាចុងក្រោយ កម្មវិធីនេះបានពង្រឹងនូវសារៈសំខាន់នៃ «ការអប់រំអំពីអំពើប្រល័យពូជសាសន៍» ទុកជាវិធានការបង្ការ។ តាមរយៈការស្វែងយល់អំពី «មូលហេតុ» និង «របៀប» នៃព្រឹត្តិការណ៍ក្នុងអតីតកាល សិស្សានុសិស្សថ្នាក់ទី១២ ទាំងនេះ នឹងកាន់តែមានសមត្ថភាពខ្ពស់ក្នុងការតស៊ូមតិដើម្បីសន្តិភាព និងធានាថាអំពើឃោរឃៅបែបនេះ នឹងមិនកើតមានឡើងវិញឡើយនៅក្នុងសង្គមកម្ពុជា។
១) ប៉ាត កែវរចនា អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យជាស៊ីមតាកែវ។
ខ្ញុំយល់ឃើញថា របបកម្ពុជាប្រជាធិបតេយ្យ ជារបបមួយដែលបានបង្ខិតបង្ខំប្រជាជនឱ្យធ្វើការហួសកម្លាំង លុបបំបាត់សិទ្ធសេរីភាពរបស់ប្រជាជន ជម្លៀស និងបង្អត់អាហារប្រជាជនជាដើម។ ទាំងនេះ ជាហេតុធ្វើឱ្យប្រជាជនជួបប្រទះទុក្ខវេទនាជាខ្លាំង និងមិនអាចប្រឆាំងតវ៉ាបានឡើយ ព្រោះថាវាអាចនឹងឈានដល់ការចាប់ធ្វើទារុណកម្ម និងសម្លាប់ចោលជាដើម។ ការសិក្សាអំពីអតីតកាល ដែលជាមេរៀនប្រវត្តិសាស្រ្តមួយ គឺពិតជាមានសារៈសំខាន់ដែលមិនគួរមើលរំលងបានឡើយ។ ខ្ញុំត្រូវសិក្សាពីប្រវត្តិសាស្ត្រនេះឱ្យបានច្រើន ហើយខ្ញុំនឹងផ្តែផ្តាំដល់ប្អូនៗជំនាន់ក្រោយឱ្យយល់ដឹង និងស្គាល់ប្រវត្តិសាស្រ្តដ៍ជូរចត់មួយនេះ។ ខ្ញុំពិតជាមានចិត្តអាណិតអាសូរដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលបានបាត់បង់សមាជិកគ្រួសារក្នុងរបបខ្មែរក្រហម។ ខ្ញុំរិតតែក្តុកក្តួលដល់ជនរងគ្រោះដែលរស់នៅដោយភាពភ័យខ្លាច ព្រោះគាត់បានឆ្លងកាត់រឿងរ៉ាវដ៏សាហាវឃោរឃៅនេះ។ នៅពេលដែលខ្ញុំបានទស្សនាវីដេអូដែលលោកគ្រូបានចាក់បញ្ចាំងឱ្យមើល ខ្ញុំកាន់តែដឹងច្រើនជាងពេលដែលខ្ញុំអានសៀវភៅថែមទៀត ព្រោះខ្ញុំបានស្តាប់ការសម្ភាសន៍ផ្ទាល់ៗជាមួយជនរងគ្រោះ ដែលគាត់បានបកស្រាយពន្យល់ប្រាប់នូវរឿងរ៉ាវ ឬហេតុការណ៍ដែលបានកើតឡើងតាមឆ្នាំនីមួយៗ បូករួមទាំងការធ្វើបទបង្ហាញរបស់លោកគ្រូផង។
សេង សុផានិត អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យជាស៊ីមតាកែវ។ ខ្ញុំបានសិក្សាស្វែងយល់ច្រើនពីរបបកម្ពុជាប្រជាធិបតេយ្យ។ ខ្ញុំបានដឹងពីរបបនេះ តាមរយ:ការចូលរួមទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលឯកសារខេត្ត តាកែវ។ របបមួយនេះ ពិតជាសាហាវឃោរឃៅណាស់ ដែលពោរពេញទៅដោយ អំពើយង់ឃ្នង និងសម្បូរទៅដោយភាពអយុត្តិធម៌ជាដើម។ ខ្ញុំយល់ឃើញថា ការសិក្សាអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ពិតជាមានសារៈសំខាន់ខ្លាំងណាស់។ មិនត្រឹមតែផ្ដល់សារៈសំខាន់មួយមុខប៉ុណ្ណោះទេ ថែមទាំងផ្តល់ចំណេះដឹងជាច្រើនដល់អ្នកសិក្សាគ្រប់រូប ដែលចាត់ទុកជាមេរៀនមួយសម្រាប់កូនខ្មែរជំនាន់ក្រោយ។ បន្ទាប់ពីខ្ញុំ បានសិក្សាស្វែងយល់ពីរបបកម្ពុជាប្រជាធិបតេយ្យរួចមក ខ្ញុំពិតជាមានអារម្មណ៍ថា សោកស្តាយ និងអាណិតអាសូរទៅដល់ប្រជាជនខ្មែរដែលរស់នៅក្នុងរបបនោះជាខ្លាំង។ ប្រជាជនខ្មែរបានទទួលរងការគាបសង្កត់ ការធ្វើបាប យ៉ាងសាហាវព្សៃផ្សៃ ពីខ្មែរក្រហម។ បន្ទាប់ពី ខ្ញុំបានទស្សនាវីដេអូហើយ ខ្ញុំពិតជាមានអារម្មណ៍អាណិតអាសូរ និងឈឺចាប់ជំនួសប្រជាជនខ្មែរជាខ្លាំង។ ខ្មែរក្រហមបានប្រើប្រាស់អំពើហិង្សាមកលើប្រជាជនខ្មែរដូចជា ការធ្វើបាប ការជិះជាន់ និងការបង្អត់បាយជាដើម។ របបនេះ វាប្រៀបបានដូចជាឋាននរកសម្រាប់ប្រជាជនខ្មែរគ្រប់រូប ដែលបានរស់នៅក្នុងរបបនោះ។
សេង ប៉េងហួត អាយុ ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យជាស៊ីមតាកែវ។ ខ្ញុំបានស្វែងយល់អំពីរបបកម្ពុជាប្រជាធិបតេយ្យ និងបានដឹងពីគោលនយោបាយក្នុងរបបនោះ។ ខ្ញុំបានដឹងពីការរស់នៅរបស់ប្រជាជនពីការជួបទុក្ខលំបាក និងរស់នៅដោយភាពអយុត្តិធម៌ជាដើម។ របបខ្មែរក្រហម ជារបបកុម្មុយនីស្ត និងផ្ដាច់ការបំផុត។ ខ្ញុំយល់ឃើញថាការសិក្សាអំពីប្រវត្តិសាស្ត្រ ពិតជាមានសារៈសំខាន់ណាស់ ព្រោះវាអាចឱ្យយើងយល់ដឹងអំពីរឿងរ៉ាវដែលបានកើតឡើងពីអតីតកាល។ ដូច្នេះហើយ យើងត្រូវតែសិក្សាស្វែងយល់ពីការរស់នៅរបស់ប្រជាជនដែលរស់នៅក្នុងរបបមុនៗឱ្យបានច្រើន ដើម្បីទប់ស្កាត់កុំឱ្យប្រវត្តិសាស្ត្រកើតឡើងច្រំដែលម្ដងទៀត។ យើងទាំងអស់គ្នាត្រូវបង្កើនការស្រឡាញ់ជាតិ និងអប់រំដល់ក្មេងៗជំនាន់ក្រោយ ពីចំណេះដឹងទាក់ទងប្រវត្តិសាស្ត្រដែលធ្លាប់បានកើតក្នុងប្រទេសរបស់យើង។ បន្ទាប់ពី ខ្ញុំបានសិក្សាអំពីរបបកម្ពុជាប្រជាធិបតេយ្យរួចមក ខ្ញុំពិតជាមានអារម្មណ៍អាណិតអាសូរដល់ប្រជាជនដែលកើតទាន់ក្នុងរបបខ្មែរក្រហមជាខ្លាំង។ ព្រោះគាត់ បានទទួលរងការធ្វើទារុណកម្មពីខ្មែរក្រហម ដូចជាធ្វើការហួសកម្លាំង និងឱ្យហូបចុកមិនបានគ្រប់គ្រាន់ជាដើម។ បន្ទាប់ពីខ្ញុំ បានទស្សនាវីដេអូហើយ ខ្ញុំបានរៀនសូត្រ និងយល់ដឹងអំពីរបបកម្ពុជាប្រជាធិបតេយ្យតាមរយៈ ការសម្ភាសន៍ជនរងគ្រោះដែលបានឆ្លងកាត់ក្នុងរបបនោះ។
សុខ ស្រីពេជ្រ អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យជាស៊ីមតាកែវ។ ខ្ញុំបានស្វែងយល់ច្រើនអំពីរបបកម្ពុជាប្រជាធិបតេយ្យ តាមរយ:ការចុះទស្សនកិច្ចនៅមជ្ឈមណ្ឌលឯកសារខេត្តតាកែវ ដែលជាកន្លែងបង្រៀនពីប្រវត្តិសាស្ត្រ។ ខ្ញុំបានដឹងថា របបនេះ ពិតជាសាហាវព្រៃផ្សៃ ពោរពេញទៅដោយអំពើយង់ឃ្នង ឃោរឃៅ និងសម្បូរដោយភាពអយុត្តិធម៌ជាដើម។ ខ្ញុំគិតថា ការសិក្សាអំពីប្រវត្តិសាស្រ្ត ពិតជាផ្តល់សារៈសំខាន់ច្រើនណាស់។ ក្នុងនាមខ្ញុំ ជាសិស្សានុសិស្សមួយរូប ការសិក្សាពីប្រវត្តិសាស្ត្រ បានផ្តល់ចំណេះដឹងជាច្រើនដល់ខ្ញុំ រួមទាំងអ្នកសិក្សាដ៏ទៃទៀតដែរ។ រឿងរ៉ាវដែលបានកើតឡើងពីអតីតកាល បានបន្សល់ទុកជាមេរៀនមួយសម្រាប់កូនខ្មែរជំនាន់ក្រោយ។ បន្ទាប់ពី ខ្ញុំបានសិក្សាពីរបបកម្ពុជាប្រជាធិបតេយ្យរួចមក ខ្ញុំពិតជាមានអារម្មណ៍សោកស្តាយ និងអាណិតអាសូរទៅដល់ប្រជាជនខ្មែរនៅក្នុងរបបនោះជាខ្លាំង ដោយទទួលរងការគាបសង្កត់ ការធ្វើបាប យ៉ាងសាហាវព្រៃផ្សៃពីខ្មែរក្រហម។ បន្ទាប់ពី ខ្ញុំបានទស្សនាវីដេអូហើយ ខ្ញុំពិតជាមានអារម្មណ៍អាណិត និង មានអារម្មណ៍ឈឺចាប់ ទៅដល់ប្រជាជនខ្មែរជាខ្លាំង ព្រោះថាវារបបមួយ ពោរពេញទៅដោយអំពើហិង្សា ការធ្វើបាប ការជិះជាន់ និងការបង្អត់បាយប្រជាជនជាដើម។ ប្រជាជនដែលធ្លាប់បានឆ្លងកាត់របបនេះ ហើយ ប្រៀបបានដូចជាឋាននរកសម្រាប់គាត់អ៊ីចឹង។