Home / Post

Stung Treng Documentation Center: Public Forum for Community Women on Women’s Leadership

Stung Treng Documentation Center: Public Forum for Community Women on Women’s Leadership

Public Forum for Community Women on Women’s Leadership held at the Physical Legacy of Sangkum Reastr Niyum, King Father-Queen Mother (Borei O’Svay-Sen Chey), a Community Center of the Queen Mother Library/Documentation Center of Cambodia.

វេទិកាសាធារណៈសម្រាប់ស្ដ្រី ស្ដីពីដំណើរឆ្ពោះទៅរកភាពជាអ្នកដឹកនាំរបស់ក្មេងស្រី
ដោយ ស្រេង លីដា បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តស្ទឹងត្រែង

ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងកិច្ចការនារី ហសការជាមួយ រដ្ឋបាលស្រុកបុរីអូរស្វាយ សែនជ័យ រៀបចំវេទិកាសាធារណៈស្ដីពីដំណើរឆ្ពោះទៅរកភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដោយមានការចូលរួមរបស់លោកស្រី បួរ ខាំតង ប្រធានក្រុមប្រឹក្សាស្រុកបុរីអូរស្វាយ សែនជ័យ, លោកស្រី សម្បត្តិ រចនា អភិបាលរងនៃគណៈអភិបាលស្រុកបុរីអូរស្វាយ សែនជ័យ, លោកស្រី ចេង ធិនណេត ប្រធាននាយកដ្ឋាននៃក្រសួងកិច្ចការនារី, លោកស្រី មៀក សុទ្ធារី អនុប្រធាននាយកដ្ឋាន, ឪពុកម្ដាយ, លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សមកពីវិទ្យាល័យបុរីអូរស្វាយ សែនជ័យ។

វេទិកាសាធារណៈសម្រាប់ស្ដ្រី ធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់សមត្ថភាព, ការយល់ដឹង និងទំនុកចិត្តរបស់ក្មេងស្រី និងស្ដ្រី ក្នុងកិច្ចការសង្គម និងការដឹកនាំផ្សេងៗ។ វេទិកាសាធារណៈសម្រាប់ស្ដ្រី បញ្ចូលកម្មវិធី រួមមានការធ្វើបទបង្ហាញ, ការនិយាយចែករំលែកអំពីបទពិសោធន៍ផ្ទាល់ខ្លួន និងការពិភាក្សាជាក្រុម ដើម្បីស្វែងរកដំណោះស្រាយច្បាស់លាស់ចំពោះបញ្ហាប្រឈមនានាក្នុងជីវិតប្រចាំថ្ងៃ ដូចជា ការសិក្សា, ទំនៀមទម្លាប់ និងភាពអន់ខ្សោយក្នុងការចូលរួមសកម្មភាពសង្គម។

វេទិកាសាធារណៈសម្រាប់ស្ដ្រី ប្រព្រឹត្តិឡើងនៅអគារមរតកសង្គមរាស្ត្រនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ), មជ្ឈមណ្ឌលសហគមន៍របស់ព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា, ដែលដើរតួនាទីមិនត្រឹមតែជាមជ្ឈមណ្ឌលអប់រំ, ស្រាវជ្រាវ និងផ្សព្វផ្សាយអំពីប្រវត្តិសាស្រ្ត និងវប្បធម៌ នោះឡើយ ប៉ុន្តែថែមទាំងជាមជ្ឈមណ្ឌលសហគមន៍ ឬសាលសហគមន៍ ដែលអាចឲ្យប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ប្រើប្រាស់ក្នុងកម្មវិធីជួបជុំ, គាំទ្រសហគមន៍ និងវេទិកាអប់រំសាធារណៈ និងផ្សព្វផ្សាយសហគមន៍ផ្សេង។

Public Forum for Community Women on Women’s Leadership
Organized by Ministry of Women’s Affairs of Cambodia
in collaboration with Borei O’Svay-Sen Chey district and Stung Treng Documentation Center
Photo and text by Sreng Lyda
June 5, 2025
Documentation Center of Cambodia Archives

Full report