Home / Post

Stung Treng Documentation Center: Welcome Visitors During Pchum Ben Festival

ក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រជាពលរដ្ឋរស់នៅខេត្តស្ទឹងត្រែង បានធ្វើដំណើរទៅកាន់ទីវត្តអារាមនានាដើម្បីប្រគេនចង្ហាន់ចំពោះព្រះសង្ឃ និងធ្វើការឧទិសកុសល្យផលជូនដល់សាច់ញាតិដែលបានចែកដ្ឋានទៅ។ បន្ទាប់ពីបានប្រគេនចង្ហាន់ជូនដល់ព្រះសង្ឃ, ប្រជាពលរដ្ឋរស់នៅខេត្តស្ទឹងត្រែង បានធ្វើដំណើរទស្សនានៅទីកន្លែងកំសាន្តនានា។ នៅក្នុងពេលពិធីបុណ្យកាន់បិណ្ឌ, អគារមរតកសង្គមរាស្រ្តនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) នៃព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលធ្វើទស្សនកិច្ចមកដើម្បីមើលពិព័រណ៍ព្រះឆាយាល័ក្ខណ៍ និងអានសៀវភៅនៅក្នុងបណ្ណាល័យ រួមទាំងការថតរូបជាអនុស្សាវរីយ៍។ ខាងក្រោមនេះ គឺជារបាយការណ៍ជាទិន្នន័យសរុប ដែលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលបានធ្វើទស្សនកិច្ចមកកាន់ អគារមរតកសង្គមរាស្រ្តនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)៖
• ភ្ញៀវទេសចរណ៍ជាតិ មានសរុបចំនួន២៣នាក់ (ប្រុស៖ ១៣នាក់ និង ស្រី៖ ១០នាក់)
• ភ្ញៀវទេសចរណ៍អន្តរជាតិ មានសរុបចំនួន ១០នាក់ (ប្រុស៖ ៨នាក់ និង ស្រី៖ ២នាក់)

Welcome Visitors During Pchum Ben Festival
Photo & Report by Sreng Lyda
September 15, 2025
Documentation Center of Cambodia Archives

Full report