Home / Post

Stung Treng Documentation Center: Tourism Beauty of My Community, Borei O’Svay Sen Chey

ជាថ្មីម្ដងទៀត នៅថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២៦ ក្រុមយុវជនស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ (VMC – Volunteer for My Community) ដែលជាសិស្សថ្នាក់ទី១០ នៃវិទ្យាល័យបុរីអូរស្វាយសែនជ័យ ដឹកនាំដោយ អ្នកគ្រូ រ៉ន ឡាឌី បាននាំយកថូផ្កាចំនួន ១២ ថូ និងធុងសំរាមចំនួន ៤ ធុង មកប្រគល់ជូន និងរៀបចំដាក់នៅក្នុង និងក្រៅ អគារមរតកសង្គមរាស្ត្រនិយម សម្ដេចឪ សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)។

សកម្មភាពនេះស្ថិតក្នុងគម្រោង «សម្រស់ទេសចរណ៍ក្នុងសហគមន៍ខ្ញុំ» ក្នុងគោលបំណងបង្កើនភាពស្រស់បំព្រងនៅតាមរានហាលមាត់ទន្លេ និងអគារ ក្នុងការជួយសម្រួលដល់ការទុកដាក់សំរាមឱ្យមានរបៀបរៀបរយ ដើម្បីរក្សាអនាម័យបរិស្ថានសម្រាប់សិស្សានុសិស្សមកអានសៀវភៅ ព្រមទាំងភ្ញៀវទេសចរដែលមកកម្សាន្ត។

Once again, on October 2, 2026, the Volunteer for My Community (VMC) youth group, comprising Grade 10 students from Borei O’Svay Sen Chey High School under the guidance of Teacher Ron Lady, brought and donated 12 flower pots and 4 trash bins, arranging them both inside and outside the Sangkum Reastr Niyum King Father–Queen Mother Heritage Building (Borei O’Svay–Sen Chey).

This activity is part of the “The Beauty of Tourism in My Community” project, aimed at enhancing the beauty along the riverfront terrace and the building, as well as facilitating proper waste disposal to maintain environmental cleanliness for students reading books and visiting tourists.

Stung Treng Documentation Center: Tourism Beauty of My Community, Borei O’Svay Sen Chey
October 02, 2026
Photo & text by Sreng Lyda Documentation Center of Cambodia Archives
https://photos.app.goo.gl/H8s22QS56HuY3kav5