Home / Post

Stung Treng Documentation Center: A Collaboration to organize the Training on “Gender and Women Leadership”.

អគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) សហការជាមួយអង្គការនារីដើម្បីសន្តិភាព សាខាខេត្តស្ទឹងត្រែង រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «យេនឌ័រ និងភាពជាអ្នកដឹកនាំរបស់ស្ដ្រី»
ដោយ ស្រេង លីដា បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តស្ទឹងត្រែង

អគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) នៃព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា ដើរតួនាទីមិនត្រឹមតែជាមជ្ឈមណ្ឌលអប់រំ ស្រាវជ្រាវ និងផ្សព្វផ្សាយអំពីប្រវត្តិសាស្រ្ត និងវប្បធម៌ នោះទេ ប៉ុន្តែថែមទាំងជាមជ្ឈមណ្ឌលសហគមន៍ ឬសាលសហគមន៍ ដែលអាចឲ្យប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ប្រើប្រាស់ក្នុងកម្មវិធីជួបជុំ, គាំទ្រសហគមន៍ និងវេទិកាអប់រំផ្សព្វផ្សាយសហគមន៍។

នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ អគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) នៃព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា សហការជាមួយអង្គការនារីដើម្បីសន្តិភាព ហៅកាត់ថា ន.ដ.ស (WPM) សាខាខេត្តស្ទឹងត្រែង រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «យេនឌ័រ និងភាពជាអ្នកដឹកនាំរបស់ស្ដ្រី»។ វគ្គបណ្ដុះបណ្ដាល ដែលមានអ្នកចូលរួមសរុបចំនួន១១នាក់ (ស្រី៦នាក់ និងប្រុស៥នាក់) រស់នៅតាមបណ្ដាកោះ មានដូចជា កោះល្ង, កោះឈើទាលតូច, កោះឈើទាលធំ, កោះហិប និងភូមិវើនសៀន ត្រូវបានរៀបចំឡើងដើម្បីផ្ដល់ការណ្តុះបណ្តាលទៅកាន់អ្នកចូលរួមអំពីភាពជាគំរូរបស់អាណាព្យាបាលក្នុងការចិញ្ចឹមបីបាច់ និងអប់រំកូនៗ។ សកម្មភាពនេះគឺជាផ្នែកនៃគម្រោង «ក្មេងស្រីដឹកនាំសកម្មភាព» ដើម្បីលើកកម្ពស់ ក៏ដូចជាជម្រុញជំនាញ និងភាពក្លាហានក្នុងការបង្ហាញភាពជាអ្នកដឹកនាំរបស់ស្ត្រី។

បន្ទាប់ពីបញ្ចប់វគ្ដបណ្ដុះបណ្ដាល, កញ្ញា ឡោត សំណាង បុគ្គលិកសម្របសម្រួលរបស់អង្គការនារីដើម្បីសន្តិភាព ថ្លែងអំណរគុណចំពោះកិច្ចសហការរបស់អគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) នៃព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានផ្ដល់ជាទីតាំង និងសម្ភារៈសម្រាប់រៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង។ បន្ថែមពីលើនេះទៀត, កញ្ញា ឡោត សំណាង ក៏សរសើរចំពោះភាពស្រស់ស្អាតនៃស្ថាបត្យកម្មអគារ, ការរៀបចំដ៏ល្អ រួមទាំងបន្ទប់ទឹក និងបណ្ណាល័យដែលមានរក្សាទុកនូវប្រភពធនធានសៀវភៅ និងឯកសារដ៏សម្បូរបែប សម្រាប់ការសាធារណៈជនអាចចូលអាន និងបង្កើនចំណេះដឹង។

The Physical Legacy of Sangkum Reastr Niyum, King Father-Queen Mother (Borei O’Svay Sen Chey)
A Community Center of the Queen Mother Library and Documentation Center of Cambodia
Photo & Text by Sreng Lyda
May 6, 2025
Documentation Center of Cambodia Archives

Full report