Project: PROMOTING DEMOCRACY AND GOOD GOVERNANCE
THROUGH YOUTH LEADERSHIP IN VOLUNTEER CIVIL ACTION
Meeting Summary:
Questionnaire Review for Khmer Rouge Survivor Interviews
Date: September 8, 2025
Time: 2:00 PM – 3:30 PM
Location: Prey Veng Documentation Center Office
Attendees:
• Pheng Pong-Rasy, Dararoth Meta, Thon Sreypich
• Volunteers: Chuansan Davan (F), Vat Taingny (F), and Thy Sreypich (F)
Purpose:
Three youth volunteers from the project “Promoting Democracy and Good Governance Through Youth Leadership in Volunteer Civil Action” met with Director Pheng Pong-Rasy to receive a detailed explanation of the questionnaire designed for interviewing survivors of the Khmer Rouge regime. This session constitutes the project’s fifth step and will directly inform the second training workshop, scheduled for September 19, 2025.
Background:
The volunteers had previously attended a foundational training workshop on “Leadership, Good Governance, and Democracy,” conducted by the Documentation Center of Cambodia on September 4, 2025.
Meeting Proceedings:
Director Rasy began the session by reviewing key principles from the first workshop on leadership, good governance, and democracy. He then proceeded to a comprehensive discussion of the five-section questionnaire:
1. Section 1: Personal and family information
2. Section 2: Experiences during the Khmer Rouge era
3. Section 3: Health information
4. Section 4: Community development
5. Section 5: Families who served in the Cambodian army
Rasy explained each section in detail, providing concrete examples to ensure clarity. During the discussion, youth volunteer Ms. Thy Srey Pich raised two specific questions: first, whether survivors could cite the installation of public streetlights as a community development need, and second, whether individuals with low vision (such as from myopia) could be considered disabled.
Key Improvements:
Key Takeaways and Guidance:
Director Rasy emphasized the importance of youth capacity-building and encouraged the volunteers to dedicate themselves to social work. He advised minimizing time spent on social media and instead focusing on developing their skills and discipline through active civic engagement.
Conclusion and Materials Distributed:
The formal discussion concluded at 3:30 PM. Each volunteer was provided with materials for their fieldwork, including:
• 6 questionnaire forms
• 6 copies of Searching for the Truth Magazine
• 2 T-shirts to be worn during interviews
Post-Meeting Activity:
Following the meeting, the volunteers captured photos and video footage of the office for a promotional short video. This video aims to showcase their volunteer work to peers, teachers, family, and the broader community. The group departed the Prey Veng Documentation Center at approximately 4:30 PM.
Report & Photo by: Thon Sreypich & Dararoth Meta
គម្រោង៖ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនក្នុងសកម្មភាពស្ម័គ្រចិត្តសង្គម
សេចក្តីសង្ខេបការប្រជុំជាមួយយុវជនស្ម័គ្រចិត្ត៖
ពិភាក្សាពីកម្រងសំណួរសម្រាប់សម្ភាសអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម
កាលបរិច្ឆេទ៖ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥
ពេលវេលា៖ ម៉ោង២រសៀល ដល់ម៉ោង៣កន្លះរសៀល
ទីតាំងប្រជុំ៖ ការិយាល័យ សាខាមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង
អ្នកចូលរួម៖
• បុគ្គលិក៖ ផេង ពង្សរ៉ាស៊ី, ដារារដ្ឋ មេត្តា, ថុន ស្រីពេជ្រ
• យុវជនស្ម័គ្រចិត្ត៖ ឈួនសាន់ ដាវ៉ាន់ (ស្រី), វ៉ាត តាំងនី (ស្រី), ធី ស្រីពេជ្រ (ស្រី)
គោលបំណង៖
យុវជនស្ម័គ្រចិត្តចំនួនបីនាក់នៃគម្រោង “លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំយុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម” បានជួបជាមួយ ផេង ពង្សរ៉ាស៊ី ដើម្បីទទួលបានការពន្យល់លម្អិតនៃកម្រងសំណួរ ដែលរៀបចំឡើងសម្រាប់ការសម្ភាសអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ការពិភាក្សានេះ គឺស្ថិតនៅក្នុងជំហានទី៥នៃគម្រោង ហើយដែលសំណួរទាំងអស់ នឹងត្រូវលើកយកមកពិភាក្សានៅក្នុងវគ្គបណ្តុះបណ្តាលលើកទី២ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខ។
សាវតា៖
យុវជនស្ម័គ្រចិត្តទាំង៣នាក់ ធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាលលើកទី១ស្តីពីគោលការណ៍គ្រឹះនៃ «ភាពជាអ្នកដឹកនាំ អភិបាលកិច្ចល្អ និងលទ្ធិប្រជាធិបតេយ្យ» រៀបចំដោយមជ្ឈមណ្ឌលឯកសារកម្ពុជា កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០៥ កន្លងមករួចហើយ។
ដំណើរការប្រជុំពិភាក្សា៖
ផេង ពង្សរ៉ាស៊ី បានចាប់ផ្តើមដំណើរការពិភាក្សា ដោយចាប់ផ្តើមពីការរំឭកមេរៀនដែលអ្នកទាំងនោះធ្លាបបានរៀនកន្លងមកនៅក្នុងវគ្គបណ្តុះបណ្តាលលើកទី១ អំពីភាពជាអ្នកដឹកនាំ អភិបាលកិច្ចល្អ និងលទ្ធិប្រជាធិបតេយ្យ។ បន្ទាប់មក រ៉ាស៊ី បានពិភាក្សាពីសំណួរនីមួយៗនៅក្នុងផ្នែកទាំង៥នៃកម្រងសំណួរ។ ផ្នែកទាំង៥នៃកម្រងសំណួរមាន៖
1> ផ្នែកទី១៖ ព័ត៌មានផ្ទាល់ខ្លួន និងគ្រួសារ
2> ផ្នែកទី២៖ ព័ត៌មានពីបទពិសោធន៍ជីវិតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម
3> ផ្នែកទី៣៖ ព័ត៌មានពីសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម
4> ផ្នែកទី៤៖ ព័ត៌មានពីការអភិវឌ្ឍសហគមន៍ និង
5> ផ្នែកទី៥៖ ព័ត៌មានពីសមាជិកគ្រួសារចូលបម្រើកងទ័ព
រ៉ាស៊ី បានពន្យល់ផ្នែកនីមួយៗយ៉ាងលម្អិត ដោយផ្តល់នូវឧទាហរណ៍ជាក់ស្តែង ដើម្បីធានាបាននូវភាពច្បាស់លាស់។ ក្នុងកិច្ចពិភាក្សានោះ យុវជនស្ម័គ្រចិត្ត ធី ស្រីពេជ្រ បានលើកឡើងនូវសំណួរជាក់លាក់ចំនួនពីរទាក់ទងនឹង ថាតើអ្នករស់រានមានជីវិតអាចលើកយកការដាក់បង្គោលភ្លើងតាមដងផ្លូវសាធារណៈជាតម្រូវការក្នុងការអភិវឌ្ឍន៍សហគមន៍ដែរឬទេ និងថាតើមនុស្សដែលមានបញ្ហាភ្នែកមើលមិនច្បាស់ (ភ្នែក ម្ញូប) អាចចាត់ទុកថាជាមនុស្សពិការដែរឬទេ។
ការណែនាំសំខាន់ៗ៖
រ៉ាស៊ី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកសាងសមត្ថភាពយុវជន និងលើកទឹកចិត្តអ្នកស្ម័គ្រចិត្តឱ្យលះបង់ពេលវេលារបស់ខ្លួនក្នុងការងារសង្គម។ រ៉ាស៊ី បានណែនាំឱ្យកាត់បន្ថយពេលវេលាចំណាយលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយជំនួសមកវិញដោយផ្តោតលើការអភិវឌ្ឍជំនាញ និងវិន័យការងារតាមរយៈការចូលរួមជាពលរដ្ឋសកម្ម។
សេចក្តីសន្និដ្ឋាន និងសម្ភារៈចែកចាយ៖
កិច្ចពិភាក្សា បានបញ្ចប់នៅម៉ោង៣និង៣០នាទីរសៀល។ យុវជនស្ម័គ្រចិត្ដម្នាក់ៗ ត្រូវបានផ្តល់ជាសម្ភារៈសម្រាប់ការងារនៅតាមមូលដ្ឋានរបស់ខ្លួន រួមមាន៖
• ទម្រង់កម្រងសំណួរចំនួន ៦ ច្បាប់
• ទស្សនាវដ្តី «ស្វែងរកការពិត» ចំនួន ៦ ច្បាប់
• អាវយឺតចំនួន ២ ដែលត្រូវពាក់ក្នុងពេលចុំទៅធ្វើសម្ភាសន៍ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។
សកម្មភាពក្រោយកិច្ចប្រជុំ៖
បន្ទាប់ពីកិច្ចប្រជុំ អ្នកស្ម័គ្រចិត្តបានស្នើសុំថតរូប និងថតវីដេអូនៃផ្នែកខ្លះរបស់ការិយាល័យសម្រាប់ជាវីដេអូផ្សព្វផ្សាយខ្លីមួយ។ វីដេអូនេះមានគោលបំណងបង្ហាញការងារស្ម័គ្រចិត្តរបស់អ្នកទាំងនោះទៅកាន់មិត្តភ័ក្តិ គ្រូបង្រៀន គ្រួសារ និងសហគមន៍ ឱ្យកាន់តែទូលំទូលាយ។ យុវជនស្ម័គ្រចិត្តបានចាកចេញពីការិយាល័យសាខាមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង នៅម៉ោងប្រហែល ៤និង៣០នាទី រសៀលថ្ងៃដដែល។
រាយការណ៍ & រូបភាពដោយ៖ ថុន ស្រីពេជ្រ & តារារដ្ឋ មេត្តា