Home / Post

Prey Veng Documentation Center: Students Watch and React to ‘Children of Kampuchea’ on Children’s Day, World Day Against Child Labor, and Cambodian Children’s Day 2025

នកទាំងនោះ បានលិចបាត់ទៅក្នុងស្រមោលនៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហម។

កុមារកម្ពុជាសព្វថ្ងៃ មិនដូចកុមារកម្ពុជាកាលពី៥០ឆ្នាំមុនឡើយ។ អ្នកទាំងនោះ ទទួលបានការអប់រំល្អ ការរស់នៅសមរម្យ សិទ្ធិសេរីភាពប្រសើរឡើងទាំងការបញ្ចេញមតិ និងការគិតគូរពីអនាគត និងប្រទេសជាតិខ្លួននាពេលអនាគត។ នៅដើមឆ្នាំ២០២៥នេះ ក្រសួងអប់រំ យុវជន និងកីឡា បានបោះពុម្ពសៀវភៅប្រវត្តិវិទ្យាថ្នាក់ទី៦ថ្មី ដោយរួមបញ្ចូលទាំងមេរៀន «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ផង ដើម្បីផ្តល់ដល់សិស្សកម្រិតបឋមសិក្សា នូវការយល់ដឹងពីប្រវត្តិសាស្ត្រខ្មែរក្រហម ការរើបម្រាស់ចេញពីរបបនេះ និងការតស៊ូដើម្បីប្រជាជាតិ និងប្រទេសជាតិទទួលបានសុខសន្តិភាព។

ជារៀងរាល់ថ្ងៃ មជ្ឈមណ្ឌលឯកសារកម្ពុជា បាននិងកំពុងផ្តល់ការអប់រំពីប្រវត្តិសាស្ត្រនេះ ដល់សិស្សានុសិស្សគ្រប់កម្រិត នៅតាមមូលដ្ឋាននានាក្នុងទូទាំងប្រទេសកម្ពុជា ដើម្បីជាជំនួយដល់ការសិក្សា ការស្វែងយល់ ការស្រាវជ្រាវ និងការចូលរួមអភិវឌ្ឍប្រទេសដោយគ្មានអំពើប្រល័យពូជសាសន៍។ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នេះ សាខាមជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តព្រៃវែង បានទទួលស្វាគមន៍សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់ទី៥ និងទី៦ នៃសាលាបឋមសិក្សា ព្រុំ សុន ក្តីកណ្តាល និងបានផ្តល់នូវការជួបពិភាក្សា រៀនសូត្រ និងបណ្តុះគំនិតពីភាពអាណិតអាសូរដល់ជីវិតរស់នៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម ជាពិសេសជីវិតជាកុមារតូចៗដែលខ្មែរក្រហមបង្អត់អាហារ បំបែកបំបាក់ចេញពីឪពុកម្តាយ បង្ខាំងការសិក្សារៀនសូត្រ ការបង្ខំឲ្យធ្វើការហួសកម្លាំង ការធ្វើទារុណកម្ម និងការសម្លាប់ដោយអយុត្តិធម៌។ ជាដំបូង អ្នកទាំងនោះទទួលបានការណែនាំឲ្យទស្សនាពិព័រណ៍រូបថតអចិន្ត្រៃយ៍ស្តីពីប្រវត្តិសាស្ត្រខ្មែរក្រហម និងការស្វែងរកសន្តិភាព និងយុត្តិធម៌នៅកម្ពុជា។ បន្ទាប់មក សៀវភៅ និងឯកសារជាច្រើនស្តីពីប្រវត្តិសាស្ត្រនេះ ក៏ត្រូវបានបង្ហាញ។

សាខាមជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តព្រៃវែង ទទួលស្វាគមន៍ជានិច្ចចំពោះភ្ញៀវទាំងឡាយ ដែលចង់សិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរក្រហម។ ខ្សែភាពយន្តឯកសារស្តីពីប្រវត្តិសាស្ត្រខ្មែរក្រហមជាច្រើនរឿង ដែលមាននៅក្នុងបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តព្រៃវែង ត្រៀមនឹងដាក់បញ្ចាំងជូនភ្ញៀវដែលមានចំណាប់អារម្មណ៍ចង់ទស្សនាដើម្បីស្វែងយល់ និងស្រាវជ្រាវ។

អត្ថបទ៖ ផេង ពង្សរ៉ាស៊ី
រូបថត៖ ថុន ស្រីពេជ្រ

Full report