Home / Post

PREY VENG DOCUMENTATION CENTER: Distribution of Khmer Rouge History Books and Documents to Two High Schools in Prey Veng Province – September 9, 2026

DISTRIBUTION OF KHMER ROUGE HISTORY BOOKS AND DOCUMENTS TO TWO HIGH SCHOOLS IN PREY VENG PROVINCE
Report by: Pheng Pong-Rasy

On September 9, 2026, the Prey Veng Branch of the Documentation Center of Cambodia (DC-Cam) conducted a mission to distribute nearly 300 books published by DC-Cam to two secondary education institutions in Prey Veng province: Theay High School (located in Ba Phnom district) and Trapeang Chres High School (located in Mesang district).

This donation of history books and materials served two primary objectives: 1) To deepen awareness and memory of Democratic Kampuchea (the Khmer Rouge regime) among students of the younger generation, and 2) To support and facilitate the teaching of history by teachers in these educational institutions.

A) Theay High School (Ba Phnom District)
Book Handover & School Response: The donation of nearly 200 books and documents on Khmer Rouge history was received by Mr. Thong Pinak, 50 years old, Deputy Principal of the high school. He expressed deep gratitude, highlighted the immense value of these resources in educating students, and committed to encouraging students to research and read them in the library during the upcoming school term.

The books were temporarily placed in a classroom currently serving as a reading hall and storage area. The school is planning to build a new library building with the support of donors, expected to be completed in 2027.

Mr. Thong Phinak shared notable history regarding the school site. Originally Wat Thmei during the civil war in 1973, it was completely destroyed by aerial bombing. Local residents used the temple’s rubble to construct a dam and repair roads on both sides of the “Sneh Bridge.” Under the Khmer Rouge, the destroyed temple was converted into a “Social Affairs Center” featuring a small hospital ward to treat wounded cadres and assist local women in childbirth—in fact, Mr. Pinak’s mother gave birth to him at this small hospital in 1975. After 1980, authorities converted the site into a school, starting with a 3-room building for 108 students. It became “Theay Lower Secondary School” in 1985 and was officially upgraded to “Theay High School” in early 2026.

B) Trapeang Chre High School (Mesang District)
Book Handover & School Response: Over 100 books and documents were presented to Mr. Sin Saron, 59 years old, Principal of Trapeang Chres High School, alongside the deputy principal and teacher representatives in front of the school administration office. The principal expressed great joy, noting that the school had long faced a shortage of historical texts. He requested DC-Cam to send Khmer Rouge history experts to conduct guest lessons and lead direct discussions with students.

Trapeang Chre High School was officially upgraded from a lower secondary school to a high school by the Ministry of Education, Youth and Sport in late August 2026.

Mr. Sin Saron is himself a living witness who survived the bitter “purge” conducted by Southwest Zone Khmer Rouge cadres against Eastern Zone cadres between late 1977 and early 1978, sharing his detailed memories with the team.

3. Next Steps
Building on the positive outcomes of this mission, the Prey Veng and Takeo branches of DC-Cam will continue distributing Khmer Rouge historical books and documents to institutions, units, and schools across both provinces upon request.

4. Conclusion
The distribution of nearly 300 books to both high schools was carried out smoothly and successfully. Beyond supplying school libraries, this initiative serves as a vital bridge passing historical memory from living witnesses to young teachers and future generations—contributing to the preservation of peace and the prevention of future genocidal regimes.
__________________________________________

របាយការណ៍សកម្មភាពស្តីអំពី៖
ការចែកជូនសៀវភៅ និងឯកសារប្រវត្តិសាស្ត្រខ្មែរក្រហម ដល់វិទ្យាល័យចំនួន២ ក្នុងខេត្តព្រៃវែង

រៀបចំដោយ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តព្រៃវែង
កាលបរិច្ឆេទ៖ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦

នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តព្រៃវែង បានចុះបេសកកម្មនាំយកសៀវភៅដែលជាការបោះពុម្ពផ្សាយរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ចំនួនជិត ៣០០ក្បាល ទៅចែកជូនដល់គ្រឹះស្ថានសិក្សាមធ្យមសិក្សាចំនួនពីរក្នុងខេត្តព្រៃវែង រួមមាន៖ វិទ្យាល័យ ធាយ (ស្ថិតក្នុងស្រុកបាភ្នំ) និង វិទ្យាល័យ ត្រពាំងជ្រែ (ស្ថិតក្នុងស្រុកមេសាង)។
ការឧបត្ថម្ភសៀវភៅ និងឯកសារប្រវត្តិសាស្ត្រនាពេលនេះ មានគោលបំណងសំខាន់ៗពីរគឺ៖ ១) លើកកម្ពស់ការយល់ដឹង និងការចងចាំប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (របបខ្មែរក្រហម) ឱ្យកាន់តែស៊ីជម្រៅដល់សិស្សានុសិស្សដែលជាយុវជនជំនាន់ក្រោយ និង ២) គាំទ្រ និងសម្រួលដល់ការបង្រៀនមុខវិជ្ជាប្រវត្តិវិទ្យារបស់លោកគ្រូ អ្នកគ្រូ នៅតាមគ្រឹះស្ថានសិក្សា។

វិទ្យាល័យ ធាយ (ស្រុកបាភ្នំ)
នៅក្នុងឱកាសប្រគល់ និងទទួលសៀវភៅ និងឯកសារស្តីពីប្រវត្តិសាស្ត្រខ្មែរក្រហមចំនួនជិត ២០០ក្បាល ជូនដល់វិទ្យាល័យ ធាយ អំណោយសៀវភៅទាំងនេះត្រូវបានទទួលដោយ លោក ថោង ភីណាក់ អាយុ ៥០ឆ្នាំ ជានាយករងវិទ្យាល័យ។ នាឱកាសនោះ លោកនាយករងបានសម្តែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានបញ្ជាក់ពីតម្លៃដ៏ខ្ពង់ខ្ពស់នៃឯកសារទាំងនេះក្នុងការចូលរួមចំណែកផ្តល់ចំណេះដឹងដល់សិស្សានុសិស្ស។ លោកក៏បានប្តេជ្ញាចិត្តថា នឹងជំរុញព្រមទាំងលើកទឹកចិត្តសិស្សឱ្យចូលមកស្រាវជ្រាវ និងអានឯកសារទាំងនេះនៅក្នុងបណ្ណាល័យ នាឱកាសបើកបវេសនកាលខាងមុខ។

ចំពោះស្ថានភាពបណ្ណាល័យវិញ សៀវភៅទាំងនេះត្រូវបាននាំយកទៅតម្កល់ទុកក្នុងបណ្ណាល័យបណ្តោះអាសន្ន ដែលបច្ចុប្បន្នវិទ្យាល័យកំពុងប្រើប្រាស់បន្ទប់រៀនមួយធ្វើជាសាលអាន និងកន្លែងផ្ទុកសៀវភៅ។ យ៉ាងណាមិញ វិទ្យាល័យក៏កំពុងតែរៀបចំគម្រោងសាងសង់អគារបណ្ណាល័យថ្មីមួយក្រោមជំនួយរបស់សប្បុរសជន ហើយរំពឹងថានឹងលេចរូបរាងឡើងជាផ្លូវការនៅឆ្នាំ២០២៧។

បន្ថែមពីនេះ លោក ថោង ភីណាក់ ក៏បានចែករំលែកនូវព័ត៌មានប្រវត្តិសាស្ត្រដ៏គួរឱ្យចាប់អារម្មណ៍អំពីទីតាំងរបស់វិទ្យាល័យ ធាយ ដែលមានការប្រែប្រួលជាច្រើនសម័យកាល។ នៅឆ្នាំ១៩៧៣ (សម័យសង្គ្រាមស៊ីវិល) ទីតាំងនេះដើមឡើយជាបរិវេណ វត្តថ្មី ដែលត្រូវបំផ្លាញទាំងស្រុងដោយការទម្លាក់គ្រាប់បែក។ នាពេលនោះ សំណល់បាក់បែកនៃវត្ត ត្រូវប្រជាជនសែងយកទៅធ្វើជាទំនប់ និងជួសជុលផ្លូវនៅសងខាង «ស្ពានស្នេហ៍»។ ចូលដល់សម័យខ្មែរក្រហម ទីតាំងវត្តដែលបាក់បែកនេះ ត្រូវបានកែប្រែទៅជា «មន្ទីរសង្គមកិច្ច» ដោយមានកសាងរោងពេទ្យតូចមួយសម្រាប់ព្យាបាលយុទ្ធជនរបួស និងជួយសម្រាលកូនប្រជាជនក្នុងតំបន់។ ជាក់ស្តែង ម្តាយរបស់លោក ភីណាក់ ផ្ទាល់ ក៏បានប្រសូតរូបលោកនៅក្នុងមន្ទីរពេទ្យតូចមួយនេះកាលពីឆ្នាំ១៩៧៥ ដែរ។ ចាប់តាំងពីក្រោយឆ្នាំ ១៩៨០ រហូតមកដល់បច្ចុប្បន្ន អាជ្ញាធរបានកែប្រែទីតាំងនេះទៅជាគ្រឹះស្ថានសិក្សាវិញ ដោយចាប់ផ្តើមដំបូងពីការសាងសង់អគារមួយខ្នង (មាន ៣ បន្ទប់) សម្រាប់សិស្ស ១០៨នាក់ ក្នុងឆ្នាំ១៩៨០។ បន្ទាប់មក ទីតាំងនេះត្រូវបានដំឡើងកម្រិតជា «សាលាមធ្យមសិក្សាកម្រិត១» ឬ «អនុវិទ្យាល័យ ធាយ» នៅក្នុងឆ្នាំ១៩៨៥ ហើយទើបតែទទួលបានការដំឡើងកម្រិតបន្ថែមទៀតជា «វិទ្យាល័យ ធាយ» ជាផ្លូវការនៅដើមឆ្នាំ២០២៦ នេះ។

វិទ្យាល័យ ត្រពាំងជ្រែ (ស្រុកមេសាង)
នៅក្នុងពិធីប្រគល់ និងទទួលសៀវភៅ ព្រមទាំងឯកសារស្តីពីប្រវត្តិសាស្ត្រខ្មែរក្រហមជាង ១០០ក្បាលទៀត សៀវភៅទាំងនេះត្រូវបានប្រគល់ជូន លោក ស៊ីន សារ៉ុន អាយុ ៥៩ឆ្នាំ ជានាយកវិទ្យាល័យ ត្រពាំងជ្រែ ដោយមានការចូលរួមពីលោកនាយករង និងតំណាងលោកគ្រូ អ្នកគ្រូ នៅពីមុខទីចាត់ការវិទ្យាល័យ ត្រពាំងជ្រែ។ នាឱកាសនោះ លោកនាយកបានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំង ដោយបានបញ្ជាក់ថា វិទ្យាល័យរបស់លោកពិតជាមានការខ្វះខាតសៀវភៅប្រវត្តិសាស្ត្របែបនេះជាយូរមកហើយ។ ជាមួយគ្នានេះ លោកក៏បានស្នើសុំឱ្យមជ្ឈមណ្ឌលឯកសារកម្ពុជា បញ្ជូនបុគ្គលិកជំនាញផ្នែកប្រវត្តិសាស្ត្រខ្មែរក្រហម មកផ្តល់ការបង្រៀន និងដឹកនាំកិច្ចពិភាក្សាដកស្រង់បទពិសោធន៍ផ្ទាល់ជាមួយសិស្សានុសិស្សនៅក្នុងវិទ្យាល័យបន្ថែមទៀត។ លើសពីនេះ លោក ស៊ីន សារ៉ុន ផ្ទាល់ ក៏ជាសាក្សីរស់ម្នាក់ដែលបានជួបប្រទះ និងឆ្លងកាត់ដោយផ្ទាល់នូវព្រឹត្តិការណ៍ «បន្សុទ្ធកម្ម» ដ៏ជូរចត់របស់កម្មាភិបាលខ្មែរក្រហមភូមិភាគនិរតី មកលើកម្មាភិបាលភូមិភាគបូព៌ា នាអំឡុងចុងឆ្នាំ១៩៧៧ ដល់ដើមឆ្នាំ១៩៧៨ ហើយលោកបានចែករំលែកបទពិសោធន៍ និងការចងចាំទាំងនេះយ៉ាងក្បោះក្បាយជូនដល់ក្រុមការងារ។

គួរបញ្ជាក់ដែរថា វិទ្យាល័យ ត្រពាំងជ្រែ គឺជាអតីតអនុវិទ្យាល័យមួយដែលទើបតែទទួលបានការប្រកាសដំឡើងកម្រិតទៅជា «វិទ្យាល័យ» ជាផ្លូវការពីក្រសួងអប់រំ យុវជន និងកីឡា កាលពីចុងខែសីហា ឆ្នាំ២០២៦ ថ្មីៗនេះ។

៣. ទិសដៅអនុវត្តបន្ត
តាមរយៈលទ្ធផលវិជ្ជមាននៃបេសកកម្មនេះ មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តព្រៃវែង និងសាខាខេត្តតាកែវ នឹងបន្តសកម្មភាពចែកចាយសៀវភៅ និងឯកសារប្រវត្តិសាស្ត្រខ្មែរក្រហមជាបន្តបន្ទាប់ទៀត ជូនដល់គ្រប់ស្ថាប័ន អង្គភាព ឬសាលារៀននានាក្នុងខេត្តទាំងពីរ ដែលមានតម្រូវការ និងបានដាក់ពាក្យស្នើសុំ។

៤. សេចក្តីសន្និដ្ឋាន
សកម្មភាពចែកជូនសៀវភៅជិត ៣០០ក្បាល ដល់វិទ្យាល័យទាំងពីរ បានប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលគួជាទីមោទនៈ។ សកម្មភាពនេះ មិនត្រឹមតែជាការបំពេញបន្ថែមនូវប្រភពឯកសារក្នុងបណ្ណាល័យសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានចម្លងការចងចាំប្រវត្តិសាស្ត្រពីសាក្សីរស់ ទៅកាន់គ្រូបង្រៀនវ័យក្មេង និងសិស្សានុសិស្សជំនាន់ក្រោយ ដើម្បីចូលរួមចំណែកការពារសន្តិភាព និងទប់ស្កាត់ការកើតឡើងវិញនូវរបបប្រល័យពូជសាសន៍។

https://photos.app.goo.gl/Y5K3zexWuqCcGXXi9