Home / Post

Prey Veng Documentation Center: A Young researcher

Research topic: “The Purification of the Eastern Zone”

នៅវេលាម៉ោង១១៖០០ នាទីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ លោក ចាន់ សុគា គឺជាគ្រូបង្រៀននៅសាលាជំនាន់ថ្មី នៃវិទ្យាល័យព្រះអង្គឌួង ខេត្តព្រៃវែង បានមកសិក្សាស្រាវជ្រាវបន្ថែមដើម្បីបំពេញចន្លោះខ្វះខាតអំពីប្រធានបទ«បន្សុទ្ធកម្មភូមិភាគបូព៌ា» នៅទីតាំងការិយាល័យមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង។ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង បានទទួលរាក់ទាក់និងជួយស្វែងរកឯកសារផ្សេងៗដែលឆ្លើយតបនឹង ប្រធានបទ។ ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង បានផ្ដល់នូវឯកសារ របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលារការក្នុងសំណុំរឿង លេខ០០២/១៩ កញ្ញា ២០០៧/អវតក/ អជសដ និងណែនាំវេបសាយ khmerrougehistory.org មានពន្យល់សព្វវចនាធិប្បាយ(Encyclopedia) អត្ថបទសង្ខេបពីរបបខ្មែរក្រហម ក្នុងនោះមានពន្យល់ពីការបោសសម្អាតឬបន្សុទ្ធកម្ម និង ណែនាំផេកផ្លូវការរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា Genocide education in Cambodia ដែលធ្លាប់ផ្សព្វផ្សាយព័ត៌មានអំពីពាក្យ«បន្សុទ្ធកម្ម និងការសម្លាប់រង្គាល» នៅក្នុងឆ្នាំ២០១៨។ បន្ទាប់មកនៅវេលាម៉ោង១២៖៣០ រសៀល លោក ចាន់ សុគា បានត្រឡប់ទៅវិញ និងបង្ហាញពីអារម្មណ៍សប្បាយរីករាយដែលក្រុមការងារស្វះស្វែងជួយរកប្រភពឯកសារនិង ផ្តល់ទីកន្លែងអង្គុយយ៉ាងមានផាសុកភាពសម្រាប់ងាយស្រួយដល់កិច្ចសិក្សាស្រាវជ្រាវរបស់គាត់។
រូបថតដោយ៖ ដារ៉ារដ្ឋមេត្តា និង ថុន ស្រីពេជ្រ

Full report