Home / Post

Koh Thma Documentation Center: Public Health.

នៅព្រឹកថ្ងៃទី២ ខែកក្តដា ឆ្នាំ២០២៥ ប្រធានមណ្ឌលសុខភាព ស្លា និងក្រុមការងារឃុំទន្លូង អញ្ជើញមកពិនិត្យ សម្អាតពាង និងអប់រំប្រជាជន ដើម្បីការពារជំងឺគ្រុនឈាម និងអញ្ជើញទស្សនាពិព័រណ៍នៅផ្ទះសហគមន៍ភូមិក្តុលលើ ឬសាលាគរុភណ្ឌស្ទៀង។

លោក ចាន់ ម៉េត ប្រធានមណ្ឌលសុខភាព ស្លា និងអ្នកនាង មឿន សុខរីន ទីប្រឹក្សាឃុំទន្លូង រួមទាំងអាជ្ញាធរមូលភូមិក្តុលលើ ឃុំទន្លូងចូលរួមអប់រំប្រជាជន ស្តីពីជំងឺគ្រុនឈាម។ គោលបំណងទី១ ប្រយ័ត្នមូសខ្លា៖
-មូសខ្លាមានបង្កង់ពណ៌ស-ខ្មៅ
-មូសខ្លា ជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម
-មូសខ្លាចូលចិត្តខាំ ជាពិសេសនីពេលថ្ងៃ
-មូសខ្លាចូលចិត្តពងនៅកន្លែងសើម ឬមានដកទឹក និងពាង អាង សម្រាប់ប្រើប្រាស់។

លោក ចាន់ ម៉េត បន្តទៀតថា ប្រសិនបើសមាជិកគ្រួសារ មានសញ្ញា ដូចជាក្តៅខ្លួនខ្លាំងភ្លាមៗលើសពី២៤ម៉ោង និងមានកន្ទួលក្រហមលើកស្បែក ឬឈឺក្បាល និងឈឹខ្លួនប្រាណ ត្រូវទៅទទួលការព្យាបាលជាបន្ទាន់ នៅមន្ទីរពេទ្យរដ្ឋ ដែលនៅជិតបំផុត។

បន្ទាប់ពីចប់ការងារ លោក ចាន់ ម៉េត និងអ្នកនាង មឿន សុខរីន អញ្ជើញចូលទស្សនាពិព័រណ៍រូបថត និងពិព័រណ៍សៀវភៅ នៅផ្ទះសហគមន៍ភូមិក្តុលលើ។

លោក ឈុំ រ៉ា ធ្វើការណែនាំ អំពីផ្ទាំងរូបភាព រូបអ្នកទោសនៅក្នុងគុកទួលស្លែងចំនួន៩ផ្ទាំង ពិព័រណ៍ព្រះឆាយាល័ក្ខណ៍ដែលនិយាយពីកំណត់ហេតុរបស់ ព្រះមហាក្សត្រីនរោត្តម មនិនាថ សីហនុ ព្រះវររាជបិតាជាតិខ្មែរ យាងព្រះរាជដំណើរទៅកាន់តំបន់រំដោះរណសិរ្សរួបរួមជាតិក្នុងឆ្នាំ១៩៧៣ និងពិព័រណ៍សៀវភៅ។

ជាចុងក្រោយ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម ជូនសៀវភៅ សាក្សីប្រវត្តិសាស្ត្រ កំណត់ហេតុរបស់ ព្រះមហាក្សត្រីនរោត្តម មនិនាថ សីហនុ ព្រះវររាជបិតាជាតិខ្មែរ និងថតរូបជាអនុស្សាវរីយ៍។

រាយការណ៍៖ ឈុំ រ៉ា

Koh Thma Documentation Center: Public Health.
Photos by Vy Sitha
July 2, 2025
Documentation Center of Cambodia Archives

Full report