ក្រសួងអភិវឌ្ឍន៍ជនបទ សិក្ខាសាលាស្តីពី ការផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍ជនជាតិដើមភាគតិច នីតិវិធី និងទម្រង់ឯកសារដំណើរការនៃកំណត់អត្តសញ្ញាណសហគមន៍ មានការចូលរួមពីប្រជាជន ជនជាតិដើមភាគតិចស្ទៀង មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ រដ្ឋបាលស្រុកមេមត់ អាជ្ញាធរឃុំទន្លូង និងអាជ្ញាធរភូមិក្តុលលើ នៅផ្ទះសហគមន៍ក្តុលលើ-សាលាគរុភណ្ឌស្ទៀង ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ។
ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងអភិវឌ្ឍន៍ជនបទ សិក្ខាសាលាស្តីពី ការផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍ជនជាតិដើមភាគតិច នីតិវិធី និងទម្រង់ឯកសារដំណើរការនៃកំណត់អត្តសញ្ញាណសហគមន៍ មានការចូលរួមពីប្រជាជន ជនជាតិដើមភាគតិចស្ទៀង មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ រដ្ឋបាលស្រុកមេមត់ អាជ្ញាធរឃុំទន្លូង និងអាជ្ញាធរភូមិក្តុលលើ នៅផ្ទះសហគមន៍ក្តុលលើ-សាលាគរុភណ្ឌស្ទៀង។
ជាកិច្ចចាប់ផ្តើម លោក ផាន់ ចន្នី ជំទប់ទី១ឃុំទន្លូង បើកវេទិកាស្វាគមន៍ ក្រសួងអភិវឌ្ឍជនបទ មន្ទីរអភិវឌ្ឍជនបទខេត្តត្បូងឃ្មុំ រដ្ឋបាលស្រុកមេមត់ អាជ្ញាធរភូមិក្តុលលើ និងប្រជាពលរដ្ឋរស់នៅភូមិក្តុលលើ។ ថ្ងៃនេះខ្ញុំសប្បាយចិត្តបានឃើញលោកតា លោកយាយ អ៊ំ ពូ មីង បង និងប្អូនៗ បានអញ្ជើញចូលរួមប្រជុំនៅថ្ងៃនេះ។ ខ្ញុំអាចដឹងថាបងប្អូននៅភូមិក្តុលលើភាគច្រើនជាជនជាតិដើមភាគតិចស្ទៀង ដែលមានជីដូន ជីតា ម្តាយ ឪពុក ចេះនិយាយភាសាស្ទៀង រួមទាំងមានប្រពៃណីជាក់ច្បាស់។ ក្រុមការងារប្រជុំថ្ងៃនេះទាក់ទងនឹងបងប្អូនជនជាតិដើមភាគតិចស្ទៀងរស់នៅភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ បន្តិចទៀត ក្រុមការងារនឹងជម្រាបជូនពុកម៉ែបងប្អូននូវគោលបំណង បើសិនជាមានចម្ងល់អ្វីអាចសាកសួរក្រុមការងារបាន។ សូមអរគុណ!
កិច្ចបន្ទាប់ លោក មាស សម្បត្តិ ជាអនុប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តត្បូងឃ្មុំ មានប្រសាសន៍ថា កាលពីលើកមុនខ្ញុំបានចុះមកជួបជាមួយពុកម៉ែបងប្អូននៅភូមិក្តុលលើម្តងរួចមកហើយ រួមទាំងបានសន្យាថា ខ្ញុំចុះជួបពុកម៉ែបងប្អូនជនជាតិដើមភាគតិចស្ទៀងម្តងទៀត នឹងមានការប្រជុំរយៈពេលយូរ ហើយថ្ងៃនេះខ្ញុំបានជួបគ្នាជាថ្មីតាមសន្យា។
បន្ទាប់មក អ្នកស្រី សំ សុម៉ាលី អនុប្រធាននាយកដ្ឋាន ក្រសួងអភិវឌ្ឍជនបទ បានចោទជាសំណួរថា ហេតុអ្វីបានជាគេហៅថាជនជាតិដើមភាគតិចស្ទៀង? ថ្ងៃនេះខ្ញុំលើកឡើងពីប្រធានបទ ការផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច នីតិវិធី និងទម្រង់ឯកសារដំណើរការកំណត់អត្តសញ្ញាណសហគមន៍។ ជនជាតិដើមភាគតិចស្ទៀង គឺជាជនជាតិដែលរស់នៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ហើយជនជាតិទាំងនោះបង្ហាញនូវឯកភាពជាតិពន្ធុ សង្គម វប្បធម៌ និងសេដ្ឋកិច្ច ប្រតិបត្តិរបៀបរស់នៅតាមប្រពៃណី និងការដាំដុះលើដីដែលខ្លួនកាន់កាប់ទៅតាមក្បួនខ្នាត ទំនៀមទម្លាប់នៃការប្រើប្រាស់ដីជាសមូហភាព និងឯកជនភាព។ អ្នកស្រី សំ សុម៉ាលី បានលើកឡើងថា បងប្អូនជនជាតិដើមភាគិតិចមិនហ៊ានទទួលស្គាល់ខ្លួនឯងជាជនជាតិដើមភាគតិចទេ ព្រោះខ្លាចមានការរើសអើស។ អ្នកស្រី លើកឧទាហរណ៍ពីបុរសជនជាតិកួយម្នាក់នៅខេត្តកំពង់ធំ គ្រាន់តែការស្លៀកពាក់សម្លៀកបំពាក់ពណ៌ក្រហម មានការរើងអើងថា “ អីចឹង! ឲ្យតែជនជាតិស្លៀកពាក់អ្វីមិនដែលច្រឡំគេ “ ទង្វើទាំងនេះបង្ហាញាពីការរើសអើងពូជសាសន៍។
អ្នកស្រី សំ សុម៉ាលី ចង់ឲ្យប្រជាជនដែលជាជនជនដើមភាគតិចរស់នៅក្នុងភូមិក្តុលលើកំណត់អត្តសញ្ញាណថាខ្លួនជាជនជាតិដើមភាគតិចស្ទៀង ដើម្បីរក្សាភាសា ប្រពៃណី ទំនៀមទម្លាប់ នឹងឈានទៅរកការអភិវឌ្ឍ។
កញ្ញា ទី វិចិត្យកញ្ញា ជាអនុប្រធានការិយាល័យ ក្រសួងអភិវឌ្ឍជនបទ លើកឡើងអំពី ដំណើរការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច៖
ជំហានទី១៖ ផ្សព្វផ្សាយការយល់ដឹងនៅក្នុងចំណោមអាជ្ញាធរជាតិ ថ្នាក់ខេត្ត (មន្ទីរជំនាញពាក់ព័ន្ធ) ស្រុក ឃុំ ភូមិ និងសហគមន៍ ជនជាត់ដើមភាគតិច។
ជំហានទី២៖ សហគមន៍ជនជាតិដើមភាគតិច បង្ហាញឆន្ទះក្នុងការចាប់ផ្តើមដំណើរការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច។
ជំហានទី៣៖ ធ្វើការផ្សព្វផ្សាយដល់សហគមន៍គោលដៅ។
ជំហានទី៤៖ សហគមន៍ជនជាតិដើមភាគតិច បោះឆ្នោតជ្រើសរើសតំណាងគណៈកម្មការ និងប្រកាសស្វ័យអត្តសញ្ញាណខ្លួនជាជនជាតិដើមភាគតិច។
ជំហានទី៥៖ ការដាក់ពាក្យ ការវាយតម្លៃ និងទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច ដោយក្រសួងអភិវឌ្ឍន៍ជនបទ។
ជាចុងក្រោយ អ្នកស្រី សំ សុម៉ាលី ថ្លែងអំណរគុណដល់មន្ទីរអភិវឌ្ឍជនបទខេត្តត្បូងឃ្មុំ អាជ្ញាធរស្រុកមេមត់ និងប្រជាជនបានចូលរួមស្តាប់ការប្រជុំថ្ងៃនេះ ដោយយកចិត្តទុកដាក់។ សូមជូនពរ លោកយាយ លោកតា អ៊ំ ពូ មីង ក្មួយៗ និងក្រុមការងារ មានសុខភាពល្អ ជួបតែសេចក្តីសុខ ហើយត្រឡប់ទៅផ្ទះដោយសុវត្ថិភាព។ ខ្ញុំសង្ឃឹមថា លើកក្រោយមានការប្រជុំធំជាងនេះ ហើយអាចកំណត់អត្តសញ្ញាណជនជាតិដើមភាគតិចស្ទៀងនៅភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ សូមអរគុណ!
Koh Thma Documentation Center: A Village Forum on Identity with S-Tieng Ethnic Community.
Photos by Vy Sitha and Vorn Bopha
February 13, 2026
Documentation Center of Cambodia Archives