ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម រួមានៈ ឈុំ រ៉ា, វី ស៊ីថា និង វន បុប្ផា ចូលរួមប្រជុំស្តីពី កម្មវិធីបោះជំរំយុវជនជាសកលលើកទី១២ ក្រោមប្រធានបទ «យុវជន៖ រៀនពីអតីតកាល ចូលរួមបច្ចុប្បន្ន ដើម្បីអភិវឌ្ឍអនាគត»។
ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ កិច្ចប្រជុំកម្មវិធីបោះជំរំយុវជនជាសកលលើកទី១២ ក្រោមប្រធានបទ «យុវជន៖ រៀនពីអតីតកាល ចូលរួមបច្ចុប្បន្ន ដើម្បីអភិវឌ្ឍអនាគត» មានសមាជិកចំនួន១២នាក់ (ស្រី៥នាក់) នៅសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន កោះថ្ម។
កម្មវិធីបោះជំរំយុវជនជាសកលលើកទី១២ ក្រោមប្រធានបទ «យុវជន៖ រៀនពីអតីតកាល ចូលរួមបច្ចុប្បន្ន ដើម្បីអភិវឌ្ឍអនាគត» មានរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៦ នៅតំបន់ប្រវត្តិសាស្ដ្រយោធាតេជោកោះថ្ម អ៊ិច១៦(X16) ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីពង្រឹងការយល់ដឹងរបស់យុវជនអំពីទិដ្ឋភាពវិជ្ជមាន ពង្រឹងស្មារតីសាមគ្គីភាពនៅក្នុងសង្គម ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗ។ កម្មវិធីបោះជំរំយុវជនជាសកលលើកទី១២ មានគណៈប្រតិភូ អង្គភាពនានា និងយុវជន ចូលរួមប្រមាណជាង២០០នាក់។
លោក រស់ ភារៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា មជ្ឈមណ្ឌលឯកសារកោះថ្ម ជាទីកន្លែងមួយសម្រាប់យុវជនប្រមាណជាង២០០នាក់សិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) បណ្តុះស្មារតីឱ្យចេះស្រឡាញ់សន្តិភាព ជំរុញការផ្សះផ្សាជាតិ និងសាមគ្គីភាព។
បន្ទាប់មក លោក ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម ដឹកនាំគណៈប្រតិភូ ក្រុមការងារបោះជំរំយុវជនជាសកល លោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន កោះថ្ម ដើម្បីពិនិត្យមើលទីធ្លាត្រៀមរៀបចំកម្មវិធីនាថ្ងៃខាងមុខ។ លោក ឈុំ រ៉ា និយាយសង្ខេបពីមជ្ឈមណ្ឌលឯកសារកោះថ្មដូចខាងក្រោម៖
១)បណ្តុំរូបថតសង្រ្គាមនៅចុងទសវត្សរ៍ ឆ្នាំ (១៩៦០-១៩៧៥)
២)បណ្តុំរូបថតអំពីរបបខ្មែរក្រហម (១៩៧៥-១៩៧៩)
៣)បណ្តុំរូបថតអំពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាបន្ទាប់ពីរបបខ្មែរក្រហមដួលរលំ នៅឆ្នាំ១៩៧៩ ៤)បណ្តុំរូបថតអំពីភស្តុតាងអំពីឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយរបបខ្មែរក្រហម (១៩៧៥-១៩៧៩)
៥)រូបគំនូរ និងផែនទីបង្ហាញផ្លូវនៃដំណើររបស់សមមិត្ត ហ៊ុន សែន និងយុទ្ធមិត្ត៤រូប ចេញទៅប្រទេសវៀតណាមកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដើម្បីវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្រ្គោះអាយុជីវិតប្រជាជនកម្ពុជា។
The Koh Thma Documentation Center team comprising Chhum Ra, Vy Sitha, and Von Bopha attended a meeting regarding the 12th Global Youth Camp under the theme “Youth: Learning from the Past, Engaging in the Present to Develop the Future.”
On November 12, 2026, the meeting for the 12th Global Youth Camp under the theme “Youth: Learning from the Past, Engaging in the Present to Develop the Future” was held with 12 participants (5 women) at Bun Rany Hun Sen Koh Thma Primary School.
The 12th Global Youth Camp, themed “Youth: Learning from the Past, Engaging in the Present to Develop the Future,” will take place over five days, from December 7 to December 11, 2026, at the Techo Koh Thma X16 Military Historical Site in Tonloung Commune, Memot District, Tboung Khmum Province. The camp aims to enhance youth understanding of positive perspectives, strengthen solidarity within society, and provide new knowledge and experiences. The event will bring together delegates, various institutions, and over 200 young participants.
Mr. Ros Pheareak, Deputy Director General of the General Department of Youth at the Ministry of Education, Youth and Sport, stated that the Koh Thma Documentation Center serves as a venue for over 200 young people to learn about the history of Democratic Kampuchea (1975–1979), fostering a love for peace, national reconciliation, and solidarity.
Following the meeting, Mr. Chhum Ra, a staff member of the Koh Thma Documentation Center, led the delegation, the Global Youth Camp organizing team, and teachers at Bun Rany Hun Sen Koh Thma Primary School on a site inspection to prepare the grounds for the upcoming event. Mr. Chhum Ra provided a brief overview of the Koh Thma Documentation Center, highlighting the following:
1. A collection of photographs depicting the war in the late 1960s to 1975 (1960–1975)
2. A collection of photographs depicting the Khmer Rouge regime (1975–1979)
3. A collection of photographs depicting the livelihoods of Cambodian people following the collapse of the Khmer Rouge regime in 1979
4. A collection of photographs documenting evidence of crimes committed by the Khmer Rouge regime (1975–1979)
5. Paintings and a route map illustrating the journey of Comrade Hun Sen and four comrades-in-arms to Vietnam on June 20, 1977, to overthrow the Pol Pot genocidal regime and save the lives of the Cambodian people.
Photos by Vy Sitha and Vorn Bopha
November 12, 2026
Documentation Center of Cambodia Archives